ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជាជនមូលដ្ឋានភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោងជិត២រសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោកឧកញ៉ា បានបញ្ជូនអូប័រចំនួន១គ្រឿង និងម៉ូតូទឹក ចំនួន៧គ្រឿង ដើម្បីចេញស្វែងរកជនរងគ្រោះ ជាបុរសម្នាក់ ដែលបានធ្លាក់ទឹកសមុទ្របាត់ខ្លួនកាលពីយប់មិញនៅម្តុំទំនប់រលក ក្រុងព្រះសីហនុ តាមការស្នើសុំរបស់ឳពុកជនរងគ្រោះ មកលោកឧកញ៉ា។ សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ម ញេះ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករលើកទំនិញ ។ ជាមួយគ្នានេះដែរ លោកឧកញ៉ា ក៏បានអំពាវនាវ បើបងប្អូនប្រជានេសាទក្នុងសមុទ្រ ក្នុងករណីប្រទះឃើញជនរងគ្រោះនៅចំណុចណាមួយ សូមជួយរាយការណ៍ មកក្រុមសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា តាមលេខទូរសព្ទ័ 012 964 893 ៕
													
																											អាមេរិក៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ដំណើរការដោយ WatchOS 9 Apple Watch Ultra គឺជានាឡិកា Apple ដ៏ល្អបំផុតរហូតមកដល់បច្ចុប្បន្ន វាមានអេក្រង់ធំជាងមុន ការផលិតរឹងមាំជាងមុន និងការផ្តល់ជូនផ្តាច់មុខ មួយចំនួនទៀតផង។ ទោះបីជាតាមការរំពឹងទុកនឹងមានតម្លៃត្រឹម ៧៩៩ ដុល្លារក៏ដោយ ដែលអ្នកប្រើប្រាស់មូលហេតុជាធម្មតា...
													
																											ប៉ារីស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រធានគណៈកម្មាធិការរៀបចំអូឡាំពិកទីក្រុងប៉ារីស បានការពារប្រព័ន្ធលក់សំបុត្រ សម្រាប់ការប្រកួតឆ្នាំ ២០២៤ ដោយហៅដំណាក់កាលដំបូង នៃការលក់ថា ជាភាពជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ បើទោះបីជាមានការត្អូញត្អែរ អំពីតម្លៃខ្ពស់ក៏ដោយ។ សំបុត្រប្រហែល ៣.២៥ លានសន្លឹកត្រូវបានលក់ក្នុងខែមុន ប្រហែលមួយភាគបីនៃចំនួនសរុប ប៉ុន្តែការចេញផ្សាយនេះ ត្រូវបានគ្របដណ្ដប់ដោយការរិះគន់លើការចំណាយ។ លោក Tony...
													
																											កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ៩ ខែមីនា នាង Jin Ah Reum បានបង្ហាញពីការភ្ជាប់ពាក្យ និងរូបថតអាពាហ៍ពិពាហ៍ ដែលមិនត្រូវបានបង្ហាញ ពីមុនមកសម្រាប់អ្នកគាំទ្រ របស់នាងតាមប្រព័ន្ធបណ្តាញសង្គមឡើយ។ សម្រាប់រូបថតទាំង២សន្លឹក ដែលបានបង្ហាញនៅថ្ងៃនេះ អ្នកគាំទ្រឃើញនាង Jin Ah Reum...
													
																											Man UTD យប់មិញនេះបើកទ្វាផ្ទះស្វាគមន៍ ក្រុមអេស្បាញ Real Betis បានយ៉ាងល្អបំផុតក្នុងការប្រកួត នៃជុំទី១៦ជើងទី១នៃពានរង្វាន់ Europa League ។ លទ្ធផល៤ទល់នឹង១បានធ្វើឲ្យ Man UTD កក់ក្តៅយ៉ាងខ្លាំង ក្នុងការត្រឡប់ទៅទឹកដីរបស់ Real Betis វិញនាថ្ងៃទី១៧ខែមិនាខាងមុខ ក្នុងការប្រកួតជើងទី២។ Rashford បើកគ្រាប់ទី១តាំងតែពីនាទីទី៦...
													
																											ក្លឹបមាន់ខ្នាយមាស Spurs ត្រូវបាន The Goal អះអាងថាកំពុងស្ថិតនៅក្នុងទីផ្សារ កីឡាករហើយដើម្បីស្វែងរក កីឡាករចំណូលថ្មីម្នាក់ទៀត នៅក្នុងតំណែងជាអ្នកចាំទី ត្រៀមសម្រាប់រដូវកាលក្រោយ។ បើករដូវក្តៅលើកនេះប្រភពដដែល បានឲ្យដឹងទៀតថា Spurs បានកំណត់បានគោលដៅ អ្នកចាំទីដៃឆ្នើមម្នាក់ ហើយដែលកំពុងលេងឲ្យក្លឹប Porto គឺកីឡាករ Diogo Costa ហើយជឿជាក់ថាគាត់នឹងក្លាយទៅជាកីឡាករ ដែលអាចជំនួសតំណែងរបស់កីឡាករជម្រើសដំបូង...
													
																											The Sport ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានសម្លឹងឃើញកីឡាករខ្សែបម្រើម្នាក់ហើយ ដើម្បីអាចមកជួយដោះស្រាយបញ្ហា នៅក្នុងតំបន់បម្រើរបស់ខ្លួន នារដូវកាលថ្មី។ កីឡាករ Marcelo Brozovic បានក្លាយទៅជាគោលដៅ ដ៏គួរឲ្យចាប់អារម្មណ៍របស់ Chelsea សម្រាប់រដូវក្តៅខាងមុខនេះហើយ ជាពិសេសកីឡាកររូបនេះនឹងមិនមានតម្លៃខ្លួនឡើយ ក្នុងការចាកចេញពីក្លឹបអ៊ីតាលី Inter Milan។ កីឡាករ Brozovic...
													
																											បរទេស៖ ក្រុមសិទ្ធិស្រ្តីនៅទីក្រុងបាងកក កាលពីថ្ងៃពុធបានអំពាវនាវឱ្យបញ្ឈប់ការរើសអើង ទៅលើអ្នកធ្វើការងារផ្លូវភេទនៅក្នុងប្រទេសថៃ រួមជាមួយនឹងវិធានការទូលំទូលាយជាច្រើន ដែលគាំទ្រដល់ស្ត្រី។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមដែលបានប្រមូលផ្តុំគ្នា នៅជិតវិមានរដ្ឋាភិបាល ដើម្បីប្រារព្ធទិវានារីអន្តរជាតិបាននិយាយថា ការធ្វើឱ្យការងាររកស៊ីផ្លូវភេទស្របច្បាប់ នឹងជួយធានាថា អ្នកដែលធ្វើការក្នុងពាណិជ្ជកម្ម នឹងត្រូវបានការពារដោយសិទ្ធិការងារ។ ក្រុមសិទ្ធិស្រ្តីដដែល ក៏បានអំពាវនាវ...
													
																											អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា អង្គការអវកាសអាមេរិក NASA បានព្រមានអាចម៍ផ្កាយ ដែលបំផ្លាញទីក្រុងទំហំប៉ុនប៉ម Leaning Tower of Pisa អាចនឹងបុកមកផែនដី នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ឆ្នាំ២០៤៦ ហើយទីក្រុង Los Angeles និង Washington DC របស់អាមេរិក ក្លាយជាតំបន់ដែលមានផលប៉ះពាល់បំផុត។ អាចម៍ផ្កាយ...
													
																											ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បានបន្តនាំយកសត្វល្មិច មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងលើកទី១៣៨ហើយ។ គួរបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិចលើកនេះ គឺ KH 0807។ ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថា ប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិចដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទ នៅក្នុងប្រទេសយើងឬអ្នកនេសាទ តាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕