កីឡា

តារាចម្រៀង នាង Shakira ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអបអរសាទរដល់កីឡាករអេស្ប៉ាញ Gavi មានឈ្មោះសម្រាប់ World Cup

កូឡុំប៊ី៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាចម្រៀងប៉ុបកូឡុំប៊ី នាង Shakira បានធ្វើឲ្យបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានអបអរសាទរជាសាធារណៈដល់ខ្សែបម្រើអេស្ប៉ាញវ័យ ២១ ឆ្នាំ កីឡាករ Gavi ចំពោះការជ្រើសរើសលោកសម្រាប់ក្រុមបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ “World Cup 2026 ” ។

កីឡាករ Gavi បានបង្ហោះនៅលើបណ្តាញសង្គម Instagram នាថ្ងៃទី ២៥ ខែឧសភា ដើម្បីចែករម្លែកដំណឹងល្អរបស់លោកមានឈ្មោះក្នុងបញ្ជីកីឡាករ ២៦ នាក់របស់អេស្ប៉ាញសម្រាប់ព្រឹត្តិការណ៍ World Cup។ លោកបានឆ្លុះបញ្ចាំងពីដំណើរដ៏លំបាករបស់លោកត្រឡប់ទៅរកភាពរឹងមាំវិញ បន្ទាប់ពីរងរបួសធ្ងន់ធ្ងរ២លើកក្នុងរយៈពេល ៣ ឆ្នាំកន្លងមក។

លោកបានសរសេរជាភាសាអេស្ប៉ាញថា “វាជាក្តីស្រមៃដែលក្លាយជាការពិតក្នុងការលេងក្នុងព្រឹត្តិការណ៍ World Cup”។ ប៉ុន្តែលើកនេះនឹងខុសគ្នាខ្លាំងណាស់ បន្ទាប់ពីការឈឺចាប់ទាំងអស់ បន្ទាប់ពីដួលពីរដង និងងើបឡើងវិញក្នុងរយៈពេលបីឆ្នាំ។ ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីនាំយកពានរង្វាន់មកផ្ទះវិញ។ ការត្រូវបានដាក់ឈ្មោះក្នុងក្រុមកីឡាករ ២៦ នាក់គឺជាមោទនភាព និងកិត្តិយស ហើយយើងនឹងធ្វើឲ្យអ្នកមានមោទនភាព។

សម្រាប់តន្ត្រីផ្ទៃខាងក្រោយនៃការបង្ហោះ Gavi បានជ្រើសរើស “Dai Dai” ដែលជាការសហការថ្មីៗរវាងនាង Shakira និង Burna Boy។ បទនេះជាបទចម្រៀងផ្លូវការមួយសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ “World Cup 2026 ” ៕

Most Popular

To Top