សិល្បៈ និង កម្សាន្ត

ស្រួលហើយ មិនចាំបាច់ដើរចែកធៀប ដល់ផ្ទះក៏បាន ក្រសួងស្នើឱ្យអញ្ជើញ តាមទូរសព្ទ តាមអនឡាញ ហើយចំណងដៃវិញ ទូទាត់តាម App ទៅ

នៅត្រង់ចំណុច ស្ដីអំពីការរក្សាគម្លាតសុវត្ថិភាព និងការកាត់បន្ថយជំនួបដោយផ្ទាល់ នៃនីតិវិធីប្រតិបត្តស្តង់ដា (SOP) ស្តីពីការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា៖

កាត់បន្ថយជំនួបដោយផ្ទាល់ ចំពោះកិច្ចការណា ដែលអាចអនុវត្ត បានពីចម្ងាយ ដូចជា ការអញ្ជើញភ្ញៀវតាមទូរស័ព្ទ បណ្ដាញទាក់ទងសង្គម ឬមធ្យោបាយផ្សេងៗទៀត ក៏ដូចជាការចងចំណងដ ជាសាច់ប្រាក់ និងការទូទាត់សាច់ប្រាក់ លើសេវាកម្មផ្សេងៗ តាមប្រព័ន្ធធនាគារ ឬសេវាផ្ទេរប្រាក់ ជាដើម។

បន្ថែមលើពីនេះទៀត នៅក្នុងកម្មវិធី ត្រូវរក្សាគម្លាតសុវត្ថិភាព អប្បបរមាក្នុងចម្ងាយ ១.៥ម៉ែត្រ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។ ករណីនេះត្រូវបានលើកលែង ចំពោះកូនកំលោះ កូនក្រមុំ ឪពុក ម្តាយ អ្នករស់នៅក្នុងផ្ទះជាមួយគ្នា និង អ្នកដែលត្រូវស្ថិតនៅកៀកគ្នា ទៅតាមភាពចាំបាច់នៃកិច្ចពិធី ។

នៅក្នុងសេចក្ដីណែនាំ របស់ក្រសួងក៏បានបញ្ជាក់ទៀតថា ម្ចាស់ដើមការ មានឪពុកម្ដាយខាងប្រុស ខាងស្រី កូនកំលោះ កូនក្រមុំ សាច់ញាតិ ត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ ជាមុនសិន មុននឹងធ្វើពីធី ។ ចំណែកភ្ញៀវដែលអញ្ជើញចូលរួម ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង ដែលម្ចាស់កម្មវិធី គឺជាអ្នកពិនិត្យដោយផ្ទាល់ ៕ Source: Sabay

Most Popular

To Top