ថ្មពស់យក្ស គឺជាថ្មភ្នំមួយដែលទើបរកឃើញ ក្នុងខេត្តបឹងកាន ប្រទេសថៃ មានព្រំប្រទល់ជាប់គ្នា ទៅនឹងប្រទេសឡាវ ដែលស្ថិតនៅភាគខាងកើត។ ខេត្តបឹងកានគឺជាខេត្តទី៧៦របស់ថៃ ទើបតែបង្កើតឡើងថ្មីនៅក្នុងឆ្នាំ២០១១ ដោយព្រះរាជក្រឹត្យ របស់អតីតព្រះមហាក្សត្រថៃចុះថ្ងៃទី២៣ ខែមិនា។ ទោះមានអាយុតិច ប៉ុន្តែទឹកដីនៃខេត្តបឹងកាន មានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំង និងទីតាំងពាក់ព័ន្ធនឹងរឿងព្រេងជាច្រើន ក្នុងនោះរឿងព្រេងថ្មពស់យក្សជាឧទាហរណ៍ស្រាប់។ ពេលថ្មីៗនេះមានការផ្អើលថា គេបានរកឃើញថ្មមួយដុំមានរូបរាង ដូចគ្នាបេះបិទទៅនឹងក្បាលពស់ (ពស់ថ្លាន់?) ដែលត្រូវគេដាច់ផ្ដាច់ចេញពីដងខ្លួន...
លោក Mino Raiola ភ្នាក់ងារខ្សែបម្រើ Paul Pogba បាននិយាយទៅកាន់សារព័ត៌មាន Rai ក្នុងន័យទាក់ទងនឹង អនាគតរបស់កីឡាកររូបនេះ នឹងទៅជាយ៉ាងណានៅក្លឹប Manchester United នឹងបញ្ចេញនៅខែធ្នូ ឆ្នាំ២០២១ខាងមុខនេះហើយ។ លោក Raiola បាននិយាយថា៖” ខែធ្នូជា ខែនៃក្ដីសុបិន ខ្ញុំមិនបានឈប់សុបិន ពីរឿងដែលកើតនៅខែហ្នឹងសោះ។...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងស្រី រស់នៅក្រុងកោះរ៉ុង ដែលមានជំងឺហឺត ហើយធ្វើទុក្ខ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងស្រីមានជំងឺ...
ភ្នំពេញ – ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១៖ ការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុន សែលកាត ចំពោះសហគមន៍កម្ពុជា ក្នុងអំឡុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ បានទទួលពានរង្វាន់កំពូល នៅក្នុងកម្មវិធី AmCham Cambodia 2021 CSR Excellence Awards ។ ការអបអរសាទរ...
ភ្នំពេញ៖ អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ ដែលគណនីហ្វេសប៊ុកមួយឈ្មោះ Hea To Seng បានបង្ហោះសារឌឺដងផ្លែផ្កា ជេរប្រមាថ ទៅលើតារាចម្រៀងល្បីៗ នៅក្នុងផលិតកម្មហង្សមាស មានអ្នកនាង ឱក សុគន្ធកញ្ញា និងលោក ណុប បាយ៉ារិទ្ធ ជាដើម ។ មិនតែប៉ុណ្ណោះបុគ្គលរូបនេះ ថែមទាំងឈានទៅដល់ដៀលត្មេះលោក អ៊ឺង សុខលី...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា កុមារនៅអាមេរិកប្រមាណជាជាង ១៤ម៉ឺននាក់ បានបាត់បង់ជីវិតឪពុកម្តាយ ឬអាណាព្យាបាល នៅអំឡុងពេលកូវីដ។ ជាការស្រាវជ្រាវ ដែលត្រូវបានធ្វើឡើងដោយ Business Insider បានបន្តទៀតថាតួលេខ គឺបានបង្ហាញថាកុមារម្នាក់ ក្នុងចំណោមកុមារ៥០០នាក់នៅទូទាំងអាមេរិក គឺបានទទួលរងនូវសោកនាដកម្មបែបនេះ ហើយស្ថានភាពនេះនឹងអាចបណ្តាលឲ្យទៅជា បញ្ហាផ្លូវចិត្តនិងបញ្ហាហិរញ្ញវត្ថុ។ ទិន្នន័យនេះក៏បង្ហាញផងដែរ អំពីភាពខុសគ្នាខ្លាំងតាមរយៈជាតិសាសន៍ និងពណ៍សំបុរ ដោយកុមារភាគច្រើនប្រហែល ៦៥ភាគរយជាសមាជិក...
បរទេស៖ លោក Andrew Bradshaw អភិបាលក្រុង Cambridge រដ្ឋ Maryland ត្រូវបានចោទប្រកាន់ កាលពីថ្ងៃចន្ទ ជាមួយនឹងការចែកចាយរឿងអាសអាភាសចំនួន ៥០ ដើម្បីជាការសងសឹកលើអតីត ដៃគូស្នេហារបស់ខ្លួន។ នេះបើយោងតាមការិយាល័យរដ្ឋអាជ្ញា របស់រដ្ឋ Maryland បានប្រកាសកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា...
ទីក្រុងប៉េកាំង៖ Epic Games បានទាញយកកម្មវិធី Fortnite កំណែចិនរបស់ខ្លួន ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង រយៈពេល ៣ឆ្នាំរបស់ខ្លួនក្នុងការជ្រៀតចូលទីផ្សារហ្គេម ដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានបង្អាក់ដោយការបង្រ្កាប របស់បក្សកុម្មុយនិស្តប្រឆាំង នឹងការញៀនអនឡាញ និងវិស័យបច្ចេកវិទ្យាកាន់តែទូលំទូលាយ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ Epic បានប្រកាសកាលពី ២ សប្តាហ៍មុនថា ខ្លួននឹងបិទហ្គេមកំណែចិននៅថ្ងៃទី ១៥ ខែវិច្ឆិកា...
«ខេត្តក្រចេះ» ជាដែនដីល្បីល្បាញនំក្រឡានដ៏ឆ្ងុយឆ្ងាញ់ នៃតំបន់ខ្ពង់រាបភាគឥសាន្តរបស់កម្ពុជា និងជាខេត្តដែលបន្សលទុក នូវសិល្បៈសំណង់បុរាណនាសម័យបារាំងជាច្រើន ហើយក៏ជាដែនដីសម្បូរផលិតផល ទេសចរណ៍លក្ខណអេកូធម្មជាតិ ពោរពេញដោយជីវៈចម្រុះគ្រប់ប្រភេទ យ៉ាងស្រស់ត្រកាលបំផុត។ «ខេត្តក្រចេះ» ស្ថិតនៅតំបន់ខ្ពង់រាបដែលសំបូរ ទៅដោយព្រៃឈើ សត្វព្រៃ ហើយមានទន្លេមេគង្គលើ ដែលជាប្រភពទឹក ជាជំរកមច្ឆាជាតិ និងជាពិសេសទៅទៀត ទន្លេមេគង្គមានអន្លង់ជ្រៅៗ ដែលជាជំរកត្រី នឹងសត្វផ្សោត ហើយសត្វផ្សោតនេះជាប្រភេទសត្វទឹកកំរ ។ ត្បិតខេត្តក្រចេះឆ្ងាយបន្តិចមែន...
ភាពមិនប្រក្រតីនៅក្នុងប្រព័ន្ធកម្សាន្ត (Infotainment Systems) នៃរថយន្ត Rolls-Royce Phantom មួយចំនួន កំពុងនាំឲ្យមានការហៅត្រលប់ចូលរោងចក្រងវិញ។ យោងតាមការចង្អុលបង្ហាញ របស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ National Highway Traffic Safety Administration ឬហៅកាត់ថា NHTSA បានឲ្យដឹងថា រថយន្ត Rolls-Royce Phantom ប្រហែលជាមិនបង្ហាញវីដេអូ...