សិល្បៈ និង កម្សាន្ត

អ្នកនិយមលេងអ៊ីនធើណេត ជាប់ចិត្តនឹងនាង Momo សមាជិកក្រុម TWICE ធ្វើឲ្យការច្រៀងរបស់នាង មានប្រជាប្រិយភាព

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Momo សមាជិកក្រុម TWICE បានបង្ហាញពីជំនាញច្រៀងរបស់នាង និងធ្វើឲ្យអ្នកគាំទ្រ និងអ្នកលេងអ៊ីនធើណេតមានចាប់អារម្មណ៍ដូចគ្នាកាន់តែខ្លាំងឡើង។


កាលថ្ងៃទី ៩ ខែវិច្ឆិកា នាង Momo បានបង្ហោះបទចម្រៀង “Back To The Beginning” និពន្ធដោយ Lee Bo Ram ។ នាង Momo បានបង្ហោះបទចម្រៀង Cover នៅថ្ងៃខួបកំណើតរបស់នាងដើម្បីអបអរជាមួយអ្នកគាំទ្រ។ វីដេអូឃ្លីបដែលនាង Momo បានបង្ហោះបង្ហាញសមាជិក idol កំពុងហាត់ភាសាកូរ៉េ ខណៈនាងឧស្សាហ៍សិក្សាទំនុកច្រៀង និងគូសពាក្យ និងការបញ្ចេញសំឡេងជាក់លាក់។


អ្នកនិយមលេងអ៊ីនធើណេតជាច្រើនបានចាប់អារម្មណ៍នឹងការច្រៀងរបស់នាង Momo ខណៈនាងបន្តច្រៀងដោយស្ងប់ស្ងាត់ជាមួយនឹងសំឡេងដ៏ពិរោះ។ មុននេះ TWICE មានភាពចម្រូងចម្រាសក្នុងការច្រៀង ហើយអ្នកនិយមលេងអ៊ីនធើណេតជាច្រើនបានរិះគន់ជំនាញច្រៀងផ្ទាល់របស់ពួកគេ ខណៈកំពុងច្រៀងបទ “MORE & MORE”។ ជាពិសេស អ្នកនិយមលេងអ៊ីនធើណេតបានរិះគន់ការច្រៀងរបស់ Momo និងបញ្ជាក់ថា នាងមានទឹកដមមិនជាប់លាប់ និងច្រមុះ៕

ដោយ៖លី ភីលីព

Most Popular

To Top