បច្ចុប្បន្ននេះ គេចាត់ទុកថាមានសុខភាពល្អ ប្រៀបដូចជាមាន សុភមង្គលក្នុងខ្លួនអញ្ចឹង ទើបធ្វើអោយប្រជាពលរដ្ឋខ្មែរមួយចំនួន ងាកមករកការហាត់ប្រាណ និងលេងកីឡាក្រោយពេលដែលពួកគាត់ បានយល់ដឹងពីសារៈសំខាន់ និងអត្ថប្រយោជន៍ ដែលទទួលបាន មកពីការហាត់ប្រាណ មិនថាក្មេង ចាស់ ប្រុស ឬស្រីទេ ចាប់ផ្តើមមានទំនោរ មករកការហាត់ប្រាណ ដោយសារសុភាសិតមួយឃ្លាថា «សុខភាពជាចម្បង» ។ ក្នុងនោះ មានមនុស្សមួយចំនួន...
សុខភាពមាត់ធ្មេញ គឺចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប ដូច្នេះប្រសិនបើមិនចង់បាត់បង់ទេនោះគួរព្យាយាមថែរក្សាឱ្យបានល្អបំផុត។ ប៉ុន្តែថាតើគួរធ្វើយ៉ាងណាទៅទើបអាចរក្សាសុខភាពធ្មេញរឹងមាំជៀសផុតពីជំងឺពុកធ្មេញ ឬប្រហោងដង្កូវស៊ី? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ទប់ស្កាត់បញ្ហាធ្មេញពុកប្រហោងដង្កូវស៊ី ៖ ១. ខ្ពុរមាត់ជាមួយប្រេង វិធីដ៏ងាយបំផុតដើម្បីរក្សាសុខភាពធ្មេញទប់ស្កាត់បញ្ហាពុកដង្កូវស៊ីនោះ គឺព្យាយាមខ្ពុរមាត់ជាមួយប្រេងដូចជា ប្រេងល្ង ឬប្រេងដូង សម្រាប់រយៈពេល ២០ នាទី ហើយលាងសម្អាតមាត់ចេញជាមួយទឹកធម្មតាជាការស្រេច។ ២. កុំទទួលទានអាហារសម្បូរជាតិផ្អែម ឬស្ករច្រើនពេក...
ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសអាចជាមូលហេតុចម្បងបំផុតមួយនៃបញ្ហាជំងឺជាច្រើន។ នោះក៏ព្រោះតែស្ត្រេសកាត់បន្ថយភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំគួរអោយព្រួយបារម្ភ ហើយអ្នកនឹងងាយប្រឈមមុខជាមួយជំងឺ និងអារម្មណ៍ឈឺចាប់ក្នុងរាងកាយ។ យើងប្រហែលជាមិនមានអារម្មណ៍តានតឹងផងនៅពេលដែលស្ត្រេសខ្លាំង ឬលើសកម្រិត ប៉ុន្តែវានឹងបង្កអាការៈមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងសញ្ញាចំនួន ៦ ដែលបញ្ជាក់ថាអ្នកកំពុងតែស្ត្រេសខ្លាំង ៖ ១. ជំងឺស្បែកផ្សេងៗ អ្នកជំនាញជាច្រើនបានបង្ហាញថាបញ្ហាស្បែកផ្សេងៗក៏អាចកើតមានឡើងដោយសារតែភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសខ្លាំងផងដែរ។ កម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ខ្ពស់ធ្វើឱ្យស្បែកងាយនឹងឆ្លងមេរោគ។ ២. ភាពប្រែប្រួលនៃទម្ងន់ ស្ត្រេសញឹកញាប់ ឬសឹងតែជាប្រចាំបង្កើនការផលិតអ័រម៉ូន cortisol ដែលជះឥទ្ធិពលលើការដុតរំលាយខ្លាញ់...
ជំងឺរលាកសន្លាក់ ត្រូវបានសម្គាល់ដឹង តាមរយៈការកើនឡើង នៃជាតិអាស៊ីតអ៊ុយរិក ក្នុងរាងកាយ ដែលនាំឲ្យសន្លាក់ទៅជាហើម និងឈឺចាប់ខ្លាំង ។
ការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត នឹងកើនឡើងទៅតាមអាយុ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែន ទេ? )យ៉ាងណាមិញ មានកត្តាប្រឈមមុខផ្សេងដែរដូចជា ការធាត់ជ្រុល មានប្រវត្តកើតមហារីក ជក់បារី ការបង្ករោគជាដើម។ ខណៈដែលក្រពេញប្រូស្តាតកំពុងតែវិវឌ្ឈន៍ទៅជាមហារីកយ៉ាងយឺតៗនោះ មានមនុស្សជាច្រើនគិតថា ការរួមភេទញឹកញាប់អាចបណ្តាលឲ្យឆ្លងរោគ ឬកើតជំងឺកាមរោគ ដែលជាហេតុផលមួយបង្កជាមហារីកក្រពេញប្រូស្តាតទៅវិញ។ ប៉ុន្តែវាមិនមែនពិតប្រាកដនោះឡើយ។ អ្នកស្រាវជ្រាវបានអះអាងថា អ្នកដែលមានជីវិតផ្លូវភេទសកម្មអាចជាហេតុផលមួយនាំឲ្យកើតមហារីកនៅពេលក្រោយទៅវិញទេ។ ជីវិតផ្លូវភេទនិងការកើតមហារីកក្រពេញប្រូស្តាតមិនទាក់ទងគ្នាទេ ការសិក្សាដែលចុះភ្សាយក្នុងសារព័ត៌មាន JAMA...
ជាធម្មតានរណាៗក៏ចង់បានស្បែកមុខសរលោងស្រស់ស្អាតដែរ! ប៉ុន្តែការស្រមៃនេះតែងត្រូវបានរំខាន ដោយសារបញ្ហាស្នាមមុនដែលពិបាកព្យាបាលកម្ចាត់ចេញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា ឈប់បារម្ភខ្លាំងថានឹង ត្រូវចំណាយប្រាក់អស់ច្រើន, ទទួលរងផលប៉ះពាល់ពីសារធាតុគីមីនៃផលិតផលកម្ចាត់ស្នាមមុន និងខាតពេលវេលាយូរដើម្បីដោះស្រាយបញ្ហានេះទៀតទៅ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីសាស្ត្រងាយៗបែបធម្មជាតិ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយកម្ចាត់ស្នាមមុនបានយ៉ាងឆាប់រហ័ស ហើយធ្វើឱ្យអ្នកទទួលបានស្បែកភ្លឺរលោងស្រស់ស្អាតដូចបំណង ៖ ១. ទឹកក្រូចឆ្មារស្រស់ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារស្រស់លើស្នាមមុនក្រោយលាងសម្អាតមុខរួច។...
មនុស្សមួយចំនួន ធ្លាប់បានគិតថា ការព្យាបាល លើជំងឺឈឺសន្លាក់ នឹងត្រូវចំណាយខ្ពស់ ព្រមទាំងប្រើប្រាស់ពេលវេលាយូរ អាចត្រូវធ្វើការវះកាត់ ទៅតាមសភាពធ្ងន់ឬស្រាល ខណៈមានប្រភេទជំងឺសន្លាក់ខ្លះ ធ្វើការវះកាត់ ដោយគ្រាន់តែអាចបំបាត់ការឈឺចាប់ មួយរយៈពេល តែត្រូវរងសម្ពាធការឈឺចាប់ជាថ្មី ក្រោយពីធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ ។ ដោយមើលឃើញពីការវិវឌ្ឍន៍ នៃជំងឺឈឺសន្លាក់ ដែលកំពុងកើតមាន លើប្រជាពលរដ្ឋទូទៅនៅកម្ពុជា គ្លីនិក ចិនថុង ដំបូងគេបង្អស់នៅកម្ពុជា...
តើអ្នកកំពុងជួបប្រទះបញ្ហានៃជំងឺថប់បារម្ភមែនទេ? ហើយមិនថាអ្នកព្យាយាមប្រឹងប្រែងយកឈ្នះលើអាការៈនៃជំងឺប៉ុណ្ណា ក៏វាហាក់ដូចជាមិនប្រសើរឡើងឬ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នោះអាចប្រហែលមកពីអ្នកមិនព្រមកាត់បន្ថយ ឬបញ្ឈប់ទម្លាប់មួយចំនួនដែលបង្កឱ្យស្ថានភាពនៃជំងឺថប់បារម្ភកាន់តែធ្ងន់ធ្ងរ! ហើយភាគច្រើនអ្នកធ្វើសកម្មភាព ឬទម្លាប់មិនល្អទាំងនោះដោយមិនដឹងខ្លួនថាវាអាចបង្កផលប៉ះពាល់។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាបដែលអ្នកគួរបញ្ឈប់ ប្រសិនបើមិនចង់ឱ្យស្ថានភាពនៃជំងឺថប់បារម្ភកាន់តែយ៉ាប់យ៊ឺន ៖ ១. ចំណាយពេលនៅតែម្នាក់ឯងច្រើនពេក ការជ្រើសរើសនៅតែម្នាក់ឯងសឹងគ្រប់ពេល គឺមិនមែនជាគំនិតល្អឡើយ ជាពិសេសប្រសិនបើអ្នកមានបញ្ហាជំងឺថប់បារម្ភ។...
ការស្ងាប ច្រើនតែជាសញ្ញាភាពល្ហិតល្ហៃ អស់កម្លាំង និងធុញទ្រាន់ ហើយវាក៏ត្រូវបានសង្គមចាត់ទុកថាជាជំងឺឆ្លងមួយផងដែរ។ យ៉ាងណាមិញ តើគ្រាន់តែស្ងាប់ សោះមានប្រយោជន៍អ្វីខ្លះទៅដល់សុខភាពមនុស្សយើង? អាចជាសញ្ញានៃក្តីស្រឡាញ់ ការសិក្សាបានរកឃើញថា សត្វស្វា ដែលស្ងាប់ច្រើនក្នុងពេលមើល ទូរទស្សន៍ ទំនងជាពួកគេមានលក្ខណៈស្រដៀងគ្នានឹងការស្ងាប់ របស់ស្វាផ្សេងៗទឿតដែរ។ ដូច្នេះវាអាចជាអំណះ អំណាងបញ្ជាក់ថា ការស្ងាបឆ្លងគ្នាបែបនេះ ត្រូវបានគេយល់ថា ជាអារម្មណ៍យល់ចិត្តគ្នា។ បង្កើនលំហូរឈាមនិងបន្ថយភាពតានតឹងក្នុងខួរក្បាល អ្នកស្រាវជ្រាវរកឃើញថា...
ពិភពលោក៖ចចក្រុមអ្នកស្រាវជ្រាវបានព្រមានថា ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពខ្វះខាតឈាមដែលចាំបាច់សម្រាប់ការសង្គ្រោះជីវិតរាប់លាននាក់ត្រូវការដោយសារតែពួកគេទាំងអស់សុទ្ធតែមានប្រាក់ចំណូលមធ្យម និងទាបមិនមានលទ្ធភាពទិញឈាមបានឡើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ របាយការណ៍ពិភពលោកបានបង្ហាញថា ប្រទេស១១៩ ក្នុងចំណោម ១៩៦ ប្រទេសដែលភាគច្រើននៅទ្វីបអាហ្រ្វិក អូសេអានី និងអាស៊ីខាងត្បូងមិនមានការផ្គត់ផ្គង់គ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការមន្ទីរពេទ្យទេ។ ប្រទេសទាំងនោះរួមបញ្ចូលគ្នា គឺមានឈាមច្រើនជាង ១០០ លានផ្លោក ដែលខ្វះគោលដៅរបស់អង្គការសុខភាពពិភពលោក ព្រោះពួកគេទាំងអស់សុទ្ធតែមានប្រាក់ចំណូលមធ្យម និងទាប។ អង្គការសុខភាពពិភពលោកណែនាំឲ្យប្រទេសនានាមានការបរិច្ចាគយ៉ាងហោចណាស់១០ក្នុង ១,០០០ នាក់។ ក្រុមអ្នកស្រាវជ្រាវប៉ាន់ស្មានថា នៅទ្វីបអាហ្រ្វិក...