កូរ៉េ៖ តារាចម្រៀងរូបស្រស់ Rose សមាជិកក្រុមចម្រៀងដ៏ល្បីល្បាញ BLACKPINK បានបង្ហោះសារក្នុងបណ្តាញសង្គម Instagram អរគុណដល់អ្នកគាំទ្រលើលោក បន្ទាប់ពីវីដេអីចម្រៀង “Gone “ របស់នាងមានអ្នកចូលទស្សនាដល់ទៅ ១០០ លានដងក្នុង YouTube ។


Rose បានចាត់ទុកចំនួនអ្នកចូលមើល១០០ លានដងក្នុងពេលត្រឹម៣ខែនេះជាជោគជ័យដ៏ធំធេងរបស់នាងនាពាក់កណ្តាលឆ្នាំ២០២១ ហើយនាងពិតជារំភើបចិត្តខ្លាំងណាស់ ។ ជាមួយរូបថតមួយសន្លឹក Rose បានសរសេរថា” អរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូ Gone របស់ខ្ញុំ ខ្ញុំពិតស្រលាញ់អ្នកទាំងអស់គ្នណាស់ “
ចង់ដឹងថាវីដេអូបទ Gone អស្ចារ្យប៉ុនណា ទស្សនាវីដេអូជាមួយ Lookingtoday ទាំងអស់គ្នា !
ដោយ៖ ទូច សុខលីដា
