សិល្បៈ និង កម្សាន្ត

លោក Mat Yeung ត្រូវបានតុលាការ​ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ១៨ថ្ងៃ ពីបទចោទ បើកបរក្រោមឥទ្ធិពលស្រវឹង

ចិន៖ ការចូលខ្លួនមកតុលាការ កាលថ្ងៃទី៤ ខែវិច្ឆិកា លោក Mat Yeung ត្រូវបានកាត់ទោស ពីបទបើកបរក្រោមឥទ្ធិពលស្រវឹង ចំពោះតារាសម្តែងវ័យ ៤០ ឆ្នាំរូបនេះ ត្រូវបានកាត់ទោសឲ្យជាប់គុក១៨ ថ្ងៃ ព្យួរប័ណ្ណបើកបរ រយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣,០០០ យ័នចិន ក្រោយពេលឮការកាត់ទោស របស់លោក ភ្នែកលោក Mat ឡើងក្រហម ខណៈមិត្តស្រីលោក Lisa Chong ស្រក់ទឹកភ្នែក បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រចិន។

កាលខែសីហា ឆ្នាំ២០២០លោក Mat ត្រូវបានចាប់ខ្លួន ពីបទបើកបរក្រោមឥទ្ធិពល “DUI” បន្ទាប់ពីបានបុករបាំងទប់ស្កាត់ពីរ នៅកម្រិតមធ្យម។ លោកបានបដិសេធ មិនធ្វើតេស្តិ៍ខ្យល់ដង្ហើម ហើយបានអះអាងថា លោកមិនស្រួលខ្លួន ដើរដោយជំហានមិននឹងន លោក Mat ត្រូវមន្ត្រី២នាក់ចាប់លោក ដើម្បីលោកបញ្ជូនទៅមន្ទីរពេទ្យ។

ចៅក្រមសម្រេចដាក់ពន្ធនាគារ១៨ថ្ងៃ ហើយក្នុងអំឡុងពេល នៃការកាត់ទោសនៅតុលាការ Eastern Law ថ្ងៃនេះ ចៅក្រមបានចង្អុលបង្ហាញថា ទោះបីជាមិនមានទិន្នន័យ ស្តីពីការប្រមូលផ្តុំជាតិអាល់កុល របស់ Mat ក៏ដោយ ក៏តារាសម្តែងរូបនេះ ស្រវឹងខ្លាំង ហើយបានបាត់បង់ ការគ្រប់គ្រងរថយន្តរបស់លោកទាំងស្រុង។

ដោយបង្ហាញពីកំណត់ត្រា អតីតកាលរបស់តារាសម្ដែង បើកបរក្នុងស្ថានភាពស្រវឹង ចៅក្រមយល់ថា Mat មិនគោរពសុវត្ថិភាពអ្នកដទៃ ហើយមិនបានកែប្រែ អាកប្បកិរិយារបស់ខ្លួនឡើយ។ ចៅក្រមបានបញ្ជាក់ថា ដីកាផ្តល់សេវាសហគមន៍ និងការសាកល្បង មិនសមស្រប ក្នុងករណីនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top