ផ្សេងៗ

ឥណ្ឌា ពង្រាយសព្វាវុធទំនើបៗ ដែលទិញពីអាមេរិក នៅតាមព្រំដែន ក្នុងពេលមានជម្លោះ ជាមួយប្រទេសចិន

បរទេស៖ ប្រទេសឥណ្ឌា កំពុងពង្រឹងសមត្ថភាព ការពាររបស់ខ្លួន ជាមួយនឹងសព្វាអាវុធ របស់អាមេរិក ដែលទើបទទួលបាននាពេលថ្មីៗនេះ នៅក្នុងតំបន់ដែលនៅជាប់នឹង ផ្នែកខាងកើតនៃតំបន់ស្វយ័តទីបេ (TAR) របស់ប្រទេសចិន ដែលមានព្រំប្រទល់ជាប់នឹង ផ្នែកខាងជើង ឈៀងខាងកើតនៃប្រទេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍របស់សារព័ត៌មាន Bloomberg កាលពីថ្ងៃសុក្រ បានផ្សាយថា ការបង្កើតយោធា នៅក្នុងតំបន់ភាគឦសាន នៃប្រទេសឥណ្ឌា គឺគេបានឃើញប្រទេសឥណ្ឌា នាំយកនូវឧទ្ធម្ភាគចក្រ ប្រភេទ Chinook ដែលផលិតដោយសហរដ្ឋអាមេរិក កាំភ្លើងខ្លី និងកាំភ្លើងវែង, មីស៊ីល Cruise supersonic ដែលផលិតក្នុងស្រុក និងប្រព័ន្ធឃ្លាំមើលសម័យថ្មី ថែមទៀត។

គ្រឿងសព្វាវុធទំនើប កំពុងត្រូវបានបញ្ជាដោយក្រុម Mountain Strike Corps ដែលទើបដំឡើងថ្មី ដែលជាអង្គភាពវាយលុក របស់កងទ័ពឥណ្ឌា ក្រោមបញ្ជាការ Eastern ។

ឧត្តមសេនីយឯក Manoj Pande ដែលជាប្រធានបញ្ជាការ Eastern របស់កងទ័ពឥណ្ឌា បានបង្ហាញទំនុកចិត្តលើ “ការត្រៀមលក្ខណៈយោធា” របស់កងទ័ព ក្នុងការដោះស្រាយជាមួយនឹងឧប្បត្តិហេតុណាមួយ នៅតាមព្រំដែនរបស់ប្រទេសចិន៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top