សិល្បៈ និង កម្សាន្ត

IU ធ្វើតេស្តិ៍រក COVID-19 បន្ទាប់ពីតារាចម្រៀងលោក Lim Chang Jung ធ្វើតេស្តិ៍វិជ្ជមានត្រូវពន្យារ ពេលកាលវិភាគរបស់នាង

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូងដ៏ល្បីល្បាញ IU បានពន្យារពេលកាលវិភាគរបស់នាង ដើម្បីធ្វើតេស្តិ៍រកមេរោគ COVID-19 បន្ទាប់ពីមានសេចក្តីរាយការណ៍ថា តារាចម្រៀងលោក Lim Chang Jung បានធ្វើតេស្តិ៍វិជ្ជមានមេរោគCOVID-19 ជាផ្លូវការ។


កាលពីថ្ងៃទី៨ ខែវិច្ឆិកា នាង IU បានចូលរួមក្នុងពិធីមង្គលការរបស់តារាចម្រៀងលោក Lee Ji Hoon ច្រៀងចម្រៀងអបអរសាទរដល់គូស្វាមីភរិយាថ្មីថ្មោង។ លោក Lim Chang Jung ក៏បានចូលរួមក្នុងកម្មវិធីនេះដើម្បីច្រៀងចម្រៀងអបអរក្នុងថ្ងៃនេះ ហើយនៅថ្ងៃបន្ទាប់នៅថ្ងៃទី៩ ខែវិច្ឆិកា វាត្រូវបានគេរាយការណ៍ថា លោក Lim Chang Jung បានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ COVID-19 ។


បន្ទាប់ពីព័ត៌មាននេះ មន្ត្រីម្នាក់មកពី EDAM Entertainment បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយថា កាលវិភាគទាំងអស់សម្រាប់ថ្ងៃនេះនឹងត្រូវបានពន្យារពេល ហើយនាងIUនឹងឆ្លងកាត់ការធ្វើតេស្តិ៍ មេរោគ COVID-19 ។ IU បានចូលតាមរយៈច្រកចូលដាច់ដោយឡែកមួយប្រើដោយសមាជិកបុគ្គលិក ដើម្បីច្រៀងចម្រៀងអបអរសាទររួចក៏ចាកចេញទៅ នាងមិនបានដើរឆ្លងកាត់ផ្លូវជាមួយលោក Lim Chang Jung ឡើយ៕

ដោយ៖លី ភីលីព

Most Popular

To Top