កីឡា

Man UTD កំពុងលួចទាក់ទង Rodgers ស្ងាត់ៗ ប្រសិនបើកុងត្រា របស់គាត់អាចបញ្ចប់ ជាមួយនឹង Leicester City

The Mirror នៅថ្ងៃបានចេញផ្សាយថា ក្លឹបបិសាចក្រហម Man UTD កំពុងធ្វើការពិចារណាមួយ ដែលអាចនាំឲ្យទៅដល់ មានការផ្លាស់ប្តូរ គ្រូបង្វឹកលោក Brendan Rodgers ចេញពីក្លឹប Leicester City ទាំងដែលកុងត្រា របស់គាត់នៅមានសុពលភាព នៅឡើយក្តី។

លោក Rodgers គឺជាអទិភាពដែលអាចជំនួស តំណែងរបស់លោក Ole Solskjare ដែលកំពុងជួបវិបត្តិ នៅពេលនេះក្រោយបរាជ័យ ជាបន្តបន្ទាប់ក្នុងទឹកដីរបស់ខ្លួនឯងផង និងបច្ចុប្បន្នកំពុងធ្លាក់ចំណាត់យ៉ាងខ្លាំង ផងនៅក្នុងកំពូលតារាង។

គួរឲ្យដឹងដែរថា លោក Rodgers អតីតគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool រូបនេះមានស្នាដៃល្អ ជាច្រើនបូករួមទាំងបច្ចុប្បន្ន ការជួយឲ្យ Leicester City បន្តស្ថិតនៅក្នុងតំបន់កំពូល ទាំង៥ជាច្រើន រដូវកាលមកហើយហើយក៏មិន ដែលមិនបំណងចង់ចាកចេញនោះដែរ ប៉ុន្តែប្រសិនបើក្លឹបនឹងរបូតពាន Europa នោះគាត់នឹង អាចធ្វើការសម្រេចចិត្ត សាជាថ្មី ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top