បរទេស៖កាលពីថ្ងៃសុក្រម្សិលមិញ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានធ្វើការអំពាវនាវ ឲ្យមានការលើកកំពស់កម្រិតនៃកិច្ចសហប្រតិបត្តិការវិស័យការពារ ជាតិជាមួយនឹងអូស្ត្រាលី ឲ្យបានកាន់តែខ្លាំងក្លាឡើង។
ក្នុងពេលជាមួយគ្នានេះផងដែរ ប្រទេសជប៉ុនក៏បានប្រកាសក្នុងការដាក់ផែនការ ពង្រីកប្រាក់ចំណាយទៅលើវិស័យយោធា មិនធ្លាប់មានមួយផងដែរដើម្បីបន្ថែមកម្លាំងការពារ ជាតិឲ្យបានកាន់តែខ្លាំងឡើងក្នុងពេល ដែលប្រទេសកំពុងរងសំពាធការគម្រាម កំហែងពីសំណាក់ប្រទេសចិន។
ការសម្រេចចិត្តនេះផងដែរក៏ត្រូវបានគេមើលឃើញ ដែរថាបានធ្វើឡើងនៅបន្ទាប់ពីប្រទេសជប៉ុន ព្រមទាំងសម្ព័ន្ធបូករួមទាំងបណ្តាប្រទេសលោកខាងលិចនិងសហរដ្ឋអាមេរិកអង់គ្លេស និងអូស្ត្រាលីផង បានធ្វើការថ្លែងការណ៍បន្តបន្ទាប់គ្នាពាក់ព័ន្ធទៅនឹង បញ្ហាការបង្កើនកម្លាំងយោធារបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
តាមផែនការជប៉ុននឹងបញ្ចេញប្រាក់ ប្រមាណជា៧០០ពាន់លានយេនឬត្រូវជា៦,១២ពាន់លានដុល្លារ ទៅក្នុងកិច្ចការងារបន្ថែមសំភារៈនិងបច្ចេកទេសសម្រាប់ កងកម្លាំងការពារជាតិ៕
ប្រែសម្រួល៖ស៊ុនលី