ទីក្រុងឡុងដ៍៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍បានប្រកាស ពីការស៊ើបអង្កេតស៊ីជម្រៅ លើគម្រោងការកាន់កាប់ ៦៩ ពាន់លានដុល្លារ របស់ក្រុមហ៊ុន Microsoft លើហ្គេមយក្សរបស់អាមេរិក Activision Blizzard ដោយលើកឡើងពីការព្រួយបារម្ភ អំពីការប្រកួតប្រជែងរបស់ចក្រភពអង់គ្លេស។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft កាលពីខែមករាបានប្រកាស ពីការដេញថ្លៃ ដើម្បីបង្កើតក្រុមហ៊ុនហ្គេមធំជាងគេទី៣...
បាងកក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបាននិយាយថា តុលាការកំពូលរបស់ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលការប្តឹងតវ៉ាចុងក្រោយ ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក នៃក្រុមហ៊ុនរថយន្តយក្ស Toyota ជុំវិញជម្លោះច្បាប់ពន្ធនាំចូល ចំនួន ២៧០លានដុល្លារ បន្ទាប់ពីជម្លោះផ្លូវច្បាប់ អស់មួយទសវត្សរ៍។ ករណីនេះទាក់ទងនឹងការ នាំចូលគ្រឿងបន្លាស់របស់ Toyota Motor Thailand សម្រាប់ម៉ូដែល Prius របស់ខ្លួនក្នុងអត្រាពន្ធ...
សេនហ្វ្រេនស៊ីស្កូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បាននិយាយថា កាលីហ្វ័រញ៉ាបានដាក់ពាក្យបណ្តឹង ចោទប្រកាន់ក្រុមហ៊ុន Amazon ពីការប្រើប្រាស់ឥទ្ធិពលទីផ្សាររបស់ខ្លួន ដើម្បីការពារពាណិជ្ជករ ពីការផ្តល់ជូនអ្នកទិញ នូវកិច្ចព្រមព្រៀងប្រសើរជាងមុន នៅកន្លែងផ្សេងទៀតតាមអ៊ីនធើណេត ដោយបំពានច្បាប់ប្រឆាំង ការទុកចិត្តរបស់រដ្ឋ។ អគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ា លោក Rob Bonta បាននិយាយក្នុងពាក្យបណ្ដឹងថា Amazon បានដាក់សម្ពាធដល់ពាណិជ្ជករ មិនឲ្យរាយបញ្ជីទំនិញ...
បរទេស៖ សហរដ្ឋអាមេរិកកំពុងរៀបចំ បញ្ចេញមូលនិធិពាក់កណ្តាល នៃទឹកប្រាក់ចំនួន ៧ ពាន់លានដុល្លារ នៃធនាគារកណ្តាលអាហ្វហ្គានីស្ថាន ដែលរឹបអូស ហើយផ្ទេរវាទៅធនាគារ នៅប្រទេសស្វីស សម្រាប់ការទូទាត់បន្ថែម។ ចំណែកក្រុមតាលីបង់វិញ គឺបានទាមទារប្រាក់នេះ ឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ការត្រៀមបញ្ចេញថវិកានេះ ត្រូវបានប្រកាសកាលពីថ្ងៃពុធ...
បរទេស៖ ប្រជាជននៅក្នុងទីក្រុង ភាគខាងត្បូងអ៊ុយក្រែន កំពុងត្រូវបានជំរុញឱ្យជម្លៀសខ្លួន ដោយសារតែហានិភ័យនៃទឹកជំនន់ បន្ទាប់ពីមីស៊ីល បានវាយប្រហារចំទំនប់អាងស្តុកទឹកដ៏សំខាន់មួយ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានក្រុង Oleksandr Vilkul បានព្រមាន កាលពីថ្ងៃពុធថា ផ្លូវចំនួន 22 ក្នុងសង្កាត់ចំនួនពីរនៃទីក្រុង Kryvyi...
តូក្យូ៖ ប្រទេសជប៉ុន កំពុងរៀបចំសាងសង់នាវាចម្បាំង លើដ៏ធំបំផុតចំនួនពីរគ្រឿង នៅក្នុងទ្វីបអាស៊ី ដែលជានាវាចម្បាំង ដែលអាចដាក់ពង្រាយបានធំបំផុត នៅលើពិភពលោក។ នាវាពិឃាតមិនទាន់មានឈ្មោះពីរគ្រឿងនេះ នឹងការពារប្រទេសជប៉ុន ពីមីស៊ីលផ្លោងពីកូរ៉េខាងជើង និងចិន មីស៊ីលដែលអាចបំពាក់ដោយអាវុធគីមី ឬសូម្បីតែក្បាលគ្រាប់នុយក្លេអ៊ែរ។ នាវាពិឃាតទាំងពីរគ្រឿង របាយការណ៍របស់វិទ្យាស្ថាន Naval Institute News របស់សហរដ្ឋអាមេរិក នឹងត្រូវបានសាងសង់ជាពិសេស ដើម្បីចាប់ផ្តើមប្រព័ន្ធប្រយុទ្ធ...
ចាប់ពីថ្ងៃនេះតទៅ អតិថិជនរបស់ស្រាបៀរ កម្ពុជាទាំងអស់នឹងមានឱកាសឈ្នះប្រាក់សុទ្ធ ២០ លានរៀល និង១០ លានរៀលដោយគ្រាន់តែជាវស្រាបៀរ កម្ពុជាទាំង៣ប្រភេទចាប់ពី២៥កេសឡើងទៅសម្រាប់ទទួលភ្ញៀវក្នុងកម្មវិធីជួបជុំ ឬពិធីមង្គលផ្សេងៗ។ ក្នុងនោះ រាល់ការជាវស្រាបៀរ កម្ពុជា កំប៉ុងគ្មានរង្វាន់ ឬស្រាបៀរ កម្ពុជា ដប ឬស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វចាប់ពី ២៥ កេសឡើងទៅអតិថិជនទាំងអស់នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងឈ្នះរង្វាន់ប្រាក់សុទ្ធ ២០ លានរៀលចំនួន ១០០ រង្វាន់ និង១០ លានរៀលចំនួន ២០០ រង្វាន់ក្នុងកម្មវិធីចាប់ឆ្នោតដែលនឹងត្រូវធ្វើឡើងចំនួន ៣ លើកផ្សេងគ្នា។ កម្មវិធីប្រម៉ូសិននេះចាប់ផ្តើមពីថ្ងៃទី០១...
ចិន៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ការប្រគុំតន្ត្រីតាមប្រព័ន្ឌអ៊ីនធើណេត របស់តារាសម្តែង និងតារាចម្រៀងហុងកុងដ៏ល្បីល្បាញ លំដាប់កំពូលលោក Andy Lau កាលពីពេលថ្មីៗនេះ បានបង្កើតកំណត់ត្រាថ្មីមួយ ដោយមានអ្នកទស្សនាចំនួន ៣៥០លាននាក់ នៅលើវេទិកាផ្សាយផ្ទាល់។ តារាចម្រៀងស្ថិតក្នុងវ័យ៦១ ឆ្នាំក៏ដោយ ភាពទាក់ទាញរបស់លោក Lau មិនចាញ់តារាជំនាន់ក្រោយនោះទេ ធ្វើឲ្យឥណទានសម្រាប់ការនេះ ទៅកំណត់ត្រាស្អាតរបស់លោក។...
Ferrari មិនឱ្យអតិថិជនខ្លួន ត្រូវរង់ចាំយូរទៀតទេ ពោលគឺទីបំផុតបានបញ្ចេញ រថយន្តប្រភេទ SUV បែបគ្រួសារជាលើកដំបូង ដែលជាម៉ូដែល Purosangue ស៊េរីឆ្នាំ២០២៣។ ថ្វីបើវាជារថយន្ត SUV ក៏ដោយតែ Ferrari នៅតែបំពាក់ម៉ាស៊ីនដ៏ខ្លាំងសម្បើម ដោយវាប្រើម៉ាស៊ីន V12 ចំណុះ ៦,៥លីត្រ ផលិតបានកម្លាំង ៧១៥សេះ និងកម្លាំងរមួល...
ចិន៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា ម៉ាកយីហោល្បីៗ លើពិភពលោក រួមមាន Prada និង Remy Martin បានកាត់ផ្តាច់ទំនាក់ទំនង ជាមួយតារាសម្តែង និងតារាចម្រៀងចិន លោក Li Yifeng បន្ទាប់ពីតារាប្រុសរូបនេះ ត្រូវបានឃុំខ្លួនពីបទស្វែងរកអ្នករកស៊ីផ្លូវភេទ។...