ជើងខ្លាំងប្រដាល់គុនខ្មែរ ចំនួន១២រូប បានឈ្នះការប្រកួតជម្រុះ កាលពីចុងសប្តាហ៍មុន និងអាចឈានជើងចូលរួម ក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំ មិនធ្លាប់មានពីមុនមក នៅកម្ពុជាឈ្មោះថា «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដែលនឹងចាប់ផ្តើម ក្នុងពេលឆាប់ៗខាងមុខនេះ។ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេលជាច្រើនម៉ោង នៅលើស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី (TOWN FULL HDTV) រួចមក...
លោក Oleksiy Honcharuk ជាអតីតមេធាវី និងអ្នកនយោបាយ ហើយបានធ្វើជានាយករដ្ឋមន្រ្តីអ៊ុយក្រែន ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ក្រោមការដឹកនាំ របស់ប្រធានាធិបតីលោក Zelensky។ ថ្មីៗនេះ លោកបានស្ម័គ្រចិត្តចូលរួម ជាមួយកងទ័ពដើម្បីធ្វើការប្រយុទ្ធ ការពារប្រទេស ពីការឈ្លានពាន របស់កងទ័ពរុស្សី។ អតីតនាយករដ្ឋមន្រ្តីអ៊ុយក្រែនរូបនេះ បានថ្លែងប្រាប់សារព័ត៍មាន Daily...
អ្នកចាត់ការរបស់ Everton លោក Frank Lampard បានបញ្ជាក់ថា លោកបានបាក់ឆ្អឹងប្រអប់ដៃ ព្រោះតែការអបអរខ្លាំងពេក អំឡុងពេលក្រុមរបស់លោក យកឈ្នះ Newcastle United ១-០។ ខ្សែបម្រើប្រយុទ្ធ Alex Iwobi រកបានគ្រាប់នៅនាទី៩០+៩ ជួយឲ្យ Everton គម្លាត៣ពិន្ទុពីតំបន់កាត់ចោល ក្នុងតារាពិន្ទុ Premier...
ភ្នំពេញ៖ យីហោម៉ូដសម្លៀកបំពាក់ H&M បានបើកដំណើរការ ដោយជោគជ័យរបស់ខ្លួន ដំបូងគេក្នុងរាជធានីភ្នំពេញ។ មនុស្សម្នាជាច្រើន ដែលបានកំពុងតម្រង់ជួររង់ចាំ ដោយក្តីរំភើប នឹងការអបអរសាទរយ៉ាងខ្លាំង ដើម្បីចូលក្នុងហាង H&M ដំបូងគេក្នុងទីក្រុងភ្នំពេញនេះ។ អតិថិជនពិតជារំភើបចិត្តយ៉ាងខ្លាំង ក្នុងការទិញទំនិញ H&M បណ្ដុំទៅដោយម៉ូដជាច្រើន ចុងក្រោយបំផុត ដែលបង្ហាញពីពណ៌រស់រវើក ឬពណ៌ស្រស់ឆើតឆាយ ម៉ូតប្លែកៗ និងសម្ភារៈនិរន្តន៍ភាព...
បរទេស៖ ប្រទេស អារ៉ាប៊ីសាអូឌីត កំពុងពិចារណាលក់ប្រេង មួយចំនួនរបស់ខ្លួន ទៅឱ្យប្រទេសចិន ដោយគិតជាប្រាក់យន់ ជាជាងគិតជាប្រាក់ដុល្លារ ។ អ្នកដែលដឹងពីបញ្ហានេះ បានប្រាប់កាសែត Wall Street Journal កាលពីថ្ងៃអង្គារ ដោយលើកឡើងពី “កិច្ចពិភាក្សាសកម្ម” រវាងរដ្ឋាភិបាលទីក្រុងរីយ៉ាដ និង រដ្ឋាភិបាលទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន RT...
ដើម្បីអបអររដូវកាល ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ នាពេលខាងមុខនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរចនាសំបកផលិតផលថ្មី ចំនួន៣ ក្នុងពេលតែមួយ ដែលក្នុងនោះរួមមាន សំបកកំប៉ុងស្រាបៀរ កម្ពុជា សំបកកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ព្រមទាំងកំប៉ុង និងដបទឹកក្រូចអាយស៍ IZE កូឡា។ សំបកផលិតផល រដូវកាលចូលឆ្នាំខ្មែរទាំងនេះ...
អ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេសរូបនេះបាននិយាយថា មិនមានការធានាណាមួយថា មហាសេដ្ឋីជនជាតិរុស្ស៊ី Roman Abramovichដែលជាម្ចាស់ ក្លិបបាល់ទាត់ដ៏ល្បី ក្នុងពិភពបាល់ទាត់ Chelsea អាចត្រឡប់ទៅចក្រភពអង់គ្លេសវិញឡើយ ហើយទណ្ឌកម្មបន្ថែមទៀត នឹងត្រូវដាក់ទៀតផង យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ ម្ចាស់ក្លិប Chelsea លោក Abramovich ស្ថិតនៅប្រទេសអ៊ីស្រាអែលជាកន្លែង ដែលលោកមានសញ្ជាតិ ហើយបានហោះទៅទីក្រុងមូស្គូ តាមរយៈទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអង្គារ...
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា McLaren Racing ជាឈ្មោះដ៏ល្បីល្បាញបំផុតមួយ របស់ Motorsport បានធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីទាក់ទាញក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Google ជាបច្ចេកវិទ្យា Behemoth ចូលទៅក្នុងការប្រណាំងរថយន្ត Formula One ជាលើកដំបូង។ Sky News បានដឹងថា...
អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា គ្រួសារ Ricketts ដែលជាម្ចាស់ក្រុមកីឡាបេស្បល Chicago Cubs និងលោក Ken Griffin ជាប្រធានរបស់ Citadel នឹងដាក់សំណើដេញថ្លៃរួមគ្នា សម្រាប់ Chelsea នៅថ្ងៃសុក្រនេះ ។ ម្ចាស់ក្លិប Chicago Cubs...
ប្រទេសរុស្ស៊ីក្រោមការដឹកនាំ និងបទបញ្ជារបស់បុរសខ្លាំងពូទីន កាលពីពេលថ្មីៗនេះ បានជ្រើសរើស និងចុះបញ្ជីយុទ្ធជនចំនួនជាង ៤០,០០០នាក់ហើយ ពីកងទ័ពប្រទេសស៊ីរី ដែលសុទ្ធសឹងតែជាកងទ័ពស្ទាត់ជំនាញ មានបទពិសោធន៍ នៅក្នុងសង្គ្រាមស៊ីវិលជាង១១ឆ្នាំ ដើម្បីត្រៀមខ្លួន សម្រាប់ការដាក់ពង្រាយ និងប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP កាលពីថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២២។ វិមានក្រឹមឡាំងកាលពីពេលកន្លងទៅ បានបញ្ជាក់យ៉ាងច្បាស់ៗ...