សិល្បៈ និង កម្សាន្ត

អ្នកគាំទ្រ សុំទោសពី Giselle របស់ AESPA សម្រាប់វីដេអូ ចោទប្រកាន់ពីសកម្មភាព បបូរមាត់របស់នាង ជាការរើសអើងតិសាសន៍

កូរ៉េខាងត្បូង ៖ អ្នកគាំទ្រកំពុងសុំការបំភ្លឺ និងការសុំទោសពីនាង Giselle របស់ក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង ដ៏ល្បីឈ្មោះ AESPA ជុំវិញវីដេអូ ដែលចោទប្រកាន់ថា សម្មភាព នៃបបូរមាត់របស់នាង ធ្វើឲ្យមានការរើសអើងជាតិ សាសន៍បើយោង តាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop ។

បន្ទាប់ពីវីដេអូ ‘Savage’ Jacket នៅពីក្រោយឈុតឆាក សមាជិកក្រុម AESPA រូបនេះបានប្រឈម នឹងការរិះគន់ ចំពោះការចោទប្រកាន់ថា សកម្មភាពបានស៊ីគ្នា បបូរមាត់ជាការរើសអើង ជាតិសាសន៍ ។ ឈុតក្នុងសំណួរបង្ហាញពី Giselle, Karina, និង Ningning ស្តាប់ហើយរំជួលចិត្តទៅកាន់ “Love Galore” របស់ SZA ។ ប៉ុន្តែអ្នកគាំទ្រ បានកត់សម្គាល់ឃើញថា Giselle បាននិយាយពាក្យ n-word នៅក្នុងអត្ថបទចម្រៀង ដែលធ្វើឲ្យវាផ្សព្វផ្សាយ ពេញប្រព័ន្ធអ៊ីនធើណេត យ៉ាងឆាប់រហ័ស ។

បច្ចុប្បន្ននេះ ផលិតកម្ម SM Entertainment របស់ក្រុម AESPA បានធ្វើវីដេអូនេះជាលក្ខណៈឯកជន ជាជាងចេញការបំភ្លឺជុំវិញ ការចោទប្រកាន់នេះ។ ក្រោយពីមានចំណាត់ការ របស់ក្រុមចម្រៀងនេះ ឥឡូវនេះអ្នកគាំទ្រជាច្រើន កំពុងស្នើសុំការសុំទោស ពីតារាចម្រៀងរូបនេះ ៕ ដោយ៖លី ភីលីព

Most Popular

To Top