ថ្លើមរបស់មនុស្ស យើងច្រើនតែធ្វើការលើស ម៉ោងជានិច្ច ជាពិសេសនៅពេលរាង កាយត្រូវការច្រោះជាតិ ពុលដែលកំពុង តែកើនឡើង ក្នុងខ្លួនយើង ចាប់ពីក្នុងអាហារ ដែលយើងញ៉ាំ រហូតដល់កត្តាមជ្ឈដ្ឋានជុំវិញខ្លួន ។ ជាអកុសល្យ ថ្លើមអាចនឹង រងការ ប៉ះពាលច្រើន ឬមិនមាន សុខភាពល្អ ដោយសារតែរបៀបរស់នៅ របស់មនុស្សយើង មិនត្រឹមត្រូវ ហើយពេលខ្លះ...
បំពង់កគឺជាផ្នែកដ៏សំខាន់មួយ របស់សារពាង្គកាយរបស់មនុស្ស។ មិនតែប៉ុណ្ណោះវាត្រូវការ ការថែទាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយការឆ្លងមេរោគ អាការៈឈឺបំពង់ក និងបញ្ហាចំបងដទៃទៀត។ ជាមួយគ្នានេះដែរ បំពង់កគឺជាក្លោងទ្វាដ៏ល្អ ដែលវាជួយការពារសារពាង្គកាយពីមេរោគគ្រោះថ្នាក់ផ្សេងៗ និង ងាយស្រួលក្នុងការធ្វើឲ្យរលាយ នៅពេលដែលបំពង់កត្រូវបានឆ្លងមេរោគក្នុងអំឡុងពេលដែលអ្នកមានអាការៈផ្តាសាយ។ ទោះបីជាយ៉ាងណាក្តី ការថែទាំនៅផ្ទះដោយវិធីសាមញ្ញៗ អាចជួយឲ្យបំពង់ករបស់អ្នកមានសុខភាពល្អ និងជៀសផុតពីបញ្ហាផ្សេងៗបានយ៉ាងមានប្រសឹទ្ធភាព។ •1. អ្នកគួរជៀសវាង ការនិយាយលឺៗ និងស្រែកខ្លាំង ពីព្រោះនឹងនាំឲ្យខូចបំពង់សំលេងរបស់អ្នក។...
តើអ្នកធ្លាប់ឆ្ងល់ទេថា ខួរក្បាលរបស់អ្នកទទួលដំណឹង ដោយរបៀបណា ដែលធ្វើឲ្យយើង មានអារម្មណ៍ថាឃ្លាន? ការឃ្លានគ្មានអ្វីដែលទាក់ទងជាមួយនឹងក្រពះ ដូចដែលមនុស្សភាគច្រើនធ្លាប់បានគិតនោះឡើយ។ ផ្ទុយទៅវិញ ភាពស្រេកឃ្លានចាប់ផ្តើមនៅពេលដែលចំណី អាហារមួយចំនួន បានបាត់បង់នៅក្នុងឈាម។ នៅពេលដែលសសៃឈាមខ្វះសារធាតុទាំងនេះ វានឹងបញ្ជួនដំណឹង ទៅកាន់ផ្នែកមួយ នៃខួរក្បាលដែលត្រូវបានហៅថា មជ្ឈមណ្ឌលឃ្លាន។ មជ្ឈមណ្ឌលឃ្លាន ប្រៀបបានដូចជាហ្វ្រាំង មួយនៅលើក្រពះ និងពោះវៀន។ នៅពេលដែលអាហារបាត់បង់ពីឈាម មជ្ឈមណ្ឌលឃ្លាននឹងធ្វើឲ្យក្រពះ...
តើអ្នកជាមនុស្សស្គមទេ ហើយចង់ឡើងទម្ងន់ច្រើនជាងមុនដែរទេ? អ្នកប្រហែលជាចង់ញ៉ាំអាហារណាដែលសម្បូរកាឡូរី និងខ្លាញ់ហើយមើលទៅ ។ ប៉ុន្តែការហាត់ប្រាណជាប្រចាំ គួរតែជារឿងដែលមនុស្សស្គមៗគួរតែធ្វើដែរ ។ ពិតណាស់ ការហាត់ប្រាណគេមិនគិតថា ទាល់តែមនុស្សភេទប្រុស ឬស្រី អាយុច្រើន ឬតិច ឬធាត់ឡើយ ព្រោះវាគឺជាអ្វីដែលជួយ ឲ្យមានសុខភាពល្អ ។ យ៉ាងណាមិញ សម្រាប់មនុស្សស្គមៗ អ្នកនឹងទទួលបានអត្ថប្រយោជន៍ យ៉ាងច្រើនចំពោះសុខភាព...
ការគេងមិនលក់គឺជាបញ្ហា ទូទៅមួយដែលតែងតែកើតឡើង ជាញឹកញាប់ទៅលើមនុស្ស ជាច្រើនក្នុងពេល បច្ចុប្បន្ននេះ។ ប៉ុន្តែអ្នកអាចព្យាបាល ដោយខ្លួនឯងបាន គ្រាន់តែផ្សំគ្រឿង ទេសពីរមុខនៅក្នុងផ្ទះបានបញ្ចូលគ្នា នោះការគេងរបស់អ្នកនឹង ល្អប្រសើរឡើងវិញ។ អត្ថប្រយោជន៍ចំពោះសុខភាព៖ -ជួយពង្រឹកដល់ប្រព័ន្ធភាពស៊ាំ -ជួយបំបាត់ការឈឺក្បាល -ជម្រុញថាមពលរបស់អ្នក -រក្សាតុល្យភាពក្នុងរាងកាយ -បំបាត់ភាពតានតឹង គ្រឿងផ្សំ៖ -អំបិល ២ស្លាបព្រាបាយ -ស្ករ ១០ស្លាបព្រាបាយ...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញ អ្នកពីរបៀបក្នុងការបរិភោគ ដើម្បីកុំឲ្យជំងឺទឹកនោមផ្អែមមករកអ្នក ។ តើមានអ្វីខ្លះទៅ? ១-ចំពោះអាហារពេលព្រឹក អ្នកអាចញ៉ាំទឹកក្រូចថ្លុង ទឹកផ្លែប៉ោម ឬទឹកចេកក៏បាន ប៉ុន្តែទឹកផ្លែឈើទាំងនេះ អ្នកត្រូវតែយកផ្លែឈើ ស្រស់មកកិន ទើបល្អចំពោះសុខភាពអ្នក ។ ចំណែកអាហារថ្ងៃត្រង់ អ្នកអាចពិសារបន្លែ រួមទាំងសាច់ និងផលិតផលធ្វើពីសណ្តែក ។ រីឯអាហារពេលល្ងាចវិញ អ្នកអាចយកសណ្តែក៨មុខ...
គ្រប់ៗគ្នាមានបទពិសោធយ៉ាងចម្លែកទំនាក់ទំនងនឹងដំណេក។ ពេលខ្លះយើងមិនអាចបង្អ់ការចលដេកបាននោះទេ ហើយពេលខ្លះទៀតយើងហាក់ដូចជាមិនអាចគេងបានទៀត។ អ្វីដែលធ្វើឲ្យយើងភ្ញាក់ឡើងនោះ គឺជារឿងមួលដែលអ្នកវិទ្យាសាស្រ្តស្វែងរកយ៉ាងលំបាកដើម្បីពន្យល់។ នៅពេលយើងកំពុងគិត កំពុងមើល និងដឹកនាំសកម្មភាពខាងអារម្មណ៍ទាំងអស់នេះយើងបានប្រើប្រាស់ថាមពលយ៉ាងច្រើន។ ដូច្នេះខូរក្បាលនឹងប្រព័ន្ធប្រសាទដទៃទៀត ចាំបាច់ត្រូវការសម្រាក។ ការចូលដេកបានកម្ចាត់បង់នូវភាពនឿយហត់ទាំងអស់ ហើយនៅពេលដែលយើងភ្ញាក់ឡើង យើងមានអារម្មណ៍ស្រេកឃ្លាន ត្រជាក់ ឬក៏មានសំណើមទៀតផង ឬ យើងអាចជួបនូវអារម្មណ៍ដូចជាការភ័យខ្លាចជាដើម។ អារមណ៍ទាំងនេះបានដាស់សតិខួរក្បាល និងបង្កឲ្យយើងភ្ញាក់ឡើង។ តាមពិតទៅ យើងប្រហែលភ្ញាក់ឡើង ដោយសារតែយើងបានគេងគ្រប់គ្រាន់។...
អាកាសធាតុត្រជាក់ក្តៅ និងស្រូបយកសំណើមចេញពីរាងកាយដូចជាទឹក និងប្រេងរក្សាស្បែក។ ការផ្លាស់ប្តូររបស់អាការធាតុប្រែប្រួល ប៉ុន្តែបើសិនជាអ្នកចេះរក្សាស្បែកនោះ បញ្ហាធ្វើឲ្យស្បែកស្ងួតពិតជារលាយអស់មិនខាន។ ថ្មីៗនេះមានការស្រាវជ្រាវមួយបានបង្ហាញថា ស្រ្តីសម័យថ្មីមានស្បែកស្ងួតកើនឡើង ខណៈដែលកាលពីមុនភាគច្រើនមានបញ្ហាស្បែកមានជាតិខ្លាញ់ ព្រោះនៅប្រទេសយើងមានអាកាសធាតុក្តៅ។ ចំណែកមូលហេតុដែលធ្វើឲ្យស្បែកស្ងួតនោះមានជាច្រើនដូចតទៅៈ ការប្រើគ្រឿងសំអាងៈការប្រើគ្រឿងសំអាងមិនត្រូវនឹងលក្ខណៈស្បែកក៏មានចំណែកធ្វើឲ្យស្បែកស្ងួតបានដែរ ដូចជាអ្នកខ្លះចូលចិត្តសាកល្បងលុះដឹងថាមិនល្អក៏ប្តូមកប្រើអាថ្មីវិញ ដោយមិនបានសិក្សាឲ្យបានច្បាស់លាស់ថា ស័ក្តសមនិង ស្បែកខ្លួនឯងឬអត់ទេ អ្នកខ្លះចង់បានត្រឹមតែបិទបាំងផ្នែកខាងក្រៅឲ្យស្រស់ស្អាត ក៏គ្រប់គ្រាន់ទៅហើយ ដោយមិនបានដឹងថាការបង្កទុកម្ស៉ៅ ឬគ្រឿងផាត់លាបមុខផ្សេងៗ ឬក្រែមទឹកដោះគោដែលមិនមានគុណភាពអាចធ្វើឲ្យស្បែកស្ងួតបាន។ ដូច្នេះគួរជ្រើសរើសផលិតផលប្រើប្រាស់ឲ្យសមនឹងស្បែក...
រដូវភ្លៀងធ្លាក់បានចូលមកដល់ គ្រុនឈាម គឺជាជំងឺឆ្លងធ្ងន់ធ្ងរចំពោះកុមារតូចៗ បើសិនជាអាណាព្យាបាល មិនចាប់អារម្មណ៍តាមដានពី ស្ថានភាពជំងឺនេះដោយគ្រូពេទ្យនោះទេ ហើយនឹងអាចមានគ្រោះថ្នាក់ ដល់អាយុជីវិតថែមទៀត។ ត្បិតបច្ចុប្បន្ន ជំងឺនេះពុំមានស្ថានភាពឆ្លងរាតត្បាតខ្លាំងដូចមុន ប៉ុន្តែមន្ត្រីសុខាភិបាលនៅតែបារម្ភពីជំងឺនេះ និងត្រូវតែត្រៀមបង្ការជានិច្ច។ ជំងឺគ្រុនឈាមអាចកើតឡើង ទៅលើមនុស្សគ្រប់វ័យ ប៉ុន្តែនៅកម្ពុជា ជំងឺនេះកើតឡើងច្រើន លើមនុស្សដែលមានអាយុពី ១៥ឆ្នាំចុះ ហើយវាកាន់តែគ្រោះថ្នាក់បំផុត ចំពោះកុមារដែលមានអាយុ ៥ឆ្នាំចុះក្រោម។ ជំងឺគ្រុនឈាមវាមិនមែនជារឿងថ្មីនោះទេ...
អ្នកជំងឺមានអាការៈក្ដៅខ្លួនខ្លាំង មានកម្ដៅចាប់ពី ៣៩អង្សាទៅ ៤០អង្សា ហើយប្រើថ្នាំត្រជាក់មិនចុះកម្ដៅ ក្នុងរយៈពេល ២ថ្ងៃទៅ ៧ថ្ងៃ កុមារមានស្ថានភាព គេងសន្លឹម មុខក្រហម ឈឺក្បាល ឈឺសាច់ដុំ ឈឺក្នុងគ្រាប់ភ្នែក ឬសញ្ញាចេញឈាមកន្ទួលក្រហម ឬជាំលើស្បែក ឈាមច្រមុះ ឈាមអញ្ចាញធ្មេញ ជុះឈាម ក្អួត ឬក្អួតឈាម ជាដើម។...