កីឡា

ដំណឹងអំពី ទំនាក់ទំនងរវាងក្លឹប Newcastle ជាមួយនឹង វិរៈបុរសម្នាក់ របស់ Liverpool

នៅសប្តាហ៍នេះប្រធានបទស្តីក្លឹប Newcastle ក្រោយការទទួលបានម្ចាស់ក្លឹបថ្មី ជាមហាសេដ្ឋីជាមួយនឹង កិច្ចព្រមព្រៀងទិញលក់ ប្រមាណជា៣០០លានផោន បានចេញផ្សាយព្រោងព្រាត ចាប់រាប់ពីកីឡាករចំណូលថ្មី រហូតដល់គ្រូបង្វឹកថ្មី ដែលនឹងត្រូវមកដល់ទឹកដី St James Park នាពេលខាងមុខ។

ក្នុងចំណោមនោះអតីតគ្រូបង្វឹករបស់ក្លឹប Newcastle ម្នាក់បានធ្វើការលើកឡើងថា លោកពិតជាមានការភ្ញាក់ផ្អើលមែនទែន ចំពោះដំណឹងមួយដែរថា បច្ចុប្បន្នក្លឹបគឺពិតជាកំពុងព្យាយាម ទាក់ទងជាមួយនឹងវិរៈបុរស របស់ក្លឹបហង្សក្រហម Liverpool គឺលោក Steven Gerrard។

បុរសជនជាតិអង់គ្លេសរូបនេះ កំពុងបំពេញការងារ ជាគ្រូបង្វឹកនៅប្រទេសស្កុតឡែន បានជោគជ័យខ្លាំងមែនទែន ជាមួយនឹងក្លឹប Ranger ហើយកំពុងក្លាយទៅជាអទិភាពមុនគេ សម្រាប់តំណែងជាគ្រូបង្វឹកថ្មី របស់ Newcastle ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top