The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ ខ្សែប្រយុទ្ធមាឌធំ Erling Haaland រហូតមកដល់ពេលនេះ ត្រូវបានគេ ជឿជាក់ថា នឹងត្រូវតែសម្រេចចិត្ត ចាកចេញពី Dortmund ដើម្បីសាងកេរ្ត៍ឈ្មោះ ឲ្យកាន់តែល្បីល្បាញ ជាមួយនឹងក្លឹបធំ ណាមួយនៅអ៊ឺរ៉ុប។
ក្នុងនោះទាំង Real Madrid និង Man City ក្តីនៅតែបានបន្តចិញ្ចឹមចិត្ត ក្នុងការចង់បានកិច្ចព្រមព្រៀង ជាមួយនឹងកីឡាកររូបនេះ ទោះបីជាបានដឹង ហើយថាតម្លៃខ្លួន របស់កីឡាករវ័យក្មេងរូបនេះ នឹងមិនមានតម្លៃធូរថ្លៃក្តី។
Daily Star ក៏បានចេញផ្សាយស្រដៀងគ្នាដែរថា មកដល់ពេលនេះ Man City គឺជាអ្នកនាំមុខគេ ក្នុងការចរចាពីព្រោះថាក្រុមហ៊ុនកីឡា Puma ដែលកំពុងមានទំនាក់ទំនង ជិតស្និទ្ធ ជាមួយនឹងក្លឹបនោះ គឺក៏កំពុងត្រៀមផ្តល់កុងត្រា ដ៏ធច្រើនមួយសម្រាប់ Haaland ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
