កាលពីថ្ងៃទី៩ ខែសីហា មិត្តហ្វូន សហការជាមួយដៃគូ មន្ទីរពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រឈានមុខ បានរៀបចំកម្មវិធីពិនិត្យសុខភាព ពិគ្រោះសុខភាព និងថ្នាំដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋជាង ៦០០នាក់ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តបំពេញការប្តេជ្ញាចិត្ត ក្នុងការកសាងសង្គមប្រកបដោយចីរភាព។ តាំងពីព្រឹកព្រលឹម ក្រុមវេជ្ជបណ្ឌិត និងអ្នកស្ម័គ្រចិត្ដបានធ្វើការពិនិត្យទូទៅ ការធ្វើតេស្តមូលដ្ឋាន ការប្រឹក្សាអំពីអាហារូបត្ថម្ភ និងការការពារជំងឺ និងចែកចាយថ្នាំតាមវេជ្ជបញ្ជា។ មិត្តហ្វូនក៏បានផ្តល់ជូននូវតម្រូវការជាក់ស្តែង ដើម្បីជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃ...
ភ្នំពេញ៖ ការប្រកួត LEC Summer Split ឆ្នាំ 2025 កំពុងកើនកម្តៅឡើង ហើយអ្នកគាំទ្រទូទាំងទ្វីបអឺរ៉ុប និងនៅក្រៅតំបន់កំពុងទស្សនាគ្រប់ការប្រកួតទាំងអស់ដោយភាពរំជើបរំជួល លាយឡំនឹងការរំពឹងទុកដែលភ័យអរៗ។ នៅពេលដែលពាក់កណ្តាលរដូវកាលបានកន្លងផុតទៅហើយ ការប្រកួតដើម្បីដណ្តើមកៅអីវគ្គជម្រុះ និងអាទិភាពទៅកាន់វគ្គ Worlds 2025 នៅប្រទេសចិនកាន់តែមានភាពតានតឹងជាងមុន។ អត្ថបទវិភាគនេះរៀបរៀងឡើងដោយអ្នកជំនាញមកពី 1xBet។ វគ្គ Summer Split...
(ព្រំដែនកម្ពុជា-ថៃ)៖ ខ្មែរ ប៊ែវើរីជីស ដឹកនាំក្រុមការងារ និងកីឡាករគុនខ្មែរពីសហព័ន្ធកីឡាប្រដាល់ នាំកីឡាករគុនខ្មែរជិត ១០០នាក់ ទៅសួរសុខទុក្ខបងៗកងទ័ព ដោយនាំយកទឹកពិសាកម្ពុជា និងភេសជ្ជរាប់ពាន់កេស និងស្បៀងបន្ថែមទៀត ទៅជូនវីរ:កងទ័ពជួរមុខរបស់យេីង ដែលកំពុងឈរជេីងនៅព្រះវិហារ។ ក្នុងស្មារតីរួបរួមគ្នា លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ព្រមទាំងលោកជំទាវ តែ...
(ភ្នំពេញ) នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ នេះ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានដឹកនាំបុគ្គលិកទៅគោរពវិញ្ញាណក្ខន្ធសពក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅសមរភូមិមុខទិសទី១...
នៅថ្ងៃទី៣១ ខែកក្កដានេះ ដើម្បីចូលរួមចំណែកចែករំលែក និងរួមសាម្គី ជាមួយប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព និងក្នុងនាមជាឈាមជ័រជាខ្មែរតែមួយ ក្នុងបុព្វហេតុមនុស្សធម៌ ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានចូលរួមផ្តល់នូវជំនួយជាសម្ភារៈសំខាន់ៗជាច្រើនដើម្បីជួយសម្រាលបន្ទុកដល់បងប្អូនភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យជិតបន្ទាត់ព្រំដែន។ ការផ្ដល់ជូនជាអំណោយ ដល់១៥០០គ្រួសាររួមមានសម្ភារៈដូចជា៖ ប្រេងរឹត/ប្រេងកូឡា សាប៊ូ កន្សែងពោះគោ ក្រមារ ថ្នាំពេទ្យ ពិលបំភ្លឺដោយប្រើថាមពលព្រះអាទិត្យ...
(ភ្នំពេញ)៖ ស្របតាមសេចក្ដីអំពាវនាវរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួបរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធនៅបន្ទាត់ព្រមដែន ដើម្បីការពារប្រទេសជាតិទាំងមូល ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ។ ធនាគារ ជីប ម៉ុង មិនបង្អង់យូរឡើយ ឆ្លើយតបតាមសភាពការណ៍បានយ៉ាងរហ័ស ធនាគារ ជីប ម៉ុង សូមជម្រាបជូនដំណឹងទៅកាន់អតិថិជន និងសាធារណជន ទាំងអស់ឱ្យបានជ្រាបថា...
(ឧត្តរមានជ័យ)៖ នាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកទឹកពិសាកម្ពុជាចំនួន ៧៥០០ កេស មកចែកជូនដោយផ្ទាល់ដល់ប្រជាជនដែលភៀសខ្លួនមកទីទួលសុវត្ថិភាព ស្ថិតនៅតំបន់ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានខ្នះខ្នែងចែកជូនទឹកពិសាកម្ពុជា ទៅដល់ប្រជាជនជាច្រើនគ្រួសារ ដែលបានជម្លៀសចេញពីតំបន់ក្តៅគគុកតាមបន្ទាត់ព្រំដែន ដែលជំហរឧបត្ថម្ភបន្តបន្ទាប់នេះ...
(ភ្នំពេញ)៖ ឆ្លើយតបតាមសភាពការណ៍បានយ៉ាងរហ័ស ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកពិសាកម្ពុជាចំនួន ៧៥០០ កេស ដឹកចេញភ្លាមៗជូនទៅដល់ប្រជាជនខ្មែរដែលភៀសខ្លួនចេញពីតំបន់ក្តៅគគុក មកកាន់ទីទួលសុវត្ថិភាពនាខេត្តព្រះវិហារ និងស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ ក្នុងស្មារតីរួបរួមសាមគ្គីគ្នាជាធ្នុងមួយ ខ្មែរ ប៊ែវើរីជីស បានខ្នះខ្នែងរៀបចំឧបត្ថម្ភទឹកពិសាកម្ពុជាចំនួន ១៥០០ កេសផ្សេងទៀត ប្រគល់ជូនទៅដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលប្រចាំការនៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រសម្រាប់កម្មវិធីបរិច្ចាកឈាម ដើម្បីបុព្វហេតុមនុស្សធម៌។...
ស្តេចប្រដាល់សញ្ជាតិហ្វីលីពិន ប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។ ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់...
(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស ដែលជាផលិតផលបង្កើតឡើងដោយស្នាដៃកូនខ្មែរ តែងចាប់ឱកាស ឧបត្ថម្ភគាំទ្រទៅដល់វិស័យកីឡាផ្សេងៗនៅកម្ពុជា ដូចជាការបង្កើត «ព្រឹត្តិការណ៍ប្រកួតប្រដាល់ ដាហ្ស អ្នកចម្បាំងគុនខ្មែរ» សូម្បីតែវគ្គចម្រុះយកជើងខ្លាំងដណ្តើមខ្សែប្រវាត់ ក៏ប្រព្រឹត្តឡើងរយៈពេល ៨ សប្តាហ៍ ទម្រាំចម្រាញ់បានកីឡាករ ៨ រូប ត្រៀមប្រកួតយកខ្សែប្រវាត់ ខ្មែរ ប៊ែរើរីជីស ជាមួយប្រាក់រង្វាន់រហូតដល់ ១ ម៉ឺនដុល្លារ! អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហើបពីគោលជំហររឹងមាំក្នុងការជំរុញវិស័យកីឡាគុនខ្មែរទៅប្រកួតលើឆាកអន្តរជាតិ ដោយអ្នកឧកញ៉ាតែងបន្តឧបត្ថម្ភគាំទ្រ បង្កើតវេទិកាប្រកួតប្រដាល់ជាច្រើន ដើម្បីបណ្តុះស្មារតីកីឡាករ ឱ្យខិតខំហ្វឹកហាត់រៀនសូត្ររាល់ថ្ងៃ សាងគ្រឹះរឹងមាំឱ្យវិស័យគុនខ្មែរ ឈរជើងបានយូរអង្វែងលើឆាកអន្តរជាតិ ដូចផលិតផល «Made in Cambodia» របស់ ខ្មែរ ប៊ែវើរីជីស ដែលអាចវាយលុកចូលទីផ្សារធំៗក្នុងតំបន់អាស៊ី និងទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ។ ជាមួយគ្នានេះ «ព្រឹត្តិការណ៍ CAMBODIA ថ្នាលប្រដាល់គុនខ្មែរ» របស់ទឹកពិសាកម្ពុជា ដែលជាសង្វៀនប្រដាល់ ផ្តោតសំខាន់លើការបណ្តុះកីឡាករគុនខ្មែរវ័យក្មេង ក៏បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាសប្តាហ៍ខាងមុខ ដែលនេះបង្ហាញច្បាស់ពីភាពរីកចម្រើន និងសន្ទុះគាំទ្រកីឡាប្រដាល់គុនខ្មែរ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ព្រឹត្តិការណ៍ប្រកួតប្រដាល់ ដាហ្ស អ្នកចម្បាំងគុនខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី ២០ កក្កដា ២០២៥ វេលាម៉ោង ៥:៤៥ នាទីល្ងាច និងព្រឹត្តិការណ៍ប្រកួតប្រដាល់ថ្នាលគុនខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី ១៩ កក្កដា ២០២៥ វេលាម៉ោង ៦:០០ ល្ងាច នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ព្រែកកំពឹស ដែលបងប្អូនអាចចូលរួមទស្សនាដោយសេរី ឬ តាមការផ្សាយផ្ទាល់លើកញ្ចប់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ និងផេកផ្លូវការរបស់ DAZZ និង ទឹកពិសាកម្ពុជា។ ខ្មែរ ប៊ែវើរីជីស! អ្នកគាំទ្រលើកស្ទួយវិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា!