បរទេស៖ ក្រុមហ៊ុន Tesla បានហៅប្រមូលមកវិញ នូវរថយន្ត Model 3 និង Model Y ប្រមាណ 285,000 គ្រឿង ដែលបានលក់ក្នុងប្រទេសចិន ក្នុងខែមិថុនា ឆ្នាំ 2021 ដោយសារបញ្ហាផ្នែក software មួយផ្សេងទៀត ដែលប៉ះពាល់ដល់ការគ្រប់គ្រង ល្បឿនពេលបើកបរ ហើយអាចនាំឱ្យមាន ការបង្កើនល្បឿននៃរថយន្ត ដែលមិននឹកស្មានដល់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Tesla បានប្រមូលរថយន្តចំនួន 11,704 គ្រឿងនៃម៉ូដែល S, 3, X និង Y បន្ទាប់ពីកំណែជាក់លាក់ នៃកម្មវិធីបង្កប់របស់រថយន្តទាំងនោះ ត្រូវបានរកឃើញថា មានកំហុសដែលអាចបណ្តាល ឱ្យចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ ដែលមិននឹកស្មានដល់។
នៅក្នុងឯកសារសម្រាប់ រដ្ឋបាលសុវត្ថិភាព ចរាចរណ៍ផ្លូវហាយវេជាតិ របស់សហរដ្ឋអាមេរិក ក្រុមហ៊ុនបាននិយាយថា ប្រព័ន្ធនេះដំណើរការ ប្រព័ន្ធក្នុងអំឡុងពេលបើកបរ បង្កើតហានិភ័យ នៃការប៉ះទង្គិចផ្នែកខាងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla បានសង្កត់ធ្ងន់ថា ខ្លួនមិនទាន់ដឹងអំពីឧបទ្ទវហេតុបែបនេះ កើតឡើងទេរហូតមកដល់ពេលនេះនោះទេ។
ភាគហ៊ុនរបស់ក្រុមហ៊ុន ដែលបាននិងកំពុងកំណត់កម្រិតខ្ពស់ថ្មី ជារៀងរាល់ថ្ងៃក្នុងសប្តាហ៍កន្លងទៅនេះ បានធ្លាក់ចុះ 1.57% គិតត្រឹមម៉ោង 10:35 GMT នៅលើផ្សារហ៊ុន St. Petersburg ទៅលើព័ត៌មាននៃការប្រមូល រថយន្តមកវិញនេះ៕ ប្រែសម្រួលៈ ណៃតុលា