កងកម្លាំងរុស្ស៊ីបាញ់ កាំជ្រួចហ្វូង ដ៏ទំនើបបំផុតឈ្មោះ TOS-1A ស្រោចទៅលើទីក្រុងម៉ារីវប៉ូល របស់អ៊ុយក្រែន ដែលធ្វើឲ្យមានការចោទប្រកាន់ថា ពួកគេកំពុងបំផ្លិចបំផ្លាញប្រឆាំង នឹងប្រជាជនស៊ីវិល។ TOS-1A រាប់សិបគ្រាប់ត្រូវបានបាញ់ចេញ ដោយបន្សល់ផ្សែង តាមពីក្រោយយ៉ាងវែង ខណៈពួកវាហោះឡើងលើមេឃឆ្ពោះទៅកាន់គោលដៅ និងទីតាំងជុំវិញកន្លែងដែលរងការវាយប្រហារ ធ្វើឲ្យឆេះយ៉ាងសន្ធូរសន្ធៅ ។ វាត្រូវបានគេស្គាល់ដែរថា បង្កការបំផ្លិចបំផ្លាញខ្លាំង ជាងគ្រាប់បែកធម្មតា នៅពេលដែលកាំជ្រួចនេះត្រូវបានបាញ់ចេញ ការផ្ទុះទីមួយគឺបញ្ចេញចំហាយឥន្ធនៈពាសពេញតំបន់ជុំវិញ...
នាវាខ្នាតយក្សមួយគ្រឿង កំពុងស្ថិតក្នុងកំពង់ផែ ប្រទេសអ៊ីតាលី ត្រូវបានអាជ្ញាធរ សង្ស័យថាជាកម្មសិទ្ធ របស់ប្រធាធិបតីរុស្សី លោក ពូទីន។ អាជ្ញាធរអ៊ីតាលី កំពុងបើកការស៊ើបអង្កេត ហើយប្រសិនបើរកឃើញថា នាវានេះជាកម្មសិទ្ធរបស់លោក ពូទីន នឹងធ្វើការរឹបអូសតែម្តង។ នាវាខ្នាតយក្សមួយនេះ មានប្រវែង១៤០ម៉ែត្រ និង មានតម្លៃរហូតដល់ទៅ ៥០០លានផោន ដែលគេចាត់ទុកថា ជានាវាដែលមានតម្លៃថ្លៃជាង គេបំផុតនៅលើពិភពលោក។...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ជាមធ្យមអវកាសយានិក បាត់បង់ ១ភាគរយ នៃម៉ាសឆ្អឹងរបស់ពួកគេ សម្រាប់រាល់ខែដែលបានចំណាយក្នុងលំហដែលអាចធ្វើឲ្យបេសកកម្មនៅភពព្រះអង្គាររយៈពេល ៣ ឆ្នាំ មានការប្រកួតប្រជែង យ៉ាងខ្លាំង ។អ្នកវិទ្យាសាស្ត្រ បានបង្កើតសាឡាត់មួយ ប្រភេទអាចជួយអ្នកអវកាសយានិកជៀស វាងការបាត់បង់ឆ្អឹង ក្នុងអំឡុងពេលបេសកកម្ម បន្តក្នុងលំហ។ អង្គការអវកាសណាសា “NASA”...
រដ្ឋកាលីហ្វ័រញ៉ា ៖ អតីតបុគ្គលិក Google បានប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សម្រាប់ការរើសអើង ពូជសាសន៍ ដោយនិយាយថា វាចូលរួមក្នុងគំរូ និងការអនុវត្ត នៃអំពើអយុត្តិធម៌ សម្រាប់កម្មករស្បែកខ្មៅរបស់ខ្លួន ហើយបណ្តឹងនេះអះអាងថា ក្រុមហ៊ុនបានដឹកនាំពួកគេ ឲ្យចូលទៅក្នុងការងារ កម្រិតទាប និងទទួលបានប្រាក់បៀវត្សរ៍ទាប ហើយដាក់ពួកគេ ស្ថិតក្នុងបរិយាកាស ការងារមានអរិភាព ប្រសិនបើពួកគេ និយាយចេញមក...
ញូវយ៉ក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បាននិយាយថា សហស្ថាបនិក ក្រុមហ៊ុន Apple លោក Steve Wozniak នៅតែប្រកាន់ខ្ជាប់ នូវបច្ចេកវិទ្យា ខណៈលោកកំពុងស្វែង រកផលប្រយោជន៍ផ្សេងៗគ្នា ចាប់តាំងពីការចាកចេញ របស់លោកពីក្រុមហ៊ុន បដិវត្តន៍ឆ្នាំ ១៩៨៥ ដែលលោក បានចាប់ផ្តើមជាមួយ នឹងអតីត...
ប៉េកាំង ៖ ក្រុមហ៊ុន Boeing China បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងសហការជាមួយក្រុមហ៊ុន China Eastern Airlines ហើយនឹងផ្តល់ការគាំទ្រ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ Boeing 737 បានធ្លាក់កាលពីរសៀលថ្ងៃចន្ទ នៅភាគខាងត្បូងប្រទេសចិន ជាមួយនឹងមនុស្សនៅលើនោះ ១៣២នាក់។ ក្រុមហ៊ុន Boeing China បានឲ្យដឹងថា...
អ៊ុយក្រែន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការឆ្លើយតបទៅ នឹងសង្គ្រាម ព័ត៌មាន ការវាយប្រហារ តាមប្រព័ន្ធអ៊ីនធើណេត និងការត្រួតពិនិត្យ ចលនា តាមរយៈផែនទី របស់ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Google និង Apple បានបង្ហាញពីតួនាទី របស់ក្រុមហ៊ុនបច្ចេកវិទ្យា អំឡុងពេលមានជម្លោះ...
ប្រធានាធិបតីរុស្សីលោក ពូទីន ត្រូវបានអ្នកមានឥទ្ធិពល នៅជុំវិញលោកចង់ធ្វើឃាត និងជ្រើសរើសមេដឹកនាំថ្មី ជំនួសវិញ។ អ្នកនៅជុំវិញលោក ពូទីន ក្នុងវិមានក្រឹមឡាំង ចង់ធ្វើឃាតបុរសខ្លាំងរុស្សី ដោយដាក់ថ្នាំបំពុលឱ្យស្លាប់តែម្តង រួចនឹងជ្រើសរើសមេដឹកនាំថ្មី ជំនួសវិញ ។ មេចារកម្ម FSB លោក Oleksandr Bortnikov ស្ថិតក្នុងលេខរៀងទី១ ក្នុងការឡើងមកកាន់តំណែង ជាប្រធានាធិបតី...
Jake Paul បានត្រៀមខ្លួនរួចរាល់ ដើម្បីហាត់គុនចម្រុះ (MMA) រយៈពេល៦ខែ ប្រសិនបើ Conor McGregor យល់ព្រមប្រកួតជាមួយគេ។ កន្លងទៅ Paul បានបបួលអតីតម្ចាស់ខ្សែក្រវាត់ របស់ UCF ២ប្រភេទទម្ងន់ផ្សេងគ្នា McGregor ប្រកួតប្រដាល់ក៏បាន MMA ក៏បាន ។ ហើយចុងក្រោយនេះ...
កីឡាករឆ្នើម វ័យ២០ឆ្នាំ Bukayo Saka បច្ចុប្បន្ន បើទោះបីជាស្ថិតនៅក្នុងតំណែង ជាកីឡាករប្រយុទ្ធជួរមុខ របស់ក្លឹបកាំភ្លើងធំ Arsenal ក្តីប៉ុន្តែគាត់បានទទួលប្រាក់កម្រៃ ត្រឹមតែ៣ម៉ឺនផោន ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ គឺស្ថិតនៅក្នុងចំណោមកីឡាករ ដែលទទួលបានប្រាក់កម្រៃតិច ជាងគេបំផុតរបស់ក្លឹប នៅឡើយ ។ ទោះពីជាយ៉ាងណាក្តី មកដល់ពេលនេះ ក្លឹបកំពុងបានត្រៀម ខ្លួន រួចរាល់ហើយដើម្បីអាចផ្តល់កុងត្រាថ្មី...