តូក្យូ ៖ លោកស្រីអភិបាលក្រុងតូក្យូ Yuriko Koike បានមានប្រសាសន៍ថា ប្រទេសជប៉ុន កំពុងតែតស៊ូ ជាមួយនឹងការកើនឡើង នៃការឆ្លងថ្មី ទោះបីមានវ៉ាក់សាំង ការពារនឹងមេរោគCOVID-19 ផ្តល់កាំរស្មីនៃក្តីសង្ឃឹម សម្រាប់ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិក នៅរដូវក្តៅខាងមុខនេះ ក៏ដោយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ លោក Koike...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាប្រទេសអាល្លឺម៉ង់ បានប្រកាសហើយថា នឹងបន្តបិទទ្វាប្រទេស យ៉ាងតឹងរ៉ឺងបំផុត ទាំងថ្ងៃបុណ្យគ្រិស្តម៉ាកផង ដោយសារតែមកដល់ពេលនេះ ចំនួនអ្នកស្លាប់និងឆ្លងកូវីដ១៩ បានកើនឡើងដល់កំណត់ត្រាថ្មី ទៀតហើយ ។ ប្រភពដដែលបានសរសេរទៀតថា ហាងនិងអាជីវកម្ម ដែលមានសំខាន់ទាំងឡាយណា នៅទូទាំងប្រទេសនឹងត្រូវបិទ ជាដាច់ខាតចាប់ពីថ្ងៃពុធ សប្តាហ៍ក្រោយ ខណៈដែលសាលារៀនផង...
តូក្យូ៖ អ្នកធ្វើគោលនយោបាយ ការពារជាតិ នៃគណបក្សប្រជាធិបតេយ្យ សេរីរបស់ប្រទេសជប៉ុន បានអនុម័តលើសេចក្តីព្រាង ផែនការរបស់គណៈរដ្ឋមន្រ្តី កាលពីថ្ងៃច័ន្ទដើម្បីដាក់ពង្រាយ មីស៊ីល ប្រឆាំងនាវាចម្បាំងរយៈចម្ងាយឆ្ងាយ ដែលអាចវាយប្រហារ សត្រូវពីខាងក្រៅជួររបស់ពួកគេ។ គណៈរដ្ឋមន្រ្តីជប៉ុន នឹងអនុម័តនៅថ្ងៃសុក្រលើផែនការ ពង្រីកជួរបាញ់មីស៊ីល ដែលមានស្រាប់ ដែលបានធ្វើឱ្យមានការព្រួយបារម្ភ ក្នុងចំណោមសមាជិកសភាប្រឆាំងថា ការមានមីស៊ីលប្រភេទនេះ ដែលអាចមានសមត្ថភាព វាយប្រហារមូលដ្ឋានទ័ពរបស់សត្រូវ នឹងប្រឆាំងនឹងរដ្ឋធម្មនុញ្ញ...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ បានចាប់ផ្តើមគ្រប់គ្រង វ៉ាក់សាំង COVID-១៩ នូវវ៉ាក់សាំងដំបូងបង្អស់ ក្នុងពេលដ៏រង់ចាំមួយ សម្រាប់ប្រទេស ដែលបានទទួលរងនូវចំនួនវីរុស និងការស្លាប់ខ្ពស់បំផុត នៅលើពិភពលោក ។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនយក្សអាមេរិក ឈ្មោះ Pfizer Inc និងដៃគូអាល្លឺម៉ង់ BioNTech SE...
កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុម Arsenal បានបរាជ័យក្រោមថ្វីជើងក្រុម Burnley ក្នុងលទ្ធផល ១-០ ដែល១គ្រាប់នោះ ជាការធ្វើឱ្យចូលទីខ្លួនឯងរបស់ Aubameyang ។ លេងនៅដីខ្លួនឯង និងមានអ្នកគាំទ្រចូលទស្សនាផងនោះ ក្រុមកាំភ្លើងធំបែរជាមិនអាចយកជ័យជម្នះបាននោះទេ ហើយវាក៏ជាកំណត់ត្រា អាក្រក់មួយ សម្រាប់ក្រុមថែមទៀត ព្រោះប៉ុន្មានប្រកួតមកហើយ ពួកគេមិនអាចយកបានពិន្ទុសោះ ។ ជាមួយការធ្វើមិនបានល្អនេះហើយ គេស្រាប់តែសង្កេតឃើញមានអ្នកគាំទ្រម្នាក់...
ការប្រកួតរបស់អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា កាន់តែខិតជិតដល់ថ្ងៃមែនទែនហើយ ពោលសល់ពេលតែ៣ថ្ងៃទៀតប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលប្លែកបន្តិចជាងប្រកួតមុននោះគឺមិនមានវត្តមានប្រពន្ធរបស់ រតនា ទៅជាមួយទេលើកនេះ។ ចាន់ រតនា បានឲ្យដឹងថា ប្រពន្ធរបស់លោក អាចរាប់ថា ជាមនុស្សសំណាងម្នាក់សម្រាប់ខ្លួន ព្រោះឲ្យតែទៅជាមួយភាគច្រើន គឺឈ្នះការប្រកួតនោះតែម្ដង ។ ពេលដែលមានប្រពន្ធចេញទៅជាមួយ គឺជួយការងារបានច្រើន ដូចជាបកប្រែជាដើម និងជាពិសេសការផ្ដល់កម្លាំងចិត្ត ការស្រែកប្រាប់ឲ្យចូលវ៉ៃនៅពេលឃើញដៃគូអស់ជាងខ្លួន។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ត្រូវបានគេរំពឹងទុកថា នឹងមានការកើនឡើងប្រមាណជា១០ភាគរយ នៅក្នុងឆ្នាំ២០២១ខាងមុខ។ តួលេខព្យាករណ៍ថ្មីនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញសេដ្ឋកិច្ច ដែលមានប្រភពមកពីក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច អន្តរជាតិ ខណៈដែលធនាគារកណ្តាលរបស់ចិនក៏បានបញ្ជាក់ដែរថា នឹងចាប់ផ្តើមបង្កើនអត្រាការប្រាក់បន្ថែមទៀត ចាប់ពីឆ្នាំក្រោយផងដែរ ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ជទាំងនោះ ក៏បាននិយាយដែរថាកត្តាជំរុញក្នុងស្រុក របស់ប្រទេសចិននឹងនៅតែរឹងមាំ នាពេលដ៏ខ្លីខាងមុខនេះ ខណៈដែលកម្លាំងនាំចេញថ្មីៗនឹងចាប់ផ្តើមចុះខ្សោយ...
ចាឡាឡាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ថា លោក Attaullah Khogiani អ្នកនាំពាក្យរដ្ឋបាលខេត្ត បានលើកឡើងថា ខ្មាន់កំាភ្លើងដែលមិនស្គាល់អត្តសញ្ញាណ បានបាញ់ប្រហារមកលើអ្នកកាសែត ដែលជាស្ត្រីមួយរូប នៅក្រុង Jalalabad រដ្ឋធានី នៃខេត្ត Nangarhar ភាគខាងកើតប្រទេស អាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ។...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រេស៊ីល បានកើនឡើងដល់១៨០.៤៣៧នាក់ គិតត្រឹមថ្ងៃសុក្រ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន៦៧២នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា ការធ្វើតេស្តក៏បានរកឃើញថា មានអ្នកឆ្លងជំងឺថ្មី ចំនួន៥៤.៤២៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា កងកម្លាំងចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិក បានចូលក្នុងទឹកដីអាហ្គានីស្ថាន ត្រូវបានគេលើកយកមិនបរិយាយថា ជា“ សង្គ្រាមប្រឆាំងភេរវកម្ម” បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញានៅទីក្រុងញូវយ៉កក្នុងឆ្នាំ២០០១ ។ ចាប់តាំងពីពេលនោះមកជម្លោះដែលមានអាយុកាលជិត២ទសវត្សរ៍មកនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត របស់ប្រជាជនស៊ីវិលនៅអាហ្វហ្គានីស្ថាន ។ ពួកគេបានទទួលរងនូវគ្រោះថ្នាក់ នៃសង្គ្រាមមិនចេះចប់នេះជាមួយ នឹងអំពើឃោរឃៅរំលោភ សិទ្ធិមនុស្សឥតឈប់ឈរ...