ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានប្រកាសដាក់សម្ភោទនូវ Mobile App ថ្មីមួយជាផ្លូវការ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Raffles Le Royal Phnom Penhថ្ងៃទី8 ខែមករា ឆ្នាំ2020 នេះ ។ លោក ជា ឌីណា ដែលជាស្ថាបនិករបស់ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានមានប្រសាស៍ថា ស្ថិតនៅក្នុងតំណាក់កាលដែលប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ហើយយបាននឹងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យបច្ចេកវិទ្យាក៏មានការរីកចម្រើនយ៉ាងខ្លាំង និងបានដើរតួនាទីយ៉ាងសកម្មដល់ការលើកកម្ពស់ប្រសិទ្ធភាព ការងារនៅតាមបណ្តា ក្រសួង ស្ថាប័ន អង្គភាព អាជីវកម្មព្រមទាំងអាជីវករទូទៅផងដែរ។ លោកបានបន្តទៀតថា «ដោយមើលឃើញពី អត្ថប្រយោជន៍នៃវិស័យបច្ចេកវិទ្យាដែល បាននឹងកំពុងក្លាយទៅជាចលករមួយប្រកបដោយប្រសិទ្ធិភាព ដល់ការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់ សេដ្ឋកិច្ចសង្គមជាតិផងដែរនោះ ទើបខ្ញុំបាទដែលជាស្ថាបនិក ព្រមទាំងក្រុមការងារទាំងអស់គ្នា បានរួមគ្នាបង្កើត App ថ្មីមួយដែលពួកយើងខ្ញុំឱ្យឈ្មោះថា «គំនិត» ។ «App គំនិត» នេះអាចនិយាយបានថា ជាបណ្ណាល័យ Electronic ដ៏ធំមួយ ដែលអ្នកអានអាចស្វែងរកបាននូវពត៍មាន និង មេរៀនល្អៗ ប្រកបដោយភាព សំរិត សំរាំង សម្រាប់យកមកអាន ដើម្បីបង្កើននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ភាពប្រឈម ព្រមទាំងដំណោះស្រាយ ផ្សេងៗតាមរយៈ Smart phone ដែលវាស្របទៅនឹងភាពជឿនលឿននៃ សម័យកាលបច្ចេកវិទ្យានេះឯង ។ លោកបញ្ជាក់ថា គោលបំណងធំក្នុងការបង្កើតឡើងនៅ App ថ្មីមួយនេះ ទី១ គឺដើម្បី លើកទឹកចិត្តជំរុញទឹកចិត្ត និងបំផុសបំផុលអោយ ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសសិស្ស និស្សិត យុវជន ក៏ដូចជាសហគ្រិនទូរទៅផងដែរ អោយពួកគាត់ចាប់ផ្តើមស្រលាញ់ការអានចាប់ផ្តើមស្រលាញ់ការអភិវឌ្ឍន៍ខ្លួនឯង តាមរយះការអានឬមើលសៀវភៅតាមលក្ខណះ Digital book ដែលវាជួយផ្តល់នូវភាពងាយស្រួល ទៅដល់អ្នកអានទូរទៅដើម្បីអោយពួកគាត់អាចស្រាវជ្រាវ សិក្សាររៀនសូត្របានគ្រប់ពេលវេលា និងគ្របទីកន្លែងផងដែរ ។ គោលបំណងទី២ គឺដើម្បីលើកស្ទួយ ស្នាដៃអ្នកនិពន្ធក្នុងស្រុក អោយពួកគាត់ មានប្រភពចំនូលមួយផ្នែកកទៀត តាមរយះការដាក់លក់សៀវភៅរបស់ពួកគាត់ នៅក្នុង App មួយនេះ លើសពីនេះទៅទៀត យើងនឹងធ្វើការផ្សព្វផ្សាយដើម្បីអោយពួកគាត់មាន ភាពល្បីល្បាយទៅសាកលលោក ។ គោលបំណងទី៣គឺ ដើម្បីចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍន៍វិស័យអប់រំបែប Digital និង ចូលរូមអភិវឌ្ឍន៍ធនធានមនុស្យប្រទេសកម្ពុជា យេីងអោយកាន់តែមានភាពល្អប្រសើឡើងថែមមួយកំរឹតទៀត។ ដោយសារតែលោកមើលឃើញថា ទស្សនះក៏ដូចជាចំណាប់អារម្មណ៍របស់ ប្រជាពលរដ្ឋខ្មែរយើង ចំពោះការអានសៀភៅគឺនៅមានកំរឹត ហើយពាក្យខ្មែរយើង ពាក្យថាមានកំរឹតហ្នឹងគឺមាន័យថា នៅតិចទួចនៅឡើយ ប្រសិនបើយកក្រឡេក ទៅមើលប្រទេសអ្នកមានមួយចំនួនធំនៅលើសាកលលោក គឺប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងរបស់ពួកគេតែងតែ និយមចូលចិត្តការអានសៀវភៅហើយពួកគេចាត់ទុកថា ការអានសៀវជាគឺជាកត្តាដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍នូវចំនេះដឹង និងជាផ្នែកមួយនៃការការកំសាន្តផងដែរ។ តាមពិតនេះគឺជាមូលហេតុដ៏ធំមួយផងដែរ ដែលធ្វើអោយប្រទេសគេមានសេដ្ឋកិច្ចរឹងមាំ និង មានការអភិវឌ្ឍន៍ និងរីកចំរើនបានយ៉ាងឆាប់រហ័ស ។ ដោយសារតែប្រទេសរបស់គេសំបូរទៅដោយ ប្រជាពលរដ្ឋដែលមានធនធាន ហើយធនធានដែលខ្ញុំនិយាយពេលនេះ គឺសំដៅទៅលើធនធានចំណេះដឹងនេះឯង ។...
បរទេស៖ យោងតាមសម្តីរបស់ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានឲ្យដឹងថា សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែបញ្ជូនទាហានប្រហែល ៧៥០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា នៅក្នុងដំណើរឆ្លើយតប ទៅនឹងការតវ៉ាប្រកបដោយហិង្សានៅស្ថានទូតអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Mark Esper បានមានប្រសាសន៍ថា នាពេលថ្មីៗនេះ...
បរទេស៖ ទីភ្នាក់ងារអវកាសឥណ្ឌា បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសឥណ្ឌា ទើបបានធ្វើការអនុម័ត បេសកកម្មទៅភពព្រះចន្ទលើកទី៣ ក្រោយប៉ុន្មានខែបន្ទាប់ពី យានអវកាសមួយចុងក្រោយរបស់ខ្លួន បានបរាជ័យក្នុងការចុះចតលើភពព្រះចន្ទ ហើយនេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុត នៅក្នុងមហិច្ឆតាក្លាយជា មហាអំណាចអវកាស។ ទីភ្នាក់ងារសារព័ត៌មាន PTI បានរាយការណ៍នៅពេលថ្មីៗនេះថា បេសកកម្មទៅកាន់ភពព្រះចន្ទ លើកទី៣ របស់ប្រទេសឥណ្ឌានេះ ទំនងជានឹងចាប់ផ្តើម នៅក្នុងឆ្នាំ២០២០ ហើយនឹងចំណាយប្រាក់តិចជាងបេសកកម្មពីមុនៗរបស់ខ្លួន។ រដ្ឋមន្ត្រីជាន់ខ្ពស់ទទួលបន្ទុក...
ភ្នំពេញ៖ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានមនុស្សរាប់ពាន់នាក់ បានមកជួបជុំគ្នា និងទស្សនា តន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យរបស់ណាហ្គាវើល៍ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីស្វាគមន៍ឆ្នាំថ្មី២០២០ អមដោយពន្លឺកាំជ្រួចដ៏ភ្លឺផ្លេក។ ការប្រគំតន្ត្រីដ៏ធំនេះ មានការចូលរួមសម្តែង ដោយកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញាឯកចក្រវាឡកម្ពុជា កញ្ញាឯកកម្ពុជា និងអ្នកសិល្បៈអន្តរជាតិប្រចាំណាហ្គាវើលដ៍។ ទីមួយ គឺកំពូលតារាចម្រៀង...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពិភាក្សាអំពីរឿងកិច្ចការបរទេស គ្រឿងសព្វាវុធ និងឧស្សាហកម្មការពារជាតិ នៅក្នុងកិច្ចប្រជុំបក្សដ៏សំខាន់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះ។ លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់របស់បក្ស កាលពីថ្ងៃសៅរ៍ ដើម្បីពិនិត្យផ្ទៀងផ្ទាត់មើល បញ្ហាគោលនយោបាយសំខាន់ៗ នៅមុនពេលកាលផុតកំណត់ចុងឆ្នាំ...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Robert O’Brien បាននិយាយនៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក កំពុងតែធ្វើការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពរបស់ប្រទេសកូរ៉េខាងជើង និងរកឃើញស្ថានភាពដ៏គួរឲ្យ ព្រួយបារម្ភនៅទីនោះ ប៉ុន្តែមានខ្សែទំនាក់ទំនងគ្នាដ៏បើកចំហ រវាងប្រទេសទាំងពីរ។ ក្រៅពីនេះ យោងតាមសេចក្តីរាយការណ៍ លោក បាននិយាយលើកម្មវិធី This Week របស់ទីភ្នាក់ងារសារព័ត៌មាន ABC ថា...
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែធ្នូបានឲ្យដឹងថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi និងសមភាគីបារាំងលោក Emmanuel Macron នៅថ្ងៃនេះ បានឯកភាពគ្នាជំរុញ កិច្ចសហប្រតិបត្តិការ ដើម្បីដំណោះស្រាយនយោបាយ ចំពោះវិបត្តិនៅលីប៊ី។ អ្នកនាំពាក្យប្រធានាធិបតីលោក Bassam Rady បាននិយាយថាក្នុងអំឡុងពេលនៃការហៅទូរស័ព្ទ រវាងមេដឹកនាំទាំងពីរលោក...
អង់គ្លេស៖ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា មីក្រូប្លាស្ទិចនៅក្នុងបរិយាកាសកំពុងតែធ្លាក់ចុះ ពីលើមេឃមកលើជាដំបូង ហើយចូលទៅក្នុងសួតរបស់មនុស្ស ក្នុងបរិមាណដ៏គួរឲ្យភ្ញាក់ផ្អើល នៅទីក្រុងឡុងជារដ្ឋធានីដ៏ធំ របស់ប្រទេសអង់គ្លេស នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ បំណែកប្លាស្ទិចតូចៗ ដែលមានប្រវែងពី ០,០២ មមទៅ ០.៥ មីល្លីម៉ែត្រត្រូវបានគេចាប់បាន នៅលើកំពូលនៃអគារ ៩ ជាន់នៅទីក្រុងឡុងដ៍ក៏ដូចជានៅ តាមទីតាំងនានាក្នុងទីក្រុងហាំប៊ឺកប៉ារីស និងដុងហ្គុន។ សំណាកចំនួន៨...
បរទេស៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ក្រុមសម្ពន្ធមិត្តកំពុងតែស្ថិតនៅ ក្នុងដំណាក់កាលដំបូងនៃការសម្របសម្រួលគ្នា ជាមួយនឹងកងកម្លាំងអវកាសសហរដ្ឋអាមេរិក ដែលទើបបានបង្កើតឡើង នាពេលថ្មីៗនេះ។ យោងទៅតាមសេចក្តីប្រកាសមួយ ធ្វើឡើងដោយកងកម្លាំងទ័ពអាកាសអាមេរិក លោក Darren Whiteley ជាមន្ត្រីកងទ័ពអាកាសមកពីអង់គ្លេស និងអនុប្រធាននៃមជ្ឈមណ្ឌលប្រតិបត្តិការអវកាសរួមគ្នា នាពេលថ្មីៗនេះ បានចុះហត្ថលេខាលើបទបញ្ជារួមគ្នាដំបូងមួយ សម្រាប់អង្គភាពទីបញ្ជាការ កងកម្លាំងអវកាស។ លោក បានមានប្រសាសន៍ថា “ភាពជាដៃគូសម្ពន្ធមិត្ត...
បរទេស៖ ការគំរាមកំហែងរបស់ កូរ៉េខាងជើងក្នុងការប្រគល់អំណោយ “ បុណ្យណូអែល” ដល់សហរដ្ឋអាមេរិក ហាក់ដូចជាត្រូវបានគេប៉ាន់ស្មានហួសហេតុ ដោយសារគ្មានរបាយការណ៍អំពីសកម្មភាពយោធារបស់ក្រុងព្យុងយ៉ាង ដែលត្រូវបានចុះបញ្ជីឡើយ គិតត្រឹមល្ងាចថ្ងៃពុធ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា កាលពីដើមខែនេះ មន្រ្តីកូរ៉េខាងជើងបានចោទប្រកាន់អ្នកចរចាអាមេរិកថា បានព្យាយាមរកពេលវេលាដោយមិនផ្តល់ដំណោះស្រាយ នៅពេលប្រទេសទាំងពីរ តស៊ូដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពី ការរំសាយអាវុធនុយក្លេអ៊ែរ។...