ទីបំផុតអតីតកីឡាករ ប្រធានក្រុមដែលពោរពេញ ទៅដោយព័ត៌មាន បញ្ហាជាមួយនឹងអ្នកគាំទ្រ ក្លឹបកីឡាករ Shkodran Mustafi នោះគឺអាចផ្ទេរចាក ចេញពីកាំភ្លើងធំ Arsenal ហើយ
ដើម្បីទៅចូលរួមជាមួយនឹងក្លឹបអាល្លឺម៉ង់ Schalke ប៉ុន្តែក្នុងលក្ខខណ្ឌខ្ចីជើងនៅឡើយសិន ។
កុងត្រាដែលត្រូវបានធ្វើឡើង នៅចុងម៉ោងនៃទីផ្សារដោះដូររដូវរងារ ដែលកន្លងមកគ្រូបង្វឹក ក្លឹបលោក Mikel Arteta ធ្លាប់បានបញ្ជាក់ហើយថា ខែមករានេះ គឺជាខែសម្រាប់កាត់តម្រឹមកីឡាករ ដែលមិនសូវមានឥទ្ធិពល ចំពោះទំរង់លេង របស់ក្លឹប។
គួរឲ្យដឹងដែរថា ក្រៅតែពី Mustafi នោះមុននោះបន្តិច កីឡាករឆ្នើម និងល្បីឈ្មោះ Mesut Ozil ក៏ត្រូវបានគេដឹងដែរថា បានធ្វើការផ្ទេរចាកចេញពីក្លឹបជាផ្លូវការ ទៅចូលរួមជាមួយនឹងក្លឹបតួកគី Fenerbahce ទាំងដែលកុងត្រានៅសល់ និងទទួលបានប្រាក់កម្រៃទាបជាងមុនក្តី៕
ប្រែសម្រួល៖ស៊ុនលី
