ចិន៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា អាជីវកម្ម iPhone របស់ Apple ប្រឈមមុខនឹងការកំណត់យ៉ាងខ្លាំង នៅពេលការផ្ទុះឡើងនៃមេរោគ Covid របស់ប្រទេសចិនកំពុងគំរាមកំហែង ដល់ភាពវឹកវរនៃសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់ នៅក្នុងប៉ុន្មានខែខាងមុខនេះ។ ក្រុមហ៊ុនបាននឹងកំពុងប្រឈមមុខនឹងបញ្ហា ក្នុងរោងចក្រជាមួយនឹងកម្មករចំនួន ៣០០,០០០នាក់ ដែលដំណើរការដោយ Foxconn ជាអ្នកដំឡើង iPhone ដ៏សំខាន់ក្នុងទីក្រុង...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា តម្លៃអតិផរណាជាពិសេស ការចាយវាយរបស់ពលរដ្ឋជប៉ុន បានកើនឡើងទៅដល់អត្រាខ្ពស់បំផុត មួយកាលពីខែវិច្ឆិកា ៣,៧ភាគរយ គឺជាចំណុចដ៏ខ្ពស់បំផុតមួយ មិនធ្លាប់មានតាំងតែពីឆ្នាំ១៩៨១។ កាលពីគ្រានោះបណ្តាប្រទេស ក្នុងតំបន់មជ្ឈឹមបូព៍ាបានទទួលរង វិបត្តិយ៉ាងខ្លាំងដែលធ្វើឲ្យមានការរាំងស្ទះ ដល់ផលិតកម្មប្រេងរបស់ពួកគេ និងបានបណ្តាលឲ្យមានការកើនឡើង នៃតម្លៃថាមពលយ៉ាងខ្លាំងក្លា ស្ទើរពាសពេញពិភពលោកមិនត្រឹមតែជប៉ុននោះទេ។ ប៉ុន្តែក្រោយមកអស់រយៈពេលជាច្រើន ទសវត្សជប៉ុនដែលបានខិតខំ ក្នុងការបង្កើនភាពរឹងម៉ាំនៃអត្រាអតិផរណារបស់ខ្លួននោះ...
បរទេស៖ សារព័ត៌មាន Politico បានស្រង់ប្រភពពីមន្ត្រីអាមេរិក ដែលបានបង្ហាញថា សហរដ្ឋអាមេរិកអាចនឹង ចាប់ផ្តើមហ្វឹកហាត់ទាហានអ៊ុយក្រែន នៅលើដីរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីអរិភាពជាមួយរុស្ស៊ីបានផ្ទុះឡើង។ មន្ត្រីរូបនោះបាននិយាយថា វាសមហេតុផលក្នុងការបង្រៀនពួកគេ ពីរបៀបដំណើរការប្រព័ន្ធមីស៊ីល Patriot នៅលើទឹកដីអាមេរិក ផ្ទុយពីមូលដ្ឋានយោធាអាមេរិកនៅអឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសន្យា...
បរទេស៖ យោងតាមការបញ្ជាក់ដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសរុស្សីលោក Sergey Shoigu កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា មីស៊ីលឆ្លងទ្វីបប្រភេទថ្មីមួយ ដែលត្រូវបានធ្វើតេស្តជោគជ័យរួចរាល់កាលពីពេលថ្មីៗនេះនឹងត្រូវដាក់ពង្រាយឲ្យ ប្រើប្រាស់នៅក្នុងកងកម្លាំងទ័ព របស់ខ្លួនហើយនៅឆ្នាំក្រោយនេះ។ មីស៊ីលឆ្លងទ្វីបដែលត្រូវបានគេស្គាល់ឈ្មោះថា Sarmat ICBM នឹងត្រូវដាក់ពង្រាយទៅតាម គោលដៅដែលបានកំណត់ នៅក្នុងឆ្នាំក្រោយនេះខណៈឧបករណ៍ សម្រាប់បាញ់មីស៊ីលប្រភេទនេះ ត្រូវបានរុស្សីរៀបចំរួចរាល់ មានសរុបប្រមាណជា២២គ្រឿងរួចមកហើយ។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលជាមួយនឹង...
យូអិន៖ លោកស្រី Sima Bahous នាយកប្រតិបត្តិនៃអង្គការសហប្រជាជាតិស្ត្រី កាលពីថ្ងៃពុធបានអំពាវនាវឱ្យ មានការស្ដារឡើងវិញនូវ សិទ្ធិស្ត្រីអាហ្វហ្គានីស្ថាន ក្នុងការអប់រំខ្ពស់ បន្ទាប់ពីរដ្ឋបាលគ្រប់គ្រង ដោយតាលីបង់ បានរារាំងពួកគេពីការចូលរៀន នៅសាកលវិទ្យាល័យ។ លោកស្រីបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា បទបញ្ជាថ្មីរបស់ពួកតាលីបង់ ដែលបានប្រកាសកាលពីថ្ងៃអង្គារ បានហាមឃាត់ស្ត្រីពីការអប់រំខ្ពស់ ប្រកបដោយប្រសិទ្ធភាព។ “វាគឺជាការមើលឃើញខ្លីដូចជាវាគួរឱ្យរន្ធត់” ។ លោកស្រី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងមេដឹកនាំអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានកំណត់ដំណាក់កាល សម្រាប់ការបន្តដ៏តានតឹង និងគ្មានការចុះចាញ់នៃ សង្រ្គាមនៅអ៊ុយក្រែននោះឡើយ។ លោក បៃដិន បានព្រមានថា ទីក្រុងមូស្គូគ្មានចេតនាបញ្ចប់ “សង្រ្គាមដ៏ឃោរឃៅ” របស់ខ្លួនឡើយ ហើយបានប្តេជ្ញាគាំទ្រសហរដ្ឋអាមេរិក ចំពោះទីក្រុងគៀវ សម្រាប់ដរាបណាប្រទេសនេះត្រូវការ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National...
ព្រុចសែល៖ លោក Charles Ellinas អ្នកជំនាញថាមពល ដែលមានបទពិសោធន៍នៅក្នុងអ៊ីដ្រូកាបូន បានឲ្យដឹងថា សហភាពអឺរ៉ុប នឹងត្រូវពិនិត្យមើលឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយ ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលចំនួន ៣០ភាគរយ និងឈានដល់គោលដៅផលិតថាមពល ៤០ភាគរយ ពីប្រភពកកើតឡើងវិញ នៅឆ្នាំ២០៣០ ។ លោក Ellinas ដែលមានជាង ៣៥ ឆ្នាំនៅក្នុងមុខតំណែងគ្រប់គ្រង...
ក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់ខ្ពស់ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា និងជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់ខ្លួនថា ជាក្រុមហ៊ុនដ៏សំខាន់មួយក្នុងការ អភិវឌ្ឍន៍វិស័យឌីជីថលរបស់កម្ពុជា តាមរយៈការឈ្នះពានរង្វាន់ដ៏មាន កិត្យានុភាពមួយនៅក្នុងប្រភេទ «ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ» ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២២ ដែលជាកម្មវិធី ICT ថ្នាក់ជាតិធំបំផុត។ នៅក្នុងកម្មវិធីពានរង្វាន់ ឌីជីថលកម្ពុជាឆ្នាំ២០២២ នេះមានអ្នកដាក់ពាក្យ ចូលរួមប្រកួតប្រជែងចំនួន ១៧២ស្ថាប័ន...
យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា កាសស្តាប់ត្រចៀក Dyson’s Zone មានបច្ចេកវិទ្យាបំបាត់សំឡេងរំខាន ត្រៀមខ្លួននឹងប្រកួតប្រជែង លើទីផ្សារក្នុងពេលឆាប់ៗនេះពីក្រុមហ៊ុន Sony, Apple និង Bose ប៉ុន្តែលក្ខណៈពិសេសដែលទាក់ទាញបំផុត គឺម៉ាស៊ីនបន្សុទ្ធខ្យល់ អាចភ្ជាប់បាន។ កាសស្តាប់ត្រចៀកលំដាប់ខ្ពស់ មួយគូដែលបំពាក់ដោយម៉ាស៊ីនបន្សុតខ្យល់ ផ្ទាល់ខ្លួនអាចឲ្យអ្នកមើល ទៅដូចមនុស្សអាក្រក់ Batman ត្រូវបានគេដាក់លក់ក្នុងតម្លៃដ៏ថ្លៃបំផុត...
ទីក្រុងឡុងដ៍៖ យោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា នាង Rhiannon Adam ចូលរួមជាមួយនាវិក៩ នាក់ដែលរំពឹងថា នឹងបាញ់បង្ហោះនៅឆ្នាំក្រោយ ក្នុងបេសកកម្មរយៈពេលមួយសប្តាហ៍ ទៅកាន់ផ្កាយរណបរបស់ផែនដី ធ្វើឲ្យសុបិនមិនអាចទៅរួច នឹងក្លាយជាការពិតរបស់អ្នកស្រី។ អ្នកថតរូបជនជាតិអៀរឡង់ម្នាក់ បង្ហាញពីសុបិនដែលមិនអាច ទៅរួចដោយបានផ្តួលគូប្រជែង ជាងមួយលាននាក់ ដើម្បីទទួលបានកន្លែងនៅលើ ជើងហោះហើរស៊ីវិលលើកដំបូង ទៅកាន់ភពព្រះច័ន្ទ។ នាងRhiannon Adam...