បរទេស៖ រលកនៃរបាយការណ៍ ប្រឆាំងរុស្ស៊ី ពីមុនបានលេចចេញ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច ដោយព្យាយាមបន្ទោសទីក្រុងម៉ូស្គូ ចំពោះការកើនឡើងនៃតម្លៃឧស្ម័ននៅអឺរ៉ុប នាពេលថ្មីៗនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកបដិសេធ ការចោទប្រកាន់របស់អាមេរិក ដោយឥតខ្មាស់អៀន ចំពោះការតម្លើងថ្លៃឧស្ម័ន ចំពេលមានវិបត្តិថាមពលនៅទ្វីបអឺរ៉ុប។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយ BBC ថា «យើងគឺជាយើង ហើយយើងនៅតែជា អ្នកផ្គត់ផ្គង់ធនធានធម្មជាតិ ដែលអាចទុកចិត្តបំផុត និងមានសុវត្ថិភាពបំផុត។
យើងសូមអញ្ជើញសហការីទាំងអស់ នៅអឺរ៉ុបរួមទាំងប្រទេសជិតខាង របស់យើងឱ្យទទួលយកការពិតដ៏សាមញ្ញនេះ ដែលយើងឱ្យតម្លៃ លើសន្តិសុខថាមពលនៅទ្វីប យើងចង់សហការជាមួយពួកគេ និង ជាមួយសហភាពអឺរ៉ុប ដើម្បីទប់ស្កាត់ការឡើងថ្លៃ ដែលយើងកំពុងធ្វើសាក្សី»។
តម្លៃឧស្ម័ននៅអឺរ៉ុប បានហក់ឡើងយ៉ាងគំហុក នៅរដូវនេះនៅពេលមួយ ដែលឈានដល់កម្រិតខ្ពស់បំផុត ខណៈពេលអនាគតឧស្ម័ននៅអឺរ៉ុប ស្ទើរតែធ្លាក់ចុះ ២.០០០ ដុល្លារ ក្នុង ១.០០០ ម៉ែត្រគូបកាលពីខែតុលា៕ ប្រែសម្រួលៈ ណៃ តុលា
l