អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងអាមេរិក នាង Sydney Sweeney បានទទួលការរិះគន់ពីសំណាក់កីឡាការិនីជាច្រើនរូប បន្ទាប់ពីនាងបានបង្ហាញខ្លួនក្នុងសភាពស្ទើរតែអាក្រាតកាយសម្រាប់ការផ្សាយពាណិជ្ជកម្មសម្រាប់វេទិកាព្យាករណ៍លទ្ធផលកីឡាមួយជាលក្ខណៈផ្លូវភេទធ្វើឲ្យប៉ះពាល់ដល់កីឡាការិនី។ យុទ្ធនាការផ្សាយពាណិជ្ជកម្មដែលមានរយៈពេលមួយនាទីនេះ ត្រូវបានចេញផ្សាយនៅថ្ងៃទី ៩ ខែកញ្ញា ដោយចាប់ផ្តើមឡើងជាមួយនឹងរូបភាពរបស់នាង Sweeney ក្នុងសភាពអាក្រាតកាយ ហើយប្រើប្រាស់បាល់ហ្វុតបាល់អាមេរិកចំនួន 2 គ្រាប់ដើម្បីបិទបាំងដើមទ្រូងរបស់នាង។ នាងបាននិយាយលើការផ្សាយពាណិជ្ជកម្មនោះថា...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នៅសប្តាហ៍ក្រោយ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីពីក្រសួងការបរទេសអាមេរិក។ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺធ្វើឡើង “ស្របតាមកាតព្វកិច្ចរបស់យើងក្នុងនាមជាប្រទេសម្ចាស់ផ្ទះ”។ ក្រសួងបានបន្ថែមថា គណៈប្រតិភូនឹង “ស្ថិតនៅក្រោមការរឹតបន្តឹងលើការធ្វើដំណើរ និងប្រឈមមុខនឹងការហាមឃាត់លើការទិញទំនិញប្រណីត និងទំនិញផ្សេងទៀត ស្របតាមគោលនយោបាយរបស់អាមេរិក”។ សប្តាហ៍កិច្ចប្រជុំកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ នឹងចាប់ផ្តើមនៅថ្ងៃអង្គារ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ ប្រធានាធិបតីអ៊ីរ៉ង់...
ជប៉ុន៖ទីភ្នាក់ងារព័ត៌មាន Xinhua បានចេញផ្សាយកាលពីថ្ងៃពុធថា អត្តពលិកមកពីប្រទេសចិន និងប្រទេសផ្សេងទៀតមួយចំនួន បានជាប់គាំងអស់រយៈពេលជាច្រើនម៉ោងនៅក្បែរព្រលានយន្តហោះ Nagoya បន្ទាប់ពីការរៀបចំការដឹកជញ្ជូនមានបញ្ហា ហេតុការណ៍នេះបានធ្វើឲ្យពួកគេខ្លះត្រូវរង់ចាំជិត ៦ ម៉ោងដោយគ្មានអាហារ ខណៈពួកគេព្យាយាមធ្វើដំណើរទៅកាន់កន្លែងស្នាក់នៅមុនពេលការប្រកួតកីឡាអាស៊ីចាប់ផ្តើម។ សមាជិកនៃគណៈប្រតិភូចិន និងក្រុមជាច្រើនបានមកដល់ព្រលានយន្តហោះ Nagoya នៅម៉ោងប្រហែល ១២:១៥ ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ដោយត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដែលនឹងមកដល់។ យន្តហោះរបស់ពួកគេបានចុះចតទាន់ពេលវេលា ប៉ុន្តែពួកគេមិនអាចឡើងឡានក្រុងដើម្បីទៅកាន់កន្លែងស្នាក់នៅរបស់ពួកគេបានទេ។...
បរទេស៖ រដូវកាលចែកពានរង្វាន់ហូលីវូដបានមកដល់ម្តងទៀត! កម្មវិធីប្រគល់ពានរង្វាន់ទូរទស្សន៍ Emmy Awards លើកទី ៧៨ ប្រចាំឆ្នាំ ២០២៦ បានរៀបចំឡើងយ៉ាងអធិកអធមនៅរោងមហោស្រព Peacock Theater ទីក្រុង Los Angeles កាលពីរាត្រីថ្ងៃទី១៤ ខែកញ្ញា។ កម្មវិធីឆ្នាំនេះមានការចូលរួមពីតារាឆ្នើមៗជាច្រើន ដោយម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងទាក់ទាញបំផុតនៅលើកម្រាលព្រំក្រហម នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Hollywood...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ក្នុងការបញ្ឈប់ការវាយប្រហារមួយចំនួន ប្រសិនបើរុស្ស៊ីធ្វើដូចគ្នា។ លោកបានសរសេរនៅលើបណ្តាញសង្គម X ថា «ប្រសិនបើដៃគូរបស់យើងត្រៀមខ្លួនធានាថា រុស្ស៊ីពិតជាបញ្ឈប់ការវាយប្រហារលើប្រព័ន្ធអគ្គិសនី ទីតាំងថាមពលផ្សេងទៀត ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងផ្លូវដឹកជញ្ជូនស្បៀងអាហាររបស់យើង នោះជាការពិតណាស់ យើងក៏ត្រៀមខ្លួនធានាការបញ្ឈប់ការវាយប្រហាររបស់យើងវិញក្នុងកម្រិតដូចគ្នានេះដែរ»។ លោកបានលើកឡើងថា ការឈប់បាញ់ដោយផ្នែកណាមួយ គួរតែមានភាពជឿជាក់ និងមានរយៈពេលវែង...
កូរ៉េ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ វីដេអូមួយដែលបង្ហាញវត្តមានរបស់តារាចម្រៀងនាង Lisa សមាជិកក្រុម BLACKPINK បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយនាំឲ្យតារារូបនេះទទួលរងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងប្រព័ន្ធអ៊ីនធើណេត។ វីដេអូនោះត្រូវដកស្រង់ចេញពីកម្មវិធីប្រកួតប្រជែងស្វែងរកតារារបស់ចិនមានឈ្មោះថា «Youth With You Season 3» ដែលនាង Lisa បានចូលរួមក្នុងនាមជាគ្រូបង្ហាត់ដល់ក្រុមអ្នកហាត់ការ។ វគ្គមួយនេះនៅពេលកំពុងផ្តល់បទសម្ភាសន៍នៅលើឆាក បេក្ខជនម្នាក់ឈ្មោះ...
ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Bergson da Silva មានដើមកំណើតនៅប្រទេសប្រេស៊ីល បានក្លាយជាកីឡាករដែលមានសិទ្ធិលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីជាផ្លូវការ បន្ទាប់ពីបានបំពេញលក្ខខណ្ឌនៃការស្នាក់នៅជាប់លាប់រយៈពេល ៥ ឆ្នាំ។ ទីភ្នាក់ងារព័ត៌មាន Bernama បានរាយការណ៍ថា សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានទទួលការបញ្ជាក់ពី FIFA បន្ទាប់ពីមានការត្រួតពិនិត្យលើលក្ខណសម្បត្តិ...
ទីក្រុង Buraidah ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើម លោក Cristiano Ronaldo ប្រធានក្រុម Al Nassr បានជំរុញឲ្យលីគ Saudi Pro League ដាក់បម្រាមហាមឃាត់ពេញមួយជីវិតចំពោះអ្នកគាំទ្រដែលបានស្រែកហៅឈ្មោះអតីតមិត្តរួមក្រុមរបស់គាត់ គឺ Diogo Jota ដើម្បីឌឺដងដាក់...
កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាង Lisa សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង BLACKPINK បានបកស្រាយអំពីភាពចម្រូងចម្រាសជុំវិញការដែលនាងបានច្រៀងដោយប្រើពាក្យ “N-word” (ពាក្យរើសអើងពូជសាសន៍) ក្នុងវីដេអូថតទុកតាំងពីសម័យដែលនាងនៅជាអ្នកហ្វឹកហាត់។ នាថ្ងៃទី ១១ ខែកញ្ញាភាពយន្តឯកសារទោលរបស់នាង Lisa ដែលមានចំណងជើងថា “Always Lalisa” ត្រូវបានចាក់បញ្ចាំងជាលើកដំបូងក្នុងមហោស្រពភាពយន្តអន្តរជាតិ Toronto (TIFF)។...
កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាង Jisoo ជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាតារាសម្តែងជនជាតិកូរ៉េខាងត្បូង និងសមាជិកក្រុម BLACKPINK បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងសមត្ថភាពសំឡេងច្រៀងផ្ទាល់របស់នាង។ ថ្មីៗនេះ តារាចម្រៀងរូបនេះបានបង្ហាញខ្លួននៅក្នុងវីដេអូមួយរបស់ Genius ដើម្បីផ្សព្វផ្សាយបទចម្រៀងថ្មីបំផុតរបស់នាងដែលមានចំណងជើងថា “Click”។ វីដេអូនោះ នាង Jisoo បានច្រៀងបទនេះដោយមិនមានតន្ត្រីអម ខណៈពេលដែលនាងពន្យល់ពីអត្ថន័យនៃបទចម្រៀងនេះផងដែរ។...