សិល្បៈ និង កម្សាន្ត

នាង Baby Soul អតីតក្រុមLovelyz នឹងចាប់ផ្តើមផ្សព្វផ្សាយ ដោយប្រើឈ្មោះពិត Lee Soo Jung

កូរ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បាននិយាយថា អតីតសមាជិកក្រុមតារាចម្រៀង នារីកូរ៉េខាងត្បូង Lovelyz នាង Baby Soul នឹងចាប់ផ្តើមការផ្សព្វផ្សាយរបស់នាង ដោយប្រើឈ្មោះពិតរបស់នាង Lee Soo Jung បន្ទាប់ពីនាងប្រើឈ្មោះ ហៅក្រៅអស់ពេលជាច្រើនឆ្នាំមកហើយ។

នៅថ្ងៃទី១៧ ខែវិច្ឆិកា ផលិតកម្ម Woollim Entertainment បានប្រកាសនៅលើ Twitter ផ្លូវការរបស់ពួកគេថា នាង Baby Soul បានប្តូរឈ្មោះផ្សព្វផ្សាយរបស់នាងទៅជា Lee Soo Jung ដែលជាឈ្មោះពិតរបស់នាង។ លើសពីនេះ ផលិតកម្ម Woollim Entertainment បានបង្ហាញរូបថត Profile ជាច្រើនសន្លឹករបស់ Baby Soul ដែលឥឡូវត្រូវបានគេស្គាល់ថា Lee Soo Jung ដើម្បីបង្ហាញពីការចាប់ផ្តើមថ្មី របស់នាងបន្ទាប់ពីការបញ្ចប់សកម្មភាពរបស់នាងជាមួយ Lovelyz ។

នៅក្នុងរូបថត Lee Soo Jung បានបង្ហាញពីភាពទាក់ទាញ ជាច្រើនតាមរយៈ ‘girl Crush’ របស់នាង រចនាប័ទ្មឆើតឆាយ និងក្មេងស្រី។ ក្រោមឈ្មោះថ្មីរបស់នាង Lee Soo Jung គ្រោងនឹងបើកសកម្មភាពទីពីរ នៃអាជីពជាអ្នកចម្រៀងរបស់នាង និងទទួលបានការទទួលស្គាល់ជាតន្ត្រីករតាមរយៈពណ៌ប្លែកៗរបស់នាង៕ ដោយ៖លី ភីលីព

Most Popular

To Top