សិង្ហបុរី គឺជាប្រទេសកោះដ៏តូចមួយ ពោលគឺតូចជាងទីក្រុងធំៗជាច្រើន នៅក្នុងពិភពលោកទៅទៀត ប៉ុន្តែទីក្រុងមួយនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំ នៅលើឆាកន្តរជាតិ ដោយសារតែលក្ខខណៈពិសេស ប្លែកពីគេមួយចំនួន។
ខាងក្រោមនេះ គឺជារឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍បំផុត ទាំង៧នៅសិង្ហបុរី៖
១. ប្រមូលផ្តុំដោយសួន និងទេសភាពបៃតងនៅកណ្តាលទីក្រុង
សិង្ហបុរី មានភាពល្បីល្បាញ និងត្រូវបានគេចាត់ទុកថា ជាទីក្រុងសួនច្បារ ខណៈដែលសួនច្បារទាំងនោះ ត្រូវបានរៀបចំយ៉ាងល្អនៅទីសាធារណៈ និងសូម្បីតែនៅតាមផ្លូវនានា។ បើទោះបីអគារខ្ពស់ៗជាច្រើន ត្រូវបានសាងសង់ឡើងស្ទើរតែគ្រប់កន្លែងទូទាំងសិង្ហបុរី ក៏ដោយ ប៉ុន្តែ ប្រទេសកោះមួយនេះ នៅតែមានមូលដ្ឋានគ្រឹះ ផ្តោតលើបរិស្ថានបៃតង តាមរយៈការរចនាសួនច្បារ និងដាំដើមឈើខ្ពស់ស្ទើរតែគ្រប់កន្លែង សូម្បីតែលើអគារខ្ពស់ៗ ដើម្បីបង្កើតបរិកាសបែបធម្មជាតិ។
២. អគារ Marina Bay Skyline
អគារដ៏ខ្ពស់ក្សឹមក្សៃរបស់សិង្ហបុរីមួយនេះ បានផ្លាស់ប្តូរជាបន្តបន្ទាប់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រោយពីការដាក់ឲ្យដំណើរការនូវរមណីយដ្ឋាន Marina Bay Sands។
តើអ្នកជឿឬអត់ថា តំបន់ Marina Bay] ទាំងមូលធ្លាប់ជាកន្លែងដ៏ស្ងប់ស្ងាត់គ្មានមនុស្ស? នៅលើកំពូលនៃអគារនេះ មានទេសពភាពស្អាតជាពិសេសនៅពេលយប់ ដោយអ្នកអាចមើលឃើញ ទេសភាពជាច្រើនដូចជា Esplanade, Helix Bridge, Merlion និងអគារខ្ពស់ៗជាច្រើនផ្សេងទៀត។
៣. ការបង្កើតស្រាក្រឡុក Singapore Sling
រឿងមួយក្នុងចំណោមរឿងសំខាន់ៗ ដែលអ្នកទេសចរមិនអាចរំលងបាន នៅសិង្ហបុរី គឺការធ្វើដំណើរទៅបារផឹកស៊ី Long Bar នៅសណ្ឋាគារ Raffles ដើម្បីភ្លក្សស្រាក្រឡុក Singapore Sling និងក្លែមជាមួយនឹងសណ្តែកដី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ស្រាក្រឡុកនេះ ត្រូវបានបង្កើតឡើងតាំងពី ដើមទសវត្សរ៍ឆ្នាំ១៩០០មកម្ល៉េះ។ លោកអ្នកក៏អាចភ្លក្សស្រាក្រឡុកជាច្រើនប្រភេទទៀត ក៏ដូចជាទិញវត្ថុអនុស្សាវរីយ៍ ជាច្រើននៅទីនោះផងដែរ។
៤. ដែនដីដែលប្រមូលផ្តុំដោយផ្សារលក់ឥវ៉ាន់
Orchard Road គឺជាវិថីដែលមាន ភាពមមាញឹកជាងគេបំផុត នៅសិង្ហបុរី ខណៈដែលកំណាត់ផ្លូវ ចម្ងាយ២,២គីឡូមែត្រមួយនេះ ប្រមូលផ្តុំដោយផ្សារំនើប និងប្រណិតៗជាច្រើន ដែលតម្រៀបជួរគ្នាអមសងខាងផ្លូវ។ មិនត្រឹមតែប៉ុណ្ណោះ ផ្សារទំនើបនានា ក៏ស្ទើរតែមានគ្រប់សង្កាត់នៅសិង្ហបុរីផងដែរ។ ផ្សារទំនើប Vivocity គឺជាផ្សារទំនើបធំជាងគេបំផុត ដែលភ្ជាប់ទីក្រុងសិង្ហបុរី ទៅកាន់កោះ Sentosa ខណៈដែលតំបន់ Tampines មានផ្សារទំនើបបី និងមជ្ឈមណ្ឌលសហគមន៍មួយ។
៥. មានអាកាសយានដ្ឋាន និងសេវាអាកាសចរណ៍ដ៏ទំនើប
Changi Airport របស់សិង្ហបុរី គឺជាកន្លែងមួយ ក្នុងចំណោមកន្លែង ដ៏ល្អបំផុតក្នុងការឈប់សម្រាក ដោយសារតែអាកាសយានដ្ឋាននេះ ត្រូវបានបំពាក់ដោយគ្រឿងបរិក្ខា ប្រណិតៗជាច្រើន ដូចជា រោងកុនឥតគិតប្រាក់ សួនផ្កាដ៏ស្រស់ស្អាតជាច្រើនកន្លែង និងហាងហែលទឹកសម្រាប់ភ្ញៀវ ដែលទៅដល់ និងធ្វើដំណើរឆ្លងកាត់សិង្ហបុរី។
Changi Airport ក៏ជាទីតាំង សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Singapore Airlines ផងដែរ ខណៈដែលសេវាដឹកជញ្ជូនអ្នកដំណើរ របស់ក្រុមហ៊ុនមួយនេះ ក៏មានភាពល្បីល្បាញ ទូទាំងពិភពលោកផងដែរ។
៦. អាហារសមុទ្រតាមដងផ្លូវដ៏ឈ្ងុយឆ្ងាញ់ និងមានតម្លៃថោក
street food ពិតជាមានប្រជាប្រិយភាពណាស់ សម្រាប់ទាំងភ្ញៀវទេសចរណ៍ និងប្រជាជនសិង្ហបុរី ព្រោះមិនត្រឹមតែមានតម្លៃថោកប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានអនាម័យ និងរសជាតិឆ្ងាញ់ជាពិសេស ផងដែរ។ លោកអ្នកអាចសាកល្បង អាហារជាច្រើនប្រភេទនៅតាមមជ្ឈមណ្ឌលលក់អាហារ (Hawker Center) នានា ដែលប្រមូលផ្តុំដោយអាហារ ដ៏សម្បូរបែប ខណៈដែលអាហារល្បីៗនៅទីនោះមានដូចជា Chicken Rice, Laksa, Roti Prata និងNasi Brani ជាដើម។ ជាមួយគ្នានេះ អាហារសមុទ្រដ៏ល្បីមួយនៅសិង្ហបុរីនោះគឺ ក្តាមឆាហឹរ (Chilli Crab) ដែលនឹងធ្វើឲ្យលោកអ្នកប្លែកមាត់ជាពិសេស។
៧. រូបតំណាងសត្វតោសមុទ្រ Merlion មានច្រើនជាង១លានទូទាំងសិង្ហបុរី
ដូចដែលយើងដឹងស្រាប់ហើយថា រូបសត្វដ៏ល្បីល្បាញ ដែលតំណាងឲ្យប្រទេសសិង្ហបុរី គឺសត្វតោសមុទ្រ Merlion ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា រូបសត្វតោសមុទ្រនេះ មិនមែនមានតែមួយនៅ Merlion Park ឡើយ។ រូបសត្វតោសមុទ្រសរុប ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ មានចំនួន៥ និងក្រៅផ្លូវការច្រើន ជាង១លានទូទាំងសិង្ហបុរី។
ក្រៅពីរូបសត្វតោ Merlion សិង្ហបុរី ក៏មានភាពល្បីល្បាញ ទៅលើប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដ៏មានអត្ថប្រយោជន៍ និងមានតម្លៃថោកផងដែរ ខណៈដែលលោកអាចធ្វើដំណើរ ទៅកាន់កន្លែងជាច្រើន ស្ទើរតែទូទាំងសិង្ហបុរី តាមរយៈខ្សែរថយន្តភ្លើងអគ្គិសនី MRT៕ Source: Sabay