បរទេស ៖ យោងតាមការចេញផ្សាយ របស់ក្រសួងការពារជាតិ របស់ប្រទេសប៊ុលហ្គារី នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសបានដាក់ពង្រាយយោធា ប្រមាណជា ៣៥០នាក់ និងរថយន្តយោធាប្រមាណជា៤០គ្រឿង ទៅកាន់តំបន់ព្រំដែន ភាគខាងត្បូង ជាប់ជាមួយនឹងតួកគីដោយសង្ឃឹមថា នឹងអាចជួយដល់ក្រុមប៉ូលីស ក្នុងការទប់ស្កាត់បញ្ហា អន្តោប្រវេសនៅទីនោះ។
ក្រៅពីនោះយោធាទាំងនោះក៏នឹងមានផែនការក្នុងការ ចូលរួមសមយុទ្ធយោធា នៅតាមតំបន់ព្រំដែន សរុប២៥៩គីឡូម៉ែត្រនោះផងដែរ ជាមួយនឹងតួកគី ក៏ដូចជាកិច្ចការងារ ជួសជុលរបងព្រំដែន ដែលរងការខូចខាត អស់រយៈពេលជាង ៥ឆ្នាំមកហើយនោះ ដែលប្រើប្រាស់ ដើម្បីទប់ស្កាត់អន្តោប្រវេសខុសច្បាប់ ពីប្រទេសតួកគីផងស៊ីរី ផង។
របាយការណ៍ដែល ត្រូវបានបញ្ចាក់ ដោយក្រសួងមហាផ្ទៃរបស់ប៊ុលហ្គារី ក៏បានបង្ហាញដែរថា នៅក្នុងឆ្នាំនេះចំនួន នៃអន្តោប្រវេសខុសច្បាប់ បានកើនឡើងស្ទើរតែ ៣ដងធៀបទៅ នឹងចំនួនកាលពីឆ្នាំទៅ៕
ប្រែសម្រួល៖ស៊ុនលី