The Sunsports ចេញផ្សាយនៅថ្ងៃចន្ទទី៩ខែធ្នូនេះ បានសរសេរថា គ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spurs ក្រោយប្រកួតចុងក្រោយ ចាញ់ក្រុមចាស់បិសាចក្រហម Man United រួចមកានជឿជាក់ថា លោកចាំបាច់ត្រូវពង្រឹងតំបន់ការពាររបស់ខ្លូនវិញ ក្នុងរដូវកាលដែលនៅសេសសល់។ ប្រភពដដែលបានជឿជាក់ថាគ្រូបង្វឹកក្លឹបរូបនេះ បានកំណត់យកគោលដៅម្នាក់ហើយ គឺកីឡាករខ្សែការពារមាឌធំស្បែកខ្មៅ Kalidou Koulibaly របស់ក្លឹប Napoli ហើយក្នុងនោះកិច្ចចចារគ្នាក៏បានចាប់ផ្តើមធ្វើឡើង ហើយផងដែរដើម្បីត្រៀមផែនការដោះដូរក្នុងខែមករាខាងមុខ។...
បរទេស: CNN ចេញផ្សាយកាលពីសប្តាហ៍មុននេះ បានចុះផ្សាយដ៏គួរឲ្យចាប់អារម្មណ៍មួយថា បច្ចុប្បន្នកំពុងមានពាក្យចចាមអារាមដ៏គួរឱ្យភ័យខ្លាចមួយ ដែលដំបូងឡើងត្រូវបានបង្កើតឡើង នៅលើបណ្តាញសង្គមយក្សហ្វេសប៊ុក ដែលវាកំពុងបានធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា មានករណីបុរសបើកបររថយន្តដឹកទំនិញពណ៍សកំពុងចាប់ជំរិតស្ត្រី នៅទូទាំងប្រទេសអាមេរិកទៅរំលោភផ្លូវភេទ និងកាត់យកផ្នែកខ្លះនៃរាង្គកាយរបស់ពួកគេ ទៅលក់ទៀតផង។ ទោះបីជាយ៉ាងណាក្តីខណៈពេលដែលមិនមានភស្តុតាង ដើម្បីបង្ហាញថារឿងនេះថា ជារឿងពិតមែននោះនិងមិនទាន់មាន សកម្មភាពសម្របសម្រួលថ្នាក់ជាតិណាមួយ ដើម្បីធ្វើការបញ្ជាក់នោះ ប៉ុន្តែនៅលើបណ្តាញសង្គមហ្វេសប៊ុកវិញ មានគណនេយ្យមួយចំនួនបានបង្កើតព័ត៌មានបន្ថែម ហើយវាបានបណ្តាលឱ្យអភិបាលក្រុងធំមួយរបស់អាមេរិក ចេញការព្រមានដោយផ្អែក ទៅលើការអះអាងទាំងនោះទៅវិញ។...
បរទេស: BBC ចេញផ្សាយនៅថ្ងៃចន្ទទី៩ខែធ្នូនេះ បានសរសេរថាលោកស្រី Sanna Marin ក្នុងវ័យទើបតែ៣៤ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្រ្តីវ័យក្មេងបំផុតរបស់ពិភពលោក ក្នុងនាមជាប្រមុខរដ្ឋាភិបាលចម្រុះ ដឹកនាំដោយស្ត្រីនៅប្រទេសហ្វាំងឡង់។ អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ ត្រូវបានជ្រើសរើសដោយគណបក្សប្រជាធិបតេយ្យសង្គម ដើម្បីទទួលបន្ទុកបន្ទាប់ពីនាយករដ្ឋមន្ត្រី Antti Rinne ដែលបានធ្វើការប្រកាសលាឈប់ទៅហើយនោះ ហើយតាមផែនការត្រូវបានគេជឿជាក់ថា ការស្បថសច្ចាចូលកាន់តែតំណែងនឹងប្រព្រឹត្ត ទៅនៅសប្តាហ៍នេះ។ លោកស្រីនាយករដ្ឋមន្ត្រីដ៏ស្រស់ស្អាតរូបនេះ នឹងដឹកនាំសម្ព័ន្ធភាពកណ្តាលឆ្វេងនិយម នៃក្រុមគណបក្សចំនួន...
អាមេរិក៖ យោងតាមអ្នកវិភាគ ស្សាហកម្មម្នាក់បានឲ្យដឹងថា ក្រុមហ៊ុនApple នឹងបង្ហាញ iPad និង Macbook Pro ដែលស្តើងជាងគេបំផុតនៅឆ្នាំ ២០២០ ជាមួយនឹងអេក្រង់ប្រភេទ MiniLED ដោយមានភីកសែលតូច ដើម្បីធ្វើឲ្យអេក្រង់តូចជាងមុនទៅទៀត បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ របាយការណ៍បង្ហាញថា វាហាក់ដូចជាសំពីងសំពោងពេក សម្រាប់អ្នកខ្លះដែលមានកម្រាស់ ០,២៩ អ៊ីញ (iPad...
ជាអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅពេលដែលកាសែតអង់គ្លេស The Mirror ចេញផ្សាយនៅថ្ងៃអាទិត្យបានសរសេរថា ក្រុមគណកម្មការរបស់ក្លឹបបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថាកំពុងធ្វើការស៊ើបសួរ និងសុំយោបល់ពីកីឡាករជាច្រើន ក្នុងការសម្រេចចិត្តថាតើគួរតែបញ្ចប់តំណែង របស់លោក Solskjare ឬយ៉ាងណា។ ប៉ុន្តែជាលទ្ធផលមានកីឡាករភាគច្រើន បានបន្តការគាំទ្រនិងសំណូមពរ មិនឲ្យប្រធានក្លឹបធ្វើការសម្រេចចិត្តបណ្តេញលោក Solsjkaer ឡើយទោះបីជាការដឹកនាំរបស់លោក កំពុងស្ថិតនៅក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺនបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ របស់ក្លឹបគិតចាប់តាំងតែពីឆ្នាំ១៩៨៩ក្តី។...
TheHistory.com: ការវាយប្រហារតាមអាកាស ដោយជប៉ុនរយៈពេលមួយសប្តាហ៍លើហុងកុង ដែលជាអាណានិគមចក្រភពអង់គ្លេស ត្រូវបានតាមដានបន្តនាថ្ងៃទី១៧ ខែធ្នូឆ្នាំ១៩៤១ តាមរយៈដំណើរទស្សនកិច្ចរបស់បេសកជនជប៉ុន និងជំនួបគ្នាជាមួយលោក Mark Young ដែលជាអភិបាលក្រុងហុងកុង ដែលត្រូវបានចាត់តាំងដោយរដ្ឋាភិបាលអង់គ្លេស។ នាថ្ងៃទី១៨ខែធ្នូឆ្នាំ១៩៤១ គឺមួយថ្ងៃបន្ទាប់កងទ័ពជប៉ុនបានចាប់ផ្តើម ធ្វើការវាយលុយចូលទៅដល់តំបន់សំខាន់ៗ ជាច្រើននៅក្នុងទីក្រុងហុងកុងយ៉ាងឆាប់រហ័ស ដោយសកម្មភាពនោះបាននាំឲ្យមានការគំរាមកំហែង ដល់ប្រជាជនអង់គ្លេសនិងចិនដែលរស់នៅទីនោះ ហើយទីបំផុតចក្រភពអង់គ្លេសបានចុះចាញ់ ពីការវាយប្រហារដណ្តើមទីក្រុងហុងកុង ពីសំណាក់ជប៉ុននៅចំថ្ងៃបុណ្យណូអែល។ ទឹកដីហុងកុងដែលមានប្រជាជនរស់នៅ...
KOBE៖ ក្រុមហ៊ុននិងប្រភពផ្សេងទៀតបាននិយាយ កាលពីចុងសប្តាហ៍ថា និយោជិកម្នាក់របស់ក្រុមហ៊ុន Mitsubishi Electric Corp ត្រូវបានបញ្ជូនទៅរដ្ឋអាជ្ញា ពីបទធ្វើអត្តឃាត បន្ទាប់ពីបុគ្គលិកម្នាក់ របស់ក្រុមហ៊ុនបានសម្លាប់ខ្លួន កាលពីខែសីហាយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការបញ្ជូនបុរសនេះក្នុងវ័យ ៣០ ឆ្នាំបានកើតឡើងនៅពេលប៉ូលីសបានសាកសួរលោកជុំវិញព័ត៌មានថា លោកបានដាក់បុគ្គលិកថ្មីជាប្រចាំក្នុងអាយុ២០ឆ្នាំ របស់លោកពីបទរំលោភបំពានពាក្យសំដី ។ បុរសរូបនេះបានចាប់ផ្តើមបណ្តុះបណ្តាលបុគ្គលិក បន្ទាប់ពីលោកបានចូលរួមជាមួយក្រុមហ៊ុន កាលពីខែមេសា...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិកលោក Robert O’Brien បានព្រមានកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកមាន“ ឧបករណ៍ជាច្រើន” ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង ប្រសិនបើរបបកុម្មុយនិស្តបន្តអនុវត្ត តាមការសន្យានុយក្លេអ៊ែររបស់ខ្លួន។ ការកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានប្រកាសថា ខ្លួនបានធ្វើការសាកល្បងដ៏សំខាន់មួយនៅឯទីតាំងបាញ់បង្ហោះផ្កាយរណបភាគខាងលិចរបស់ខ្លួន កាលពីថ្ងៃសៅរ៍ដោយនិយាយថា ខ្លួននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ“ ទីតាំងយុទ្ធសាស្ត្រ” របស់ប្រទេសនាពេលអនាគត។ លោកគីម ជុងអ៊ុន បានលើកឡើងថា“ ប្រសិនបើកូរ៉េខាងជើងដើរតាមផ្លូវខុសពីផ្លូវដែលខ្លួនបានសន្យាជាមួយប្រជាជនរបស់ខ្លួន...
បរទេស៖ រដ្ឋាភិបាលទីក្រុង ម៉ានីល និងក្រុងញូវដេលី នៅឆ្នាំក្រោយនេះ ទំនងនឹងឈានដល់កិច្ចព្រមព្រៀងស្តីពីការប្រគល់មីស៊ីល BrahMos ដែលជាផលិតផលរួមរវាងក្រុមហ៊ុន រុស្ស៊ី – ឥណ្ឌា ទៅឱ្យប្រទេសហ្វីលីពីន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយយោងតាមកាសែត Hindustan Timesថា ហ្វីលីពីនទំនងជានឹងក្លាយជាប្រទេសដំបូងគេដែលនឹងទិញមីស៊ីលប្រភេទ BrahMos...
អាមេរិក៖ របាយការណ៍ថ្មីមួយបានបង្ហាញថា ទូរស័ព្ទ iPhone 11 របស់អ្នកប្រហែលត្រូវបានក្រុមហ៊ុនApple កំពុងតាមដានរាល់សកម្មភាពរបស់អ្នក ទោះបីជាអ្នករារាំងវាមិនឲ្យធ្វើក៏ដោយ ចំពោះក្រុមហ៊ុនដឹងថា វាកំពុងកើតឡើងហើយើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពម្នាក់បានរកឃើញថា ស្មាតហ្វូនចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple តែងតែស្វែងរកទីតាំងរបស់អ្នកប្រើប្រាស់ជាប្រចាំ ទោះបីជាកម្មវិធី និងសេវាកម្មប្រព័ន្ធទាំងអស់មិនត្រូវបានស្នើសុំក៏ដោយ។ ទោះយ៉ាងណាក្រុមហ៊ុន Cupertino ដឹងថា ស្មាតហ្វូននេះប្រមូលទិន្នន័យទីតាំងហើយបាននិយាយថា វាគឺជា “...