កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីនាង Mina សមាជិកក្រុមតារាចម្រៀងកូរ៉េខាងត្បូង TWICE ថ្មីៗនេះ បានរកឃើញថា ខ្លួននាងស្ថិតនៅចំកណ្តាលនៃការរិះគន់ដែលមិននឹកស្មានដល់ បន្ទាប់ពីការសម្តែងក្នុងដំណើរទេសចរណ៍របស់នាង។ ក្នុងអំឡុងពេលសម្តែង នាង Mina បានបង្ហាញខ្លួននៅលើឆាក ដោយពាក់ក្រណាត់ថ្លាគ្របដណ្តប់ពាក់កណ្តាលខាងក្រោមនៃមុខរបស់នាង។ ខណៈពេលដែលអ្នកខ្លះដំបូងឡើយសួរអំពីជម្រើសនេះ ក្រោយមកវាត្រូវបានបង្ហាញថា នាងទើបតែបានដកធ្មេញប្រាជ្ញាចេញ ដោយដកធ្មេញមួយនៅសង្ខាង ធ្វើឲ្យនាងហើមយ៉ាងច្បាស់។...
ទីក្រុងគូឡាឡាំពួរ៖ ប្រធានបាល់ទាត់អាស៊ី “AFC” បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេកំពុងបញ្ឈប់ដំណើរការដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អាស៊ីឆ្នាំ ២០៣១ និង ២០៣៥ “2031 and 2035 Asian Cups” បន្ទាប់ពីសំណើរបស់ FIFA ដើម្បីផ្លាស់ប្តូរការប្រកួតទ្វីបទៅជាឆ្នាំលេខគូ។ ប្រទេសជាច្រើនរួមទាំងអូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង បានចូលរួមក្នុងការប្រកួតឆ្នាំ ២០៣១ និង...
ឥភ្នំពេញ៖ ក្រុមបាល់ទាត់យុវជន អាយុក្រោម ១៨ ឆ្នាំ វិទ្យាល័យ ឥន្ទ្រទេវី គ្រងតំណែងជើងឯកក្នុងការរប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិទូទាំងរាជធានីភ្នំពេញ ឆ្នាំ២០២៦ បន្ទាប់ពីក្រុមនេះបានយកឈ្នះលើក្រុមបាល់ទាត់យុវជន អាយុក្រោម ១៨ ឆ្នាំ វិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ទល់នឹង ១ រៀបចំឡើងដោយមន្ទីរអប់រំ...
ភ្នំពេញ៖ មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ បានចម្រាញ់ រកបានក្រុមកីឡាករ -កីឡាការិនី វ័យក្មេងឆ្នើមរបស់ខ្លួនដើម្បីត្រៀមខ្លួមចូលរួមការរប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិទូទំាងប្រទេសឆ្នាំ២០២៦ បន្ទាប់ពីមន្ទីរអប់រំបានចំណាយពេល ៧ ថ្ងៃប្រព្រឹត្តចាប់ពីថ្ងៃទី១៥ ដល់២២ ខែមីនា ឆ្នាំ២០២៦ ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាជើងឯករាជធានីភ្នំពេញឆ្នាំសិក្សា ២០២៥-២០២៦ រៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ លោក អ៊ុក...
ភ្នំពេញ ៖ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ការិយាល័យ អប់រំកាយ និង កីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល បានប្រកាសបើកការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ ឆ្នាំជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៦ រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៥ នៅតាមទីលានរបស់ខេត្តកណ្តាលតែម្តង។ ដោយមានការអញ្ជើញ...
WARSAW៖ ប្រទេសប៉ូឡូញ បានដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ ដោយសារស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺននៅមជ្ឈិមបូព៌ា នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Wladyslaw Kosiniak-Kamysz រ។ លោក Kosiniak-Kamysz បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីការវាយតម្លៃលើលក្ខខណ្ឌប្រតិបត្តិការ និងហានិភ័យដែលអាចកើតមាន។ យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ ទាហានប៉ូឡូញរហូតដល់ ៣៥០នាក់ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ីរ៉ាក់។ កងកម្លាំងនេះក៏ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសហ្ស៊កដានី កាតា និងគុយវ៉ែតផងដែរ។ លោក...
ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គូស្វាមីភរិយាមួយគូដែលមានអាយុច្រើនឆ្នាំ បានរៀបការនៅមណ្ឌលថែទាំមនុស្សចាស់មួយនៅទីក្រុងប៉េណាង ប្រទេសម៉ាឡេស៊ី បន្ទាប់ពីបង្កើតទំនាក់ទំនងស្នេហាក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ China Press បាននិយាយថា លោកយាយ Hu Ruirong អាយុ ៩១ឆ្នាំ និងលោកតា Wu...
ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ “កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន”។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត DHA ត្រូវបានបង្កើនរហូតដល់ 100mg ដើម្បីជួយពង្រឹងកោសិកាខួរក្បាល និងការចងចាំឱ្យកាន់តែវៃឆ្លាត ព្រមទាំងបន្ថែមសារធាតុ HMO ដែលជាប្រព័ន្ធការពារភាពស៊ាំដ៏សំខាន់សម្រាប់សុខភាពពោះវៀន និងការពារកុមារពីជំងឺផ្សងៗ ព្រមទាំងវីតាមីន និងជាតិរ៉ែលើសពី...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានចូលមកដល់តំណាក់កាលចុងក្រោយហើយនៃការចរចាដើម្បីអាចផ្ទេរកីឡាករ Fabio Vieira ចេញពីបញ្ជីក្រុមរបស់ខ្លួន។ កីឡាកររូបនេះបច្ចុប្បន្នកំពុងលេងបានយ៉ាងល្អជាមួយនឹងក្លឹប Hamburg ក្នុងនាមជាកីឡាករខ្ចីជើងហើយទំនងជាមិនមានបំណងចង់វិលត្រឡប់មកអង់គ្លេសវិញនោះទេ។ កីឡាករខ្សែបម្រើប៉ទុយហ្គាល់រូបនេះនឹងត្រូវបន្តលេងជាមួយនឹងក្លឹបនៅអាល្លឺម៉ង់នេះបន្តទៀតខណៈដែលក្លឹបទាំងពីរកំពុងព្យាយាមចរចាគ្នាជាពិសេស Hamburg ដើម្បីសុំទំលាក់តម្លៃខ្លួនដែល Arsenal បានទាមទារកន្លងមក។ សម្រាប់កីឡាករនិង Hamburg វិញលក្ខខណ្ឌទាំងឡាយគឺបានព្រមព្រៀងគ្នារួចរាល់ហើយរងចាំតែការសម្រេចចិត្តរបស់ Arsenal ប៉ុណ្ណោះ៕...
ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel ក្នុងក្រុងព្រះសីហនុនៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៦។ ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» នេះបានទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិប្រមាណជាង ២០០នាក់ ដែលមកពីកម្ពុជា ចិន ម៉ាលេស៊ី...