ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមក្រុមការងារ យុវជនគណបក្សប្រជាជន ខេត្តព្រះសីហនុ និងលោក សរ កក្កដាអភិបាលស្រុកព្រៃនប់ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការីនីនិយោជិត ស្នាក់នៅបន្ទប់ជួលតាមភូមិមួយចំនួន ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៍ដូចជាកម្មករនិយោជិត ក្នុងមូលដ្ឋានផ្ទាល់ ចំនួន១៦០នាក់ ក្នុងនោះក៍មានវត្តមានលោក សរកក្កដា អភិបាលស្រុកព្រៃនប់ កាលពីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ។ កម្មវិធីនេះមានបទបង្ហាញ អំពីគោលនយោបាយ អភិវឌ្ឍន៍វិសយ័ការងារ ,គោលនយោបាយគាំពារសង្គម និងបង្ហាញអំពីសមិទ្ធិផលថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការរៀបចំកម្មវិធី ពិសារអាហារ ចាប់ឆ្នោតយករង្វាន់ និងកម្មវិធីកម្សាន្តមួយចំនួនទៀត បង្កលក្ខណៈសប្បាយរីករាយ ដល់ កម្មករ កម្មការីនី និយោជិតរោងចក្រ ដែលស្នាក់នៅតាមបន្ទប់ជួល ក៍ដូចជា កម្មករ កម្មការីនី និងនិយោជិតដែលរស់នៅតាមភូមិមួយចំនួន មានដូចជាភូមិចំការកៅស៊ូ ,ភូមិជើងគោ ,ភូមិត្រពាំងមូល, និងភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ មានប្រសាសន៍ ថ្លែងអំណរគុណ លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលរៀបចំកម្មវិធីនេះឡើង ថ្ងៃដែលកម្មករឈប់សម្រាក បានជួបជុំសប្បាយរីករាយ ក្នុងនោះលោកអភិបាលស្រុក បញ្ជាក់បន្ថែមថា បច្ចុប្បន្ននៅស្រុកព្រៃនប់ មានរោងចក្រតូច ធំ ច្រើនកន្លែង ដែលផ្តល់ឱកាសមានការងារធ្វើ សម្រាប់កូនចៅប្រជាពលរដ្ឋ បង្កើនសេដ្ឋកិច្ចជីវភាព ក្នុងគ្រួសារ។ លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ ជាមួយកម្មករនិយោជិតទាំងអស់ ដែលចូលរួមក្នុងកម្មវិធីនេះ ដោយលើកឡើង បង្ហាញអំពីគោលនយោបាយអភិវឌ្ឍន៍វិសយ័ការងារ ក៍ដូចជាគោលនយោបាយ គាំពារសង្គម ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពិសេសគឺខិតខំបង្កើតការងារជូនពលរដ្ឋ និងខិតខំការពារ មុខរបររបស់ពលរដ្ឋ ដើម្បីឲ្យពលរដ្ឋមានប្រាក់ចំណូលក្នុងគ្រួសារ។ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានលើកឡើង បង្ហាញអំពីសមិទ្ធិផលថ្មីៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបាន រួមមានហេដ្ឋារចនាសម្ពន្ធ័ស្ពាន ថ្នល់ រោងចក្រសហគ្រាសក្នុងវិសយ័ឧស្សាហកម្ម ពាណិជ្ជកម្មនិងសមិទ្ធិផលអភិវឌ្ឍន៍ប្រទេសជាតិគ្រប់ទីកន្លែង ក្រោយពីប្រទេសជាតិមានសុខសន្តិភាព គ្មានសង្គ្រាម៕
ភ្នំពេញ៖ តារាសម្ដែងស្រីអ្នកនាង ផាន់ ផាត់ណា បច្ចុប្បន្ននេះ បើទោះជាកូនប្រុសម្នាក់ ចម្រើនវ័យកាន់ធំយ៉ាងណាក៏ដោយ បើងាកមកមើលសម្រស់របស់នាងវិញ ឃើញថានៅតែស្រស់ស្អាត ជាងនេះទៅទៀត រាងរបស់នាងកាន់តែស្លីម ជាងកាលនៅម្នាក់ឯងទៅទៀត ។ ដូច្នេះហើយទើបមានអ្នកគាំទ្រជាច្រើនបានលាន់មាត់ស្ញើចសរសើរ មិនដាច់ពីមាត់ឡើយ ពីការថែរក្សាសម្រស់បានយ៉ាងល្អ របស់តារាស្រីសិចស៊ីរូបនេះ ។ បើនិយាយដល់សម្រស់ ថ្មីៗនេះអ្នកនាង ផាន់ ផាត់ណា...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងដកហូតឋានៈ ពាណិជ្ជកម្មជាប្រទេស ដែលពេញចិត្តបំផុត របស់រុស្ស៊ី ចំពេលមានវិបត្តិអ៊ុយក្រែន ដោយកត់សម្គាល់ថា ខ្លួននឹងធ្វើការជាមួយ ក្រុមប្រទេសទាំងប្រាំពីរ (G7) និងសហភាពអឺរ៉ុប ដើម្បីដាក់ទណ្ឌកម្មថ្មី។ សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងមេដឹកនាំ G7...
ហូឡង់៖ រដ្ឋាភិបាលប្រទេសហូឡង់ បានប្រកាសអំពីកញ្ចប់ជំនួយចំនួន ២,៨ពាន់លានអឺរ៉ូ (ប្រហែល ៣,០៥ពាន់លានដុល្លារអាមេរិក) ដើម្បីទប់ទល់នឹងការកើនឡើង តម្លៃថាមពល និងអតិផរណា ដែលបន្តកើនឡើង។ រដ្ឋមន្ត្រីសង្គមកិច្ច និងការងារលោកស្រី Karien van Gennip បានលើកឡើងថា ប្រាក់ឧបត្ថម្ភថាមពលមួយដង សម្រាប់គ្រួសារ ដែលមានប្រាក់ចំណូលទាប នឹងត្រូវបានបង្កើនពី ២០០ អឺរ៉ូដល់...
ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានច្រានចោល ការសិក្សាថ្មីមួយ ដែលអះអាងថា ការស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា ត្រូវបានរាប់បញ្ចូលថាជា “ការប៉ាន់ស្មាន និងផ្តល់ព័ត៌មានមិនត្រឹមត្រូវ”។ ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet បានបង្ហាញថាមនុស្ស ៤,៧ លាននាក់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេប៉ាន់ប្រមាណថា បានស្លាប់ក្នុងអំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១ ដែលខ្ពស់ជាង...
ភ្នំពេញ៖ តារាសម្ដែងនិងជាពិធីការិនីជាកូនកាត់អាឡឺម៉ង់នាង ហ្គាហ្គើរ សូរ៉ៃយ៉ាមាថា ហៅ ម៉ៃយ៉ា ដែលធ្លាប់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយអ្នកនាង Pich នោះ កន្លងមកពួកគេតែងតែកៀកកើយគ្នានៅមាត់ស្ទឹង ឬក្លឹបកម្សាន្ដ តែមិនដែលហ៊ានបណ្ដើរគ្នាជាចំហតាមកម្មវិធីអ្នកសិល្បៈរួមអាជីពណាស់ព្រោះខ្លាចពួកម៉ាកសួរនាំច្រើននាំតែឈឺក្បាល។ តែអ្វីដែលកួរឱ្យភ្ញាក់ផ្អើលនោះ គឺនៅថ្ងៃមង្គលការរបស់ផេន ខេក កាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០២២ នៅវិមានសែនសុខ នោះតារាកូនកាត់បរទេសរូបនេះបានដឹកដៃម្ចាស់ស្នេហ៍ចូលរួមពិធីជប់លៀងនោះជាចំហតែម្ដង នាំឱ្យអ្នករួមអាជីព និងភ្ញៀវទាំងឡាយរួមទាំងអ្នកសារព័តមានផងនោះ ចាប់អារម្មណ៍ទៅលើម៉ៃយ៉ា ជាងគូស្នេហ៍ភេទដូចគ្នាដទៃទៀត...
ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការិនី អ្នកនាង សូដានីតា បានបង្ហាញនូវកំហឹងឆេះឆួលរបស់ខ្លួន ជាសាធារណៈ ទៅលើជនឆបោកចំនួន ២១នាក់ ក្នុងសមាគមប្រាក់សន្សំ ដែលភាសាសាមញ្ញហៅថា «លេងតុទីន» ខណៈដែលនាងទ្រាំលែងបាន គឺដល់ថ្នាក់ដាក់បណ្ដាសា តដល់កូន ចំពោះជនឆបោកទាំង២១នាក់ ដែលមិនព្រមសងលុយមកនាងវិញ សរុបទាំងអស់មានប្រមាណរហូតដល់ ៦០ម៉ឺនដុល្លារឯណោះ។ តាមរយៈបណ្ដាញសង្គមផ្លូវការ របស់តារាសម្តែងអ្នកនាង សូ...
The Sunsport នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបយក្សអេស្បាញ AT Madrid កំពុងបង្ហាញការចាប់អារម្មណ៍ខ្លាំង ចំពោះកីឡាករ Emerson Royal ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Spurs។ AT Madrid កំពុងសង្ឃឹមទុកថា Spurs នឹងព្រមលក់កីឡាករប្រេស៊ីលរូបនេះ មកឲ្យខ្លួនទោះបានដឹងហើយថា តម្លៃខ្លួនដែលបានស្នើគឺនឹងធ្វើឲ្យ Spurs ខាតបង់ដល់ទៅ៦លានផោន ធៀបទៅនឹងតម្លៃដែលក្លឹបធ្លាប់យក...
អង់គ្លេស៖លោក Roman Abramovich ត្រូវបានរដ្ឋាភិបាលអង់គ្លេស ដាក់ទណ្ឌកម្ម ជាផ្នែកមួយនៃការប៉ុនប៉ង បង្រ្កាបជនជាតិរុស្ស៊ីដែលមានទ្រព្យសម្បត្តិក្នុងប្រទេស ខណៈកាលពីសប្តាហ៍មុន លោក Abramovich បានប្រកាសថា លោកមានបំណងលក់ Chelsea បន្ទាប់ពីកាន់កាប់ជិត ២0 ឆ្នាំ ជាមួយនឹងប្រាក់ចំណូលសុទ្ធ ពីការលក់នេះ នឹងត្រូវបរិច្ចាគទៅជនរងគ្រោះទាំងអស់ នៃសង្រ្គាមនៅអ៊ុយក្រែន។ ម្ចាស់ក្លិបបាល់ទាត់ Chelsea...
រុស្ស៊ី៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា កងកម្លាំងប្រទេសរុស្ស៊ី ស្ថិតនៅទីក្រុង Kharkiv បានដកប្រព័ន្ធទំនាក់ទំនងសុវត្ថិភាពផ្ទាល់ខ្លួន របស់ពួកគេដោយចៃដន្យ ដោយបានបំផ្លាញប៉ម 3G ដែលពួកគេអាស្រ័យហើយ។ យោធាអ៊ុយក្រែនបានចែករម្លែកការហៅស្ទាក់ចាប់ ត្រូវបានចាប់ខ្លួនជាលទ្ធផល ដោយរាយការណ៍ពីការស្លាប់ របស់ឧត្តមសេនីយ Vitaly Gerasimov ទៅកាន់នរណាម្នាក់ ដែលត្រូវបានគេកំណត់ថា ជាមន្ត្រីស៊ើបការណ៍សម្ងាត់រុស្ស៊ីជាន់ខ្ពស់ ដោយលោក...