វិរៈបុរសរបស់ក្លឹប Man UTD គឺលោក Wayne Rooney នៅសប្តាហ៍នេះ បានធ្វើការទិះតៀនយ៉ាងខ្លាំង ចំពោះទំរង់លេង របស់ក្លឹបចាស់ របស់លោកដែលជាពិសេស គឺនៅក្នុងការប្រកួតបរាជ័យ ចុងក្រោយនេះ ប៉ះនឹងក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផលដល់ទៅ៥ទល់នឹង០។
បច្ចុប្បន្នមានឈ្មោះ ជាគ្រូបង្វឹកឆ្នើម របស់ក្លឹប Derby County លោក Rooney បាននិយាយថាវាមិនមែនជារឿង ដែលងាយស្រួលនោះទេ ក្នុងការទស្សនាការប្រកួត ចុងក្រោយនេះ នៅក្នុងទឹកដី Old Trafford ផងនោះហើយលោក បានដាក់ក្តីបារម្ភថាកីឡាករជាច្រើន ដែលមិនមានបំណងចង់រត់ ក្នុងការប្រកួតសោះ។
លោកបន្តថានេះ គឺជាសកម្មភាព ដែលមិនអាចទទួលយកបាននោះទេ ព្រមទាំងបានរិះគន់បន្ថែមទៀតយ៉ាងខ្លាំងៗ ទៅលើក្រុមកីឡាករ របស់លោក Ole Solskjare ផងដែរ ដោយបញ្ជាក់ថាពួកគេ ត្រូវតែរៀនមានអារម្មណ៍ ថាឈឺចាប់ពីដែលត្រូវបរាជ័យ បើមិនដូច្នេះទេពួកគេ គ្មានសំពាធ ក្នុងការប្រកួតនោះទេ៕
ប្រែសម្រួល៖ស៊ុនលី