ភ្នំពេញ៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុក សិទ្ធិជាតិ សមាជិកសភា និងតំណាងរាស្រ្តខេត្តព្រៃវែង និងប្រធានស្តីទីសហព័ន្ធកីឡាបាល់បោះកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់សសហព័ន្ធកីឡាបាល់បោះកម្ពុជា នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពីសំណាក់លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា។ កិច្ចប្រជុំផ្តោតលើការត្រៀមខ្លួន...
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីថ្ងៃទី៣ និងជាថ្ងៃចុងក្រោយ នៃសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមប្រធានបទ “គន្លងអប់រំថ្មី...
អាមេរិក៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីថ្ងៃអង្គារថា កំពូលតារាចម្រៀងអាមេរិក អ្នកនាង Britney Spears បានក្លាយជាតន្ត្រីករចុងក្រោយបង្អស់ដែលបានលក់សិទ្ធិលើកាតាឡុករបស់នាង រួមមានបទចម្រៀងល្បីៗដូចជា Baby One More Time និង Oops! I Did It Again បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា យោធារុស្ស៊ីបានបើកការវាយប្រហារធំៗជាបន្តបន្ទាប់ទៅលើទីតាំងយោធាអ៊ុយក្រែន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធថាមពលពាក់ព័ន្ធផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារដ៏ធំមួយដោយយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង ក៏ដូចជាមីស៊ីល HIMARS និងគ្រាប់បែកនាំផ្លូវ ដែលបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ជាច្រើនរបស់រុស្ស៊ី។ មានគ្រាប់ផ្លោងភាគច្រើនត្រូវបានស្ទាក់ចាប់បាន។ ទោះជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់មានជនស៊ីវិល៦នាក់ រួមទាំងស្ត្រីម្នាក់ បានរងរបួសដោយសារអំបែងគ្រាប់បែក និងរលកផ្ទុះនៅក្នុងតំបន់ Belgorod...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តំបន់នានាទូទាំងប្រទេសវៀតណាម បានបង្ហាញតុក្កតារូបសេះជាច្រើនប្រភេទ ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំចិនខាងមុខនេះ ដែលមានការរចនាចាប់ពីប្រពៃណីរហូតដល់អនាគតក្នុងការឆ្លុះបញ្ចាំងពីវប្បធម៌ក្នុងតំបន់ និងចែករម្លែកក្តីសង្ឃឹមសម្រាប់វឌ្ឍនភាព។ រូបសំណាកសេះនេះត្រូវបានដំឡើងនៅមាត់ទន្លេ Huong (Perfume) សង្កាត់ Phu Xuan មានរចនាបថ “ហោះ” ដែលបំផុសគំនិតដោយសេះដ៏ល្បីល្បាញរបស់ Saint Giong ជាសេះដែកវេទមន្តដែលដកដង្ហើមភ្លើង...
រ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា មានហេតុការណ៍ជាបន្តបន្ទាប់បានកើតឡើង ដែលបុរសៗត្រូវបានគេរកឃើញថា ស្លាប់ក្នុងផ្ទះសំណាក់នៅស្រុក Gangbuk ទីក្រុងសេអ៊ូល ខណៈប៉ូលីសបានចាប់ខ្លួនស្ត្រីម្នាក់អាយុ ២០ ឆ្នាំ ឈ្មោះ A ត្រូវបានចោទប្រកាន់ថាបានផ្តល់ភេសជ្ជៈគួរឲ្យសង្ស័យដល់បុរសដែលបានស្លាប់។ បុរសម្នាក់ដែលនៅរស់រានមានជីវិត បន្ទាប់ពីផឹកភេសជ្ជៈផ្តល់ដោយ នាង A ត្រូវបានគេរាយការណ៍ថា បានប្រាប់ប៉ូលីសថា គាត់មានទំនាក់ទំនងស្នេហាជាមួយនាង។...
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្តចូលរួមជាអធិបតីក្នុង វេទិកាពិភាក្សាទី៤ ស្តីពី “អភិវឌ្ឍការអប់រំកាយនិងកីឡា ដើម្បីសុខុមាលភាព និងកិត្យានុភាពជាតិ” ដែលជារបៀបវារៈថ្ងៃទី២ នៃព្រឹត្តិការណ៍សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារ...
ខ្ញុំឈ្មោះ ហ៊ី សូរ្យាភា បានបាត់ប្លង់ស្លាបមាន់ លេខ ភព.52707 ក្នុងអំឡុងពេលរៀបចំឯកសារធ្វើប្លង់រឹង មានទីតាំងនៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ដែលមានទំហំដី 115 ម៉ែត្រការ៉េ។ លេខទូរស័ព្ទទំនាក់ទំនង់ 077 777 099
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់សម្តីអ្នកដែលបានដឹងអំពីកិច្ចព្រមព្រៀងនេះថា អ៊ីស្រាអែលបានទទួលការដឹកជញ្ជូនប្រេងឆៅលើកដំបូងរបស់ខ្លួនពីប្រទេសវេណេស៊ុយអេឡា ចាប់តាំងពីសហរដ្ឋអាមេរិកបានដាក់ការបិទផ្លូវលើប្រទេសអាមេរិកឡាទីន និងបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រតិបត្តិការយោធាដើម្បីចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro នៅដើមខែមករា ហើយឥឡូវនេះអះអាងថា បានដណ្តើមយកការគ្រប់គ្រងការនាំចេញប្រេងរបស់ប្រទេសនេះថែមទៀត។ យ៉ាងហោចណាស់មាននាវាដឹកប្រេងចំនួន ៧គ្រឿងដែលត្រូវបានចាត់ទុកថា...
កូរ៉េខាងត្បូង៖ នេះបើយោងតាមការលើកឡើងរបស់ប្រតិបត្តិករមន្ទីរពេទ្យកាលពីថ្ងៃពុធ បាននិយាយថា តារាចម្រៀងស្រី នាង Jang Won-young សមាជិកជាក្រុមចម្រៀងនារីកូរ៉េខាងត្បូង IVE បានបរិច្ចាគប្រាក់ ២០០ លានវ៉ុនស្មើនឹង ១៣៧,៤០០ ដុល្លារអាមេរិកដល់មន្ទីរពេទ្យ Severance ដើម្បីគាំទ្រដល់ការព្យាបាលកុមារ និងអ្នកជំងឺវ័យជំទង់ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily ។ ដោយឃើញសន្ទុះពីអ្នកគាំទ្រភាគច្រើនរបស់កុមារ និងក្មេងជំទង់...