បច្ចេកវិទ្យា

ឥណ្ឌាស្នើ Tesla កុំយករថយន្តផលិតនៅចិន មកលក់ នៅប្រទេសឥណ្ឌា

បរទេស៖ ថ្លែងទៅកាន់ក្រុមអ្នកកាសែត កាលពីពេលថ្មីៗនេះ លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន របស់ប្រទេសឥណ្ឌា Nitin Gadkari បានអះអាងថា លោកបានធ្វើការស្នើសុំ ទៅកាន់ក្រុមហ៊ុន Tesla រួចរាល់ហើយ ក្នុងការហាមប្រាម មិនឲ្យដាក់លក់រថយន្ត Tesla ទាំងឡាយណា ដែលផលិតចេញពីប្រទេសចិន នៅក្នុងទីផ្សាររបស់ឥណ្ឌាឡើយ។

លើសពីនេះលោករដ្ឋមន្ត្រី ក៏បានធ្វើការស្នើសុំទៅកាន់ក្រុមហ៊ុន ដែលមានមូលដ្ឋាន នៅក្នុងរដ្ឋតិចសាសមួយនេះ ក្នុងការផលិតរថយន្ត Tesla នៅក្នុងប្រទេសឥណ្ឌា ហើយលក់វា នៅក្នុងប្រទេសឥណ្ឌា ព្រមទាំងនាំចេញរថយន្ត ពីប្រទេសឥណ្ឌា ទៅកាន់ទីផ្សារផ្សេងៗផងដែរ។

ទោះបីជាយ់ាងណាក្តីមកដល់ពេលនេះ ផែនការរបស់ Tesla សម្រាប់បង្កើតរោងចក្រនៅឥណ្ឌា គឺមិនទាន់អាចទាន់បានសម្រេច នៅឡើយដោយក្នុងនោះ ប្រធានប្រតិបត្តិលោក Elon Musk ធ្លាប់បានបញ្ជាក់ហើយថា ឥណ្ឌានៅមានកង្វះខាតកត្តាសំខាន់ មួយចំនួនដូចជាផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សាកថ្មរថយន្តជាដើម ខណៈដែលបច្ចុប្បន្នវត្តមាន របស់ Tesla នៅឥណ្ឌា នៅមិនទាន់មានដល់ ៥០០០គ្រឿងនៅឡើយនោះទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top