សិល្បៈ និង កម្សាន្ត

នាង Lee Mi Joo អតីតសមាជិកក្រុម Lovelyz ចុះកុងត្រាផ្តាច់មុខ ជាមួយ Antenna ក្លាយជាមិត្តរួមការងារ ជាមួយ Yoo Jae Suk

កូរ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បាននិយាយថា នាង Lee Mi Joo អតីតសមាជិកក្រុមតារាចម្រៀងនារី Lovelyz បានចុះកុងត្រាយ៉ាងពិសេសជាមួយ Antenna ហើយក្លាយជាមិត្តរួមការងារ ជាផ្លូវការជាមួយ “Nation’s MC” Yoo Jae Suk ។

នៅថ្ងៃទី១៧ ខែវិច្ឆិកា Antenna បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ទាក់ទងនឹងកិច្ចសន្យាផ្តាច់មុខរបស់ពួកគេ ជាមួយនាង Lee Mi Joo ។ ពួកគេបាននិយាយថា នាង Lee Mi Joo បានប្រឹងប្រែងអស់ពីសមត្ថភាពរបស់នាង ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទាំងសកម្មភាពក្រុមរបស់នាងជាមួយ Lovelyz និងកាលវិភាគផ្ទាល់ខ្លួន។

នាងបានបង្ហាញពីទិដ្ឋភាពដ៏ធំទូលាយនៃស្ទីល និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់នាង ហើយយើងនឹងមិនស្ទាក់ស្ទើរ ក្នុងការផ្តល់ឲ្យនាង Lee Mi Joo របស់យើងពេញលេញនោះទេ។ យើងគាំទ្រក្នុងការជួយនាងឲ្យសម្រេចបាន នូវសមត្ថភាពពេញលេញក្នុងភាពទាក់ទាញ និងទេពកោសល្យរបស់នាង។ សូមផ្តល់ពាក្យលើកទឹកចិត្ត ជាច្រើនដល់នាង Lee Mi Joo ។

តាមរយៈ Antenna នាង Lee Mi Joo បានបង្ហោះសារថា បាវចនារបស់ Antenna ដែលនិយាយថា មនុស្សល្អ តន្ត្រីល្អ សំណើចអស្ចារ្យ គឺស្របតាមរូបភាព ដែលខ្ញុំចង់គូរសម្រាប់ខ្លួនខ្ញុំ។ ដូច្នេះសូមរង់ចាំពួកគេ។ Antenna ត្រូវបានដឹកនាំដោយអ្នកនិពន្ធតន្ត្រី Yoo Hee Yeol ហើយបច្ចុប្បន្នគ្រប់គ្រង MC Yoo Jae Suk, Sam Kim, Kwon Jin Ah, Jung Seung Hwan និងជាច្រើនទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top