មូសជាសត្វល្អិតមួយប្រភេទ ដែលបង្កការរំខានដល់មនុស្ស ។ ការខាំរបស់សត្វប្រភេទនេះ មិនត្រឹមតែធ្វើឲ្យរមាស់ទេ ថែមទាំងអាចបង្កជាជំងឺគ្រុនឈាម ឬគ្រុនចាញ់ថែមទៀត ។ ជារឿយៗ ការប្រើប្រាស់សារធាតុគីមី ដូចជាធូបមូស និង ថ្នាំបាញ់មូស ជាដំណោះស្រាយពេញនិយម សម្រាប់ដោះស្រាយបញ្ហានេះ ប៉ុន្តែវាក៏បង្កដល់បញ្ហាដល់សុខភាពដែរ។ ដូច្នេះ សម្រាប់លោកអ្នក ដែលចង់ដោះស្រាយកង្វល់នេះ តាមបែបធម្មជាតិ អត្ថបទនឹងបង្ហាញជូនរុក្ខជាតិចំនួន ៥...
១ គួរស្លៀក ពាក់ខោជើងវែង អាវដៃវែង និងពាក់មួកដែលមានហាមធំ ដើម្បីចៀសវាងកុំឲ្យត្រូវកម្តៅថ្ងៃ ជាពិសេសទៅទៀតគឺ គួរចៀសវាងកុំឲ្យត្រូវកម្តៅថ្ងៃ នៅពេលវេលាចន្លោះពីម៉ោង ១១ដល់ម៉ោង ៣រសៀល។ ២ -យ៉ាងហោចណាស់ ក៏គួរតែលាបក្រេម ការពារកម្តៅថ្ងៃ ដែលមានសារជាតិវីតាមីនEដែរ ។ អ្នកគួរតែលាប វាមុន ពែលចេញទៅ ត្រូវនឹងកម្តៅថ្ងៃ១៥នាទី។ ៣-...
អាហារដែលយើងបរិភោគ ចូលទៅក្នុងរាងកាយ បានផ្តល់សារធាតុសំខាន់ៗ មួយចំនួន ដូចជាប្រូតេអ៊ីន ខ្លាញ់ ធាតុកាបូអ៊ីដ្រាត ទឹក សារធាតុរ៉ែ ប៉ុន្តែសារធាតុទាំងនេះ មិនគ្រប់គ្រាន់នោះទេ ។ដើម្បីរក្សាជីវិត យើងប្រចាំថ្ងៃ យើងចាំបាច់ត្រូវមានសារធាតុដទៃទៀត ដែលហៅថា វីតាមីន។ វីតាមីនសេ គេអាចរកឃើញនៅក្នុងផ្លែក្រូចឆ្មារ និងបន្លែស្រស់ ។ នៅពេលរាងកាយរបស់យើងខ្វះវីតាមីនសេ ជំងឺនឹងកើតឡើង។...
អង់គ្លេស ៖ យោងតាមគេហទំព័រ ព័ត៌មានសុខភាព Medicine News Today បានឲ្យដឹងថា សុខភាពគឺជាកត្តា សំខាន់ចំបង ព្រោះថា បើយើងមានសុខភាពល្អ ប្រៀបដូចមានអ្វីៗទាំងអស់ផងដែរ ។ ការថែទាំសុខភាព ជារឿងមួយសំខាន់ ដែលមិនអាចមើលរំលងបាន ហេតុនេះស្រ្តីគ្រប់រូប គប្បីថែរក្សាសុខភាព និងថែរក្សាសម្ផស្ស បានស្អាតយូរអង្វែង ថែមទៀត...
ការប្រើប្រាស់ឡេបំរុងស្បែក ត្រូវប្រើឲ្យសមស្របទៅនឹងអាកាសធាតុ ឬរដូវការជានិច្ច ពុំមែនប្រើតែម្តងពេញមួយឆ្នាំ មិនចំណាំថារដូវរងាប្រើប្រភេទណា រដូវក្តៅប្រើប្រភេទណានោះទេ។ រដូវក្តៅៈ ស្បែករបស់អ្នកត្រូវការបំរុងតិចតួច តែត្រូវការការពារ ហេតុនេះហើយទើបអ្នកគួរប្រើ ឡេដែលមានជាតិសំណើមប្រភេទស្រាល តែមាន SPE ប្រមាណ ១៥- ២០ ដើម្បីការពារកំដៅថ្ងៃឬកាំរស្មី UV។រដូវរងាៈ ស្បែករបស់អ្នកត្រូវស្ងួតក្រៀម ដោយសារត្រូវខ្យល់ត្រជាក់ ដូចនេះអ្នកគួរបំរុងស្បែកដោយក្រែម ឬឡេ...
បណ្តាតារាបង្ហាញម៉ូដ ស្រីស្អាតនានាប្រាកដជាស្គាល់ពាក្យថា គែដើម្បីសម្រស់ ឬគេងឲ្យស្រស់ស្អាត នេះហើយ ព្រោះការគេងលង់លក់នេះ និងជួយឲ្យស្បែក ទាំងស្បែកមុខ និងស្បែកសព្វរាង កាយរបស់ស្រ្តី មើលទៅភ្លឺរលោងជានិច្ច។ ការអត់ងងុយ ឬមិនបានគេង សូម្បីត្រឹមត១យប់ក៏ដោយ ក៏នឹងបង្ហាញផល ឲ្យឃើញយ៉ាងច្បាស់ថា ស្បែកមុខមាន ស្នាមជ្រីវជ្រូញ និងស្លេកស្លាំង ។ ហើយប្រសិនអត់ងងុយលើសពីមួយយប់ ឬគេងមិនបានគ្រប់គ្រាន់...
អ្នកអាចបន្ថែមសំណើមដល់ស្បែក ធ្វើឲ្យស្បែកមុខ និងស្បែកសព្វរាង កាយទន់រលោងស្អាត ដោយការទំលាប់ ទទួលទាន ទឹកឲ្យច្រើនៗ ក្នុងមួយថ្ងៃៗ។ បរិមាណទឹកដែលអ្នកត្រូវទទួលទានគឺឲ្យបាន ៨ ទៅ ១០កែវប៉ុន្តែដើម្បីទទួលទានឲ្យបាននៅក្នុងបរិមាណនេះ អ្នកត្រូវដឹងថា ត្រូវទទួលទានបែបណា? មិនមែនឲ្យអ្នកទទួលទានតែ ១ដង ឲ្យគ្រប់បរិមាណ ខាងលើនេះទេ គឺអ្នកត្រូវបែងចែកការ ទទួលទានឲ្យបានខ្ជាប់ខ្ជួនពេញមួយថ្ងៃ ឬអាចទទួលទាន តាមការណែនាំដូចខាងក្រោមៈ...
បើទោះជាអ្នក រវល់យ៉ាងណាក៏ដោយ ក៏មិនគួរបំភ្លេចការថែទាំ សុខភាពខ្លួនឯងដែរ ។អ្នកត្រូវតែសង្កេត ដឹងឲ្យបាន នៅពេលមានអ្វីកើតឡើង ខុសធម្មតា ចំពោះរូបរាងកាយខ្លួនឯង ។ជាពិសេសបើមានអាការៈ ដូចខាងក្រោមនេះផង រឹតតែត្រូវយកចិត្ត ទុកដាក់ទៅទៀត។ 1.ឈឺពោះរដូវធ្លាក់ច្រើនអាចមកពីភ្នាសស្បូន ដុះខុសទីកន្លែង អ្នកត្រូវ សង្កេតមើលថា ការឈឺពោះនោះ កាន់តែធ្ងន់ធ្ងរខ្លាំងឡើងឬអត់ ។ វាអាចបណ្តាលមកពីភ្នាសស្បូន ដែលតាមធម្ម...
តើអ្នកធ្លាប់ឆ្ងល់ទេថា ខួរក្បាលរបស់អ្នកទទួលដំណឹងដោយរបៀបណា ដែលធ្វើឲ្យយើងមានអារម្មណ៍ថាឃ្លាន?ការឃ្លានគ្មានអ្វីដែលទាក់ទងជាមួយនឹងក្រពះ ដូចដែលមនុស្សភាគច្រើនធ្លាប់បានគិតនោះឡើយ។ ផ្ទុយទៅវិញ ភាពស្រេកឃ្លានចាប់ផ្តើមនៅពេលដែលចំណី អាហារមួយចំនួនបានបាត់បង់នៅក្នុងឈាម។ នៅពេលដែលសសៃឈាមខ្វះសារធាតុទាំងនេះ វានឹងបញ្ជួនដំណឹងទៅកាន់ផ្នែកមួយនៃខួរក្បាលដែលត្រូវបានហៅថា មជ្ឈមណ្ឌលឃ្លាន។ មជ្ឈមណ្ឌលឃ្លាន ប្រៀបបានដូចជាហ្វ្រាំងមួយនៅលើក្រពះ និងពោះវៀន។ នៅពេលដែលអាហារបាត់បង់ពីឈាម មជ្ឈមណ្ឌលឃ្លាននឹងធ្វើឲ្យក្រពះ និងពោះវៀនកាន់តែមានសកម្មភាព។ ដូច្នេះហើយ ពេលឃ្លានអាហារជារឿយៗ យើងលឺសូរសំឡេងគ្រូកៗនៅក្នុងក្រពះ។ ជាមួយគ្នានេះដែរ នៅពេលដែលយើងឃ្លាន រាងកាយរបស់យើងមិនចង់បានអាហារពិសេសណាមួយទេ...
យោងតាមទីភ្នាក់ងារព័ត៌មាន វិទ្យាសាស្រ្តចេញផ្សាយ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០១៦ បានឲ្យដឹងថា ការសិក្សា ស្រាវជ្រាវថ្មី របស់ក្រុមអ្នកវិទ្យាសាស្រ្ត នៅភាគខាងត្បូងប្រទេសអ៊ីតាលី បានរកឃើញ រូងភ្នំដ៏ចម្លែកមួយ ដែលត្រូវបានគេហៅថា Grotta Paglicci។ រូងភ្នំដ៏ចម្លែកនេះបានបង្ហាញ ឲ្យក្រុមអ្នកវិទ្យាសាស្រ្ត បានដឹងអំពីស្ថានភាពរស់នៅរបស់ប្រជាជនកាលពី ៣២.០០០ ឆ្នាំមុន...