ខេត្តស្វាយរៀង ៖ នាថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីសុំសេចក្តីសុខសាងសង់ ពហុកីឡដ្ឋានខេត្តស្វាយរៀងថ្មីបន្ថែមស្ថិតនៅភូមិស្រម៉ជ្រំ សង្កាត់សង្ឃ័រ...
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតសិង្ហបុរី ប្រចាំកម្ពុជា បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃ ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ជំរុញការកែច្នៃកសិផល និងគាំទ្រសហគ្រាសកម្ពុជា ក្នុងការផលិតអាហារ ដែលមានគុណភាព និងត្រៀមសម្រាប់ការនាំចេញ។ វគ្គបណ្តុះបណ្តាលស្តីពី «ការកែច្នៃ និងសុវត្ថិភាពម្ហូបអាហារ»...
ភ្នំពេញ ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ បានបើកសម្ពោធពិព័រណ៍ “មហាសមុទ្រ នៃសំណល់ប្លាស្ទិក” មានការតាំងបង្ហាញ ស្នាដៃច្នៃប្រតិដ្ឋ និងផលិតផលនវានុវត្តន៍ប្លាស្ទិកកែច្នៃ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីការបំពុលដោយប្លាស្ទិក ដែលកំពុងគំរាមកំហែងដល់ទន្លេ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅកម្ពុជា ព្រមទាំងបំផុស គំនិតឲ្យមានសកម្មភាពរួមគ្នា ដើម្បីអនាគតកាន់តែស្អាត និងមានចីរភាព ។ រៀបចំឡើងនៅណាហ្គាវើលដ៍ទី១ ពិព័រណ៍នេះត្រូវបានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពលោកស្រី ឃុន...
នាពេលថ្មីៗនេះ ករណីចោរកម្មលួចកាត់ខ្សែភ្លើង និងឧបករណ៍នៅតាមស្ថានីយអង់តែនសេវាទូរគមនាគមន៍ (BTS) បានកើតឡើងនៅតាមទីតាំងផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ព្រមទាំងរំខានដល់សេវាទំនាក់ទំនងផងដែរ។ ជាការឆ្លើយតប អាជ្ញាធរពាក់ព័ន្ធកំពុងបង្កើនការស៊ើបអង្កេត ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ និងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើស។ យោងតាមអាជ្ញាធរ អំពើចោរកម្មលួចខ្សែភ្លើងមិនត្រឹមតែ បង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដោយផ្ទាល់ដល់ ប្រតិបត្តិការនៃបណ្តាញទូរគមនាគមន៍ ដែលអាចរំខានដល់សេវាទំនាក់ទំនងរបស់ប្រជាពលរដ្ឋ អាជីវកម្ម និងស្ថាប័នរដ្ឋ ជាពិសេសក្នុងស្ថានភាពអាសន្ន។ ក្នុងករណីនាពេលថ្មីៗនេះ...
ភ្នំពេញ ៖ សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូមកពីអនុវិទ្យាល័យ និងវិទ្យាល័យចំនួន ៧៩ ទូទាំងរាជធានីភ្នំពេញ និងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់ ចំពោះសមិទ្ធផលបរិស្ថាន របស់ពួកគេ នៅក្នុងពិធីប្រគល់រង្វាន់ នៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង ពិធីនេះត្រូវបានរៀបចំឡើង នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ បានប្រារព្ធឡើង ដើម្បីអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែង របស់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ...
ភ្នំពេញ៖ ភ្ញៀវទេសចរដែលធ្វើដំណើរជាមួយ ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅនិងមកពីប្រទេសកម្ពុជា នឹងទទួលបាន បទពិសោធន៍កាន់តែច្រើនសម្រាប់ដំណើរកម្សាន្តបន្ទាប់របស់លោកអ្នក។ ការផ្តល់ជូននូវគុណតម្លៃកាន់តែប្រសើរ ការតភ្ជាប់ការធ្វើដំណើរដោយរលូន និងសេវាកម្មដល់គ្រួសារដែលមានការគិតគូរខ្ពស់ ព្រមទាំងកម្មវិធីសមាជិកភាពដែលត្រូវបានរៀបចំឡើងជាពិសេស ជូនចំពោះអ្នកដំណើរ។ ខាងក្រោមជាសេចក្តីសង្ខេបនៃអត្ថប្រយោជន៍ទាំង ៧ យ៉ាង៖ ១. ផ្តល់គុណតម្លៃកាន់តែច្រើនពីកម្មវិធី Skywards Emirates Skywards ជាកម្មវិធីសមាជិកភាព ដែលទទួលបានពានរង្វាន់របស់...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជូនបុរសម្នាក់នៅកោះរ៉ុង មានអាការៈចុកតំរងនោមខ្លាំង (នោមអត់ចេញ) តាមរយៈអូប័រក្រុមហ៊ុន GTVC យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ជនរងគ្រោះខាងលើនេះ មានឈ្មោះ គង់ ទន...
ភ្នំពេញ៖ ក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd. (VEAS) បានប្រកាស ពីការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ Cambodia Expo Series 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ ២៨...
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីផ្សព្វផ្សាយជាផ្លូវការនូវការបិទបញ្ចប់បេសកកម្មដ៏ឧត្តុង្គឧត្តម «ជិះកង់ដើម្បីកុមារកម្ពុជា» ដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ទីវ តារារិទ្ធ អ្នកជិះកង់ជុំវិញពិភពលោក លោក អ៊ឹង វីរៈ អគ្គនាយកបន្តវេន នៃក្រុមហ៊ុន ខ្មែរ...
ភ្នំពេញ៖ កន្លងមកប្រទេសកម្ពុជាមិនធ្លាប់ទទួលបានមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ សម្រាប់ឆ្នាំ២០២៨ ខាងមុខនេះគឺជាឱកាសដ៏មានតម្លៃមួយសម្រាប់អត្តពលិកកម្ពុជា ក្នុងដំណើរឆ្ពោះទៅដណ្តើមមេដាយ និងនាំកិត្តិយសជូនជាតិមាតុភូមិ។ នេះហើយគឺជាឆន្ទៈ និងទិសដៅដ៏សំខាន់ក្នុងការត្រៀមលក្ខណៈរួចរាល់ របស់អត្តពលិកកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិក និងដៃគូចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន វឌ្ឍនៈ។ ក្នុងស្មារតីខ្មែរតែមួយ ទិសដៅតែមួយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន វឌ្ឍនៈ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដ៏សំខាន់មួយជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)...