សិល្បៈ និង កម្សាន្ត

មានវ័យកាន់តែច្រើន Nancy Wu បារម្ភខ្លាច នៅព្រៅមួយជីវិត

ហុងកុង៖នាង Nancy Wu ត្រូវមហាជនទទួលស្គាល់ថាជាតាសម្តែងជោគជ័យម្នាក់ក្នុងវិស័យភាពយន្តហុងកុង ប៉ុន្តែគ្រប់គ្នាសុទ្ធតែដឹងថានាងមិនដែលជោគជ័យក្នុងរឿងស្នេហាទេ សូម្បីម្ចាស់ខ្លួនក៏បារម្ភដែរថានាងអាចនឹងនៅព្រៅអស់មួយជីវិត ។

ថ្មីៗនេះតារាសម្តែងឆ្នើម Nancy Wu ដែលរសេ់នៅគ្មានស្នេហាអស់ពេល៦ឆ្នាំហើយនោះបាននិយាយថា សព្វថ្ងៃនាងបារម្ភខ្លាចតែត្រូវនៅម្នាក់ឯងអស់មួយជីវិតព្រោះពេលនេះអាយុនាងជិយ៤០ឆ្នាំទៅហើយ។

ចូលរួមក្នុងកម្មវិធីTwinkle Twinkle Single Starកាលពីពេលថ្មីៗនេះNancy បានបន្ថែមថា “ ខ្ញុំប្រហែលត្រូវនៅម្នាក់ឯងបែបនេះដល់ចាស់ហើយមើលទៅ ព្រោះពេលនេះមិនទាន់បុរសម្នាក់ដែលអាចរួមដំណើរជីវិតជាមួយគ្នាទេ” ។ តារាវ៏យ៣៩ឆ្នាំរូបនេះបានបន្តថាម្តាយរបស់នាងក៏បង្ហើមសួរនាំញឹកញាប់ដែរថានាងមានទាក់ទងជាមួយអ្នកណាម្នាក់ហើយឬនៅ ។

Nancy Wu បានទទួលជោគជ័យខ្លាំងនិងជាប់ជាតារាឆ្នើមនៅហុងកុងតាមរយៈខ្សែភាពយន្ត “Fist Within For Walls” របស់ទូរទស្សន៍ TVB ហើយគ្រប់គ្នាស្ញប់ស្ងែងនឹងសមត្ថភាពសម្តែងរបស់នាងណាស់ ប៉ុន្តែនាងតែងនិយាយប្រាប់អ្នកស្និទស្នាលថាអារម្មណ៍ឯកាគឺជាចំនុចខ្សោយដែលនៅជាប់ខ្លួននាងតាំងបែកបាក់ស្នេហាដល់ទៅបីដង៕ ដោយ៖ទូច សុខលីដា

Most Popular

To Top