បច្ចេកវិទ្យា

របាយការណ៍៖ ប្រទេសចិន អាចបង្កើនភាពត្រឹមត្រូវ នៃអាវុធ ដែលមានល្បឿនលឿន ជាងសំឡេងរបស់ខ្លួន តាមរយៈបច្ចេកវិទ្យា AI

បរទេស៖ យោងតាមកាសែត South China Morning Post បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវចិន របស់កងទ័ពរំដោះប្រជាជនចិន PLA កំពុងស្វែងរកការធ្វើឱ្យប្រសើរឡើង ប្រព័ន្ធបញ្ជូនលឿនជាងសំឡេង របស់ប្រទេស តាមរយៈភាពវ័យឆ្លាតសិប្បនិម្មិត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian កាលពីថ្ងៃច័ន្ទបានបដិសេធ របាយការណ៍មួយចេញផ្សាយ ដោយកាសែត Financial Timesថា ប្រទេសនេះ បានធ្វើការសាកល្បងមីស៊ីល លឿនជាងសំឡេង កាលពីខែសីហា។ ទីមួយវាមិនមែនជាមីស៊ីលនោះទេ ប៉ុន្តែជាយានអវកាស, ទី ២ ការសាកល្បងធ្វើឡើង នៅខែកក្កដា។

មុននេះ កាសែត Financial Times បានចុះផ្សាយដែលគួរឱ្យភ្ញាក់ផ្អើលមួយ ដោយអះអាងថា ប្រទេសចិនបានសាកល្បងអាវុធ ដែលលឿនជាងសំឡេង សមត្ថភាពនុយក្លេអ៊ែរ ។ យោងតាមរបាយការណ៍ គឺយោធាចិនបានបាញ់បង្ហោះរ៉ុក្កែត ដែលផ្ទុកយានជំនិះដែលមានល្បឿនលឿន ដែលព័ទ្ធជុំវិញផែនដី តាមរយៈលំហអាកាសគន្លងគោរចរទាប មុនពេលធ្វើដំណើរឆ្ពោះទៅ គោលដៅរបស់វា។

សេចក្តីថ្លែងការណ៍របស់ប៉េកាំង នាពេលថ្មីៗនេះមិនមាន ន័យបែបនោះទេ, ការស្រាវជ្រាវមីស៊ីលលឿនជាងសំឡេងរបស់ចិន មិនត្រូវបានធ្វើជាឈ្នាន់ឡើយ។ នៅថ្ងៃទី ១៤ ខែតុលាលោក Stephen Chen អ្នកយកព័ត៌មានជាន់ខ្ពស់ របស់កាសែត South China Morning Post’ ប្រចាំនៅទីក្រុងប៉េកាំង ដែលស៊ើបអង្កេត គម្រោងស្រាវជ្រាវធំ ៗ នៅក្នុងប្រទេសចិន បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្ររបស់កងទ័ព រំដោះប្រជាជនចិន កំពុងស្វែងរកការបង្កើនភាពត្រឹមត្រូវ នៃអាវុធលឿន តាមរយៈការប្រើប្រាស់ភាពវ័យឆ្លាត បែបសិប្បនិម្មិត (AI) ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top