ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃកិច្ចព្រមព្រៀងទិញយន្ដហោះចម្បាំង ធុន Su-25 ជាច្រើនគ្រឿងពីរុស្ស៊ី

ម៉ូស្គូ៖ ទូរទស្សន៍ Press TV បានរាយការណ៍កាលពីថ្ងៃសុក្រថា បេសកកម្មអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា អ៊ីរ៉ង់បានធ្វើការរៀបចំចុងក្រោយ សម្រាប់ការទិញយន្តហោះចម្បាំង Su-35 ពីប្រទេសរុស្ស៊ី។

បេសកកម្មអ៊ីរ៉ង់ត្រូវបានដកស្រង់សម្តីដោយប្រាប់សារព័ត៌មាន Sputnik របស់រុស្ស៊ីថា “បន្ទាប់ពីការបញ្ចប់សង្រ្គាមអ៊ីរ៉ង់-អ៊ីរ៉ាក់ ក្នុងឆ្នាំ១៩៨៨ អ៊ីរ៉ង់បានស្នើឱ្យប្រទេសមួយចំនួន ពិចារណាពីលទ្ធភាព នៃការលក់យន្តហោះចម្បាំងរបស់ខ្លួន ហើយរុស្ស៊ីបានឲ្យដឹងថា ខ្លួនបានត្រៀមរួចរាល់ សម្រាប់កិច្ចព្រមព្រៀងនេះ” ។

បេសកកម្មបានកត់សម្គាល់ថា ការរឹតបន្តឹងលើការទិញអាវុធធម្មតារបស់អ៊ីរ៉ង់ ត្រូវបានដកចេញនៅក្នុងខែតុលាឆ្នាំ២០២០ យោងតាមដំណោះស្រាយ ២២៣១ របស់អង្គការសហប្រជាជាតិ មុនពេលដែលអ៊ីរ៉ង់ យល់ព្រមទិញយន្តហោះចម្បាំងនេះ។

វាមិនបានបង្ហាញពីចំនួនយន្តហោះចម្បាំង ដែលអ៊ីរ៉ង់នឹងទិញពីរុស្ស៊ី និងពេលវេលានៃការចែកចាយរបស់ពួកគេនោះទេ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយមុននេះថា អ៊ីរ៉ង់នឹងទទួលបានយន្តហោះចម្បាំង Su-35 ចំនួន ២៤គ្រឿង។

អ៊ីរ៉ង់ និងរុស្ស៊ី ដែលស្ថិតនៅក្រោមទណ្ឌកម្ម ពីសហរដ្ឋអាមេរិក បាននិងកំពុងពង្រីកទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់ពួកគេ ដើម្បីទប់ទល់នឹងទង្វើរបស់សហរដ្ឋអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top