Euro ២០២០ ៖ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានទម្លាក់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ដោយប៉េណាល់ទីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តកាលយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ដណ្តើមបានកៅអីវគ្គផ្តាច់ព្រ័ត នៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត Euro ២០២០ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ក្នុងលទ្ធផល៤ទល់នឹង២ ដោយប៉េណាល់ទី។ សម្រាប់ការប្រកួត៩០នាទីក្រុមទំាង២នៅតែរក្សាលទ្ធផល១ទល់១ ទោះបីបន្ថែម១៥នាទី២ដងគ្មានក្រុមណាមួយអាចបំបែកពងមាន់ឡើយរហូតដល់វគ្គកាត់សេចក្តីដោយប៉េណាល់ទីទើបរកឃើញក្រុមជើងខ្លាំងឡើងវគ្គផ្តាច់ព្រ័ត្រឃើញ៕
កូរ៉េ៖ តារាចម្រៀងរូបស្រស់ Rose សមាជិកក្រុមចម្រៀងដ៏ល្បីល្បាញ BLACKPINK បានបង្ហោះសារក្នុងបណ្តាញសង្គម Instagram អរគុណដល់អ្នកគាំទ្រលើលោក បន្ទាប់ពីវីដេអីចម្រៀង “Gone “ របស់នាងមានអ្នកចូលទស្សនាដល់ទៅ ១០០ លានដងក្នុង YouTube ។ Rose បានចាត់ទុកចំនួនអ្នកចូលមើល១០០ លានដងក្នុងពេលត្រឹម៣ខែនេះជាជោគជ័យដ៏ធំធេងរបស់នាងនាពាក់កណ្តាលឆ្នាំ២០២១ ហើយនាងពិតជារំភើបចិត្តខ្លាំងណាស់ ។ ជាមួយរូបថតមួយសន្លឹក...
បរទេស៖វត្ថុយ៉ាងតិចបំផុតចំនួនមួយ ដែលត្រូវបានគេជឿថាជាធុងសាំង បានធ្លាក់ចេញពីយន្តហោះចម្បាំងសហរដ្ឋអាមេរិក F-16 មួយគ្រឿង នៅក្នុងអំឡុងពេលហ្វឹកហាត់នៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមិនមានការរាយការណ៍ពីអ្នករងរបួសនោះទេ។ ទីភ្នាក់ងាសារព័ត៌មានកូរ៉េខាងត្បូង News 1 បានរាយការណ៍ថា យន្តហោះរបស់កងកម្លាំងអាមេរិកប្រចាំនៅកូរ៉េនោះ បានកំពុងតែធ្វើការហោះហើរនៅជិតទំនប់ Saemangeum Seawall ក្នុងប្រទេសកូរ៉េខាងត្បូងភាគនិរតី ហើយធុនសាំងបានធ្លាក់នៅជិតដងផ្លូវកាលពីម៉ោងប្រហែល១០និង២០នាទីព្រឹក។ យោងតាមសេចក្តីរាយការណ៍ កម្មករសំណង់ដែលកំពុងតែធ្វើការសាងសង់ផ្លូវថ្មីភ្ជាប់ពីភាគខាងជើងទៅភាគខាងត្បូង ដែលស្ថិតនៅចម្ងាយប្រហែល៥០ទៅ១០០ម៉ែត្រពីកន្លែងធ្លាក់នោះ មិនមានការរងរបួសនោះទេ ហើយរបសនោះ...
បរទេស៖អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីសង្ឃឹមថា នឹងប្រារព្ធធ្វើកិច្ចពិភាក្សាស្ថិរភាពយុទ្ធសាស្ត្រនុយក្លេអ៊ែដោយបើកចំហ ជាមួយសហរដ្ឋអាមេរិក នៅក្នុងខែនេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានព្រមព្រៀងគ្នាក្នុងជំនួបកំពូលក្នុងទីក្រុងហ្សឺណែវ កាលពីខែមុនថា នឹងចាប់ផ្តើមកិច្ចពិភាក្សាស្ថិរភាពយុទ្ធសាស្ត្រទ្វេភាគីមួយ ដើម្បីដាក់ចេញមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងអាវុធអនាគត...
តូក្យូ៖សម្ពាធដ៏ធំបំផុតនៃការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណការប្រកួតកីឡាអូឡាំពិក ២០២០ក្នុងកំឡុងពេលមានជំងឺរាតត្បាត មេរោគCOVID-19 នៅតែមានចាប់ផ្តើមបង្ហាញនៅប្រទេសជប៉ុន យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដាដោយអ្នករៀបចំបានកំណត់ថា ពួកគេនឹងបន្តដំណើរទៅមុខទៀត ទោះបីជាចំនួនអ្នកទស្សនាមានការថយចុះក៏ដោយ ឬក៏មិនមានអ្វីទាំងអស់ ខណៈជប៉ុនមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងការ ចាក់វ៉ាក់សាំងប្រជាជនរបស់ខ្លួនប្រឆាំងនឹងCOVID-19 បញ្ហានេះកំពុងធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែកង្វះការផ្គត់ផ្គង់។ ជាមួយនឹងចំនួនអ្នកទស្សនារាប់ពាន់នាក់ បានចូលមកប្រទេសមួយដែលបានចាក់វ៉ាក់សាំងបានត្រឹមតែ ១៣,៨ ភាគរយគម្លាតនៃការត្រួតពិនិត្យព្រំដែនបានលេចចេញមកដោយគូសបញ្ជាក់ តាមរយៈការរកឃើញនៃការឆ្លងក្នុងចំណោមក្រុមដែលទើបមកដល់ថ្មីពីអ៊ូហ្គង់ដាជាមួយនឹងការធ្វើតេស្តិ៍វិជ្ជមានចំពោះវ៉ារ្យ៉ង់ មានការរីករាលដាលខ្លាំង។...
បរទេស៖រោងចក្រថាមពល នុយក្លេអ៊ែអ៊ីរ៉ង់ Bushehr បានចាប់ផ្តើមបន្តប្រតិបត្តិការវិញ ក្រោយត្រូវបានបិទផ្អាកដំណើរការកាលពី២សប្ដាហ៍មុន សម្រាប់ការរុះរើជួសជុល នេះបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ រដ្ឋអ៊ីរ៉ង់ផ្សាយនៅថ្ងៃសៅរ៍នេះ។ អ្នកនាំពាក្យឲ្យក្រុមហ៊ុនថាមពលរដ្ឋ TAVANIR លោក Mostafa Rajabi Mashhadi បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្រោយធ្វើការជួសជុល រោងចក្រថាមពល Bushehr បានវិលត្រឡប់មកដំណើរការវិញ ហើយអគ្គិសនី១០០០មេហ្គាវ៉ាត់ នឹងត្រូវបញ្ចូលទៅក្នុងបណ្ដាញចែកចាយរបស់ប្រទេស”។ តាមសេចក្តីរាយការណ៍...
តូក្យូ៖កីឡាការិនីវាយកូនបាល់ឆ្នើម របស់ជប៉ុន Naomi Osaka បាននិយាយថា នាងចង់ក្លាយជាកីឡាការិនីឆ្នើមក្នុងព្រឹត្តិការណ៍អូឡាំពិក ហើយនឹងចូលរួមសន្និសីទកាសែត បន្ទាប់ពីបានដកខ្លួនចេញពីការប្រកួត ជាច្រើនដោយលើកឡើងពីការតស៊ូរបស់នាង ជាមួយនឹងការធ្លាក់ទឹកចិត្ត និងការថប់បារម្ភយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កីឡាការិនីលេខ ២ ពិភពលោកបានប្រាប់ទូរទស្សន៍ជាតិជប៉ុន NHK ថា នាងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការលេងនៅផ្ទះក្នុងព្រឹត្តិការណ៍អូឡាំពិក ដែលត្រូវបានពន្យារពេល បន្ទាប់ពីមានការដកខ្លួនចេញពីការប្រកួត Wimbledon...
បរទេស៖យន្តហោះដ្រូនមួយគ្រឿង កាលពីថ្ងៃចន្ទម្សិលមិញត្រូវបាន គេបាញ់ទំលាក់ក្បែរទៅនឹងស្ថានទូតអាមេរិកប្រចាំក្នុងទីក្រុង បាដាដប៉ុន្តែមិនមានបណ្តាឲ្យគ្រោះថ្នាក់ ដល់អ្នកណាម្នាក់ឡើយ។ យោងតាមការបញ្ជាក់របស់មន្ត្រីសន្តិសុខ២រូប របស់អ៊ីរ៉ាក់បានបញ្ជាក់ថា យន្តហោះដ្រូនទាំងនោះត្រូវបានបាញ់ទំលាក់ នៅមុនពេល ដែលវាអាចហោះមកក្បែរទីតាំង អគាររបស់ទូត។ មកដល់ពេលនេះនៅមិនទាន់មានប្រភពព័ត៌មាន ណាអាចបញ្ជាក់បានទេថា ក្រុមអ្នកជាអ្នករៀបចំផែនការពីក្រោយនេះ នៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖កីឡាករ ខ្សែប្រយុទ្ធកំពូល បញ្ហាជាមួយនឹងគ្រូបង្វឹក Mario Balotelli ដែលបានធ្លាក់ខ្លួនទៅលេងនៅលីគកម្រិតទាប របស់អ៊ីតាលី ជាច្រើនមកហើយនោះពេលនេះទំនង ជាអាចរកក្លឹបថ្មីបានហើយ។ the Goal ចេញផ្សាយថាកីឡាករអ៊ីតាលីរូបនេះ នឹងអាចផ្ទេរទៅលេង ជាមួយនឹងក្លឹបនៅប្រទេសអ៊ឺរ៉ុបមួយនៅភាគអាគ្នេយ៍ហើយវា ក៏ត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាឱកាស ដើម្បីអាចបង្ហាញខ្លួនឡើងវិញ ឲ្យក្រុមជម្រើសជាតិអ៊ីតាលី ក្រោមការដឹកនាំរបស់លោក Roberto Mancini ផងដែរ។...
បរទេស៖មន្ត្រីព្រំដែន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ទាហានអាហ្វហ្គានីស្ថានជាង ១.០០០នាក់ បានភៀសខ្លួនចូលទៅក្នុងប្រទេសតាហ្ស៊ីហ្គីស្ថាន នៅថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយពួកបះបោរ តាលីបង់។ សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលលើកឡើងពីសេចក្តីថ្លែងការណ៍មួយ របស់អាជ្ញាធរព្រំដែនតាហ្ស៊ីហ្គីស្ថាន បាននិយាយនៅថ្ងៃចន្ទថា ទាហានអាហ្វហ្គានីស្ថាន១.០៣៧នាក់ បានភៀសខ្លួនចេញពីខេត្ត Badakhshan ហើយឆ្លងព្រំដែនដើម្បីរក្សាជីវិតពួកគេ។ ប្រធានាធិបតីនៃប្រទេសតាហ្ស៊ីហ្គីស្ថាន លោក Emomali Rahmon ក្រោយមកបានចល័តទ័ពការពារចំនួន២០.០០០នាក់...