ប្រទេសថៃ ស្ថិតក្នុងចំណោម ប្រទេសទាំង១០ ដែលមានមហាសេដ្ឋី ប្រាក់ពាន់លានដុល្លារច្រើនរូបបំផុត លើពិភពលោកក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ ស្រាវជ្រាវរបស់ Hurun ក្នុងឆ្នាំនេះ។ បើតាមរបាយការណ៍ខាងលើ ប្រទេសថៃមានមហាសេដ្ឋី ប្រាក់ពាន់លានដុល្លារចំនួន ៥២នាក់ ខណៈឯប្រទេសចិន ជាប្រទេស ដែលមានអ្នកមានទ្រព្យសម្បត្តិ ពាន់លានដុល្លារនេះច្រើនជាងគេ នៅលើលោក មានរហូតទៅដល់ ១, ០៥៨នាក់ឯណោះ...
ខ្សែបម្រើ Paul Pogba ត្រូវបានក្រុមជម្រើសជាតិបារាំង សន្និដ្ឋានថា អាចនឹងអវត្តមាន ពីប្រកួតចន្លោះពី ៦សប្ដាហ៍ ទៅដល់៨សប្ដាហ៍ ក្រោយមានបញ្ហា របួសភ្លៅខាងស្ដាំ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC កាលពីម្សិលមិញនេះ។ កាលពីថ្ងៃច័ន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ក្នុងកំឡុងពេលដែលខ្សែបម្រើ កំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបារាំងរបស់ខ្លួនសុខៗ ដើម្បីត្រៀមប្រកួត World...
Lionel Messi បានចាកចេញពី Barcelona កាលពីរដូវក្ដៅ ក្រោយពីប្រកបអាជីពអស់ រយៈពេល១៧ រដូវកាល ប៉ុន្តែមជ្ឈដ្ឋានជុំវិញរបស់ក្លឹបពិតជាចង់ ឲ្យគេត្រឡប់វិញណាស់។ ការចាកចេញរបស់ Messi ដោយសារតែអស់កុងត្រា ជាមួយក្លឹប ស្របពេលដែល Barca កំពុងជួបរឿងវិបត្តិហិរញ្ញវត្ថុនិងបំណុលជាច្រើន។ កីឡាករសញ្ជាតិអាហ្សង់ទីន បានសម្រេចទៅចូលរួមជាមួយ PSG ដែលមានអតីតមិត្តរួមក្រុម Neymar...
ភ្នំពេញ៖ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ អគ្គនាយកក្រុមហ៊ុន វី អាយ ភី ខេមខូអបភេីរេសិន និងលោកជំទាវ នុន ចាន់ពិសី នាថ្ងៃទី៩ខែ១១ ឆ្នាំ២០២១ បាននាំយកអំណោយ ជាសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ។ អំណោយដែល លោកឧកញ៉ា ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តស្វាយរៀង មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល រួមមានថវិកា ៤លានរៀល មី៥កេសធំ អាល់កុល ២កាន(៦០លីត្រ) ម៉ាស់៥០០០ម៉ាស់ ទឹកសុទ្ធ ១០កេស និងអង្ករ ១តោន។ នាឱកាសនោះ លោក កែរ រដ្ឋា ក្នុងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា សូវ សច្ច:សម្បត្តិ អគ្គនាយកក្រុមហ៊ុន វី អាយ ភី ខេមខូអបភេីរេសិន និងលោកជំទាវ នុន ចាន់ពិសី និងកោតសរសើរដោយស្មោះស្ម័គ្រ ចំពោះទឹកចិត្តសប្បុរសធម៌នេះ និងសូមជូនពរលោកឧកញ៉ា និងលោក ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: និងបដិភាន: កុំបីឃ្លាងឃ្លាតឡើយ៕
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ ចំនួន២ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១២៨។ សុំបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិច ឬអណ្តើកសមុទ្រ...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាSEA GAMES ២០២៣ បានដឹកនាំមន្ត្រី និងក្រុមហ៊ុនCellcard បានចុះសួរសុខទុក្ខ ព្រមទាំងពិនិត្យមើល ទីកន្លែងហ្វឹកហាត់ កន្លែងស្នាក់នៅ និងកន្លែងហូបចុក របស់ក្រុមជម្រើសជាតិ កីឡាប្រដាល់គុនខ្មែរ នៅមជ្ឃមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដើម្បីត្រៀមការប្រកួតកីឡាSEA GAMES លើកទី៣១...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ក្រុមចម្រៀងនារី Kep1er បានធ្វើការ V Live ជាលើកដំបូងរបស់ពួកគេ ហើយមានពេលនិយាយ ជាមួយអ្នកគាំទ្ររបស់ពួកគេ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកនិយម លេងអ៊ីនធើណេត មានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺអាកប្បកិរិយារបស់នាង Huening Bahiyyih។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ...
នៅសប្តាហ៍នេះ គេជឿជាក់ថាក្លឹបតោខៀវ Chelsea នឹងប្រហែលជាមិនបង្ខំ និងប្រញាប់ប្រញ៉ាល់ពេកនោះទេ ដើម្បីចរចានាំយក កីឡាករខ្សែការពារឆ្នើម របស់ក្លឹប Sevilla គឺកីឡាករ Kounde នោះទេ ពីព្រោះថាឈុតយុវជន របស់ក្លឹបកីឡាករTrevoh Chalobah កំពុងឡើងទំរង់លេងខ្លាំង។ គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Tuchel បានសារភាពថា ការប្រើប្រាស់កីឡាករ...
អាមរិក៖ បើយោងតាមការសិក្សាអាកាសធាតុ នៃភពប្រឌិតបាននិយាយថា វាអាចទៅរួចសម្រាប់ពិភពវាលខ្សាច់នៃ Arrakis ដែលបង្ហាញដូចជាក្នុងខ្សែភាពយន្ត និងរឿងប្រលោមលោក Dune សម្រាប់ការរស់នៅរបស់មនុស្សជាតិ ទោះបីជាមានអាកាសធាតុក្តៅ និងជាវាលខ្សាច់ស្ងាត់ជ្រងំក៏ដោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ លោក Frank Herbert បានសរសេរថា Dune ក្នុងឆ្នាំ១៩៦៥ ដោយបង្ហាញពីពិភពលម្អិត ដ៏សម្បូរបែបនៃ Arrakis...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរបាយការណ៍ថ្មីៗនេះ ស្តីពីការអភិវឌ្ឍន៍យោធា របស់ប្រទេសចិន ដែលចេញផ្សាយដោយក្រសួងការពារជាតិ សហរដ្ឋអាមេរិក។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា របាយការណ៍នេះមិនគោរពតាមការពិត និងមានភាពលម្អៀង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកលើកឡើងថា របាយការណ៍នេះ បានប្រឌិតអ្វីដែលគេហៅថា “ការគំរាមកំហែងខាងយោធារបស់ចិន”...