ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងអាមេរិក F-16 នៅកូរ៉េខាងត្បូង ធ្លាក់ធុនសាំង ក្នុងពេលហោះហើរ

បរទេស៖វត្ថុយ៉ាងតិចបំផុតចំនួនមួយ ដែលត្រូវបានគេជឿថាជាធុងសាំង បានធ្លាក់ចេញពីយន្តហោះចម្បាំងសហរដ្ឋអាមេរិក F-16 មួយគ្រឿង នៅក្នុងអំឡុងពេលហ្វឹកហាត់នៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមិនមានការរាយការណ៍ពីអ្នករងរបួសនោះទេ។

ទីភ្នាក់ងាសារព័ត៌មានកូរ៉េខាងត្បូង News 1 បានរាយការណ៍ថា យន្តហោះរបស់កងកម្លាំងអាមេរិកប្រចាំនៅកូរ៉េនោះ បានកំពុងតែធ្វើការហោះហើរនៅជិតទំនប់ Saemangeum Seawall ក្នុងប្រទេសកូរ៉េខាងត្បូងភាគនិរតី ហើយធុនសាំងបានធ្លាក់នៅជិតដងផ្លូវកាលពីម៉ោងប្រហែល១០និង២០នាទីព្រឹក។

យោងតាមសេចក្តីរាយការណ៍ កម្មករសំណង់ដែលកំពុងតែធ្វើការសាងសង់ផ្លូវថ្មីភ្ជាប់ពីភាគខាងជើងទៅភាគខាងត្បូង ដែលស្ថិតនៅចម្ងាយប្រហែល៥០ទៅ១០០ម៉ែត្រពីកន្លែងធ្លាក់នោះ មិនមានការរងរបួសនោះទេ ហើយរបសនោះ បានធ្លាក់ផ្តោងចូលទៅក្នុងបឹង Saemangeum ជម្រៅ៩ហ្វីត។

កងយន្តហោះចម្បាំងលេខ៨របស់កងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅមូលដ្ឋានទ័ពអាកាស Kunsan បាននិយាយប្រាប់ថា ធុងសាំងចំនួនពីរពិតជាបានធ្លាក់ចូលទៅក្នុងទឹក នៅក្នុងអំឡុងពេលហោះហើររបស់យន្តហោះចម្បាំង F-16 មែន៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top