ស្ពៃក្តោប គឺជាបន្លែដ៏មានប្រជាប្រិយមួយប្រភេទ សម្រាប់ប្រជាជនខ្មែរយើង ក្នុងការធ្វើជាម្ហូបទទួលទាន។ ក្រៅពីផ្តល់រសជាតិឆ្ងាញ់ហើយ វាក៏ត្រូវបានគេទៀតថា មានផលល្អច្រើន ចំពោះសុខភាព ប៉ុន្តែ មិនមានមនុស្សច្រើនឡើយ ដែលដឹងថា វាជាចំណីរបស់ខួរក្បាលដ៏អស្ចារ្យ។ វត្តមានរបស់វីតាមីន K និងសារធាតុ Anthocyanins ក្នុងស្ពៃក្តោប អាចផ្តល់នូវថាមពលកាន់តែខ្លាំង ដល់មុខងារផ្លូវចិត្ត និងផ្ចង់អារម្មណ៍របស់មនុស្ស។ សារធាតុទាំងនេះ ត្រូវបានរកឃើញដំបូងគេ...
ជាតិប៉ូតាស្យូមដើរ តួនាទីសំខាន់ណាស់ ក្នុងរាងកាយមនុស្សយើង ។ វាជួយសម្រួលដល់ជាតិទឹកក្នុងខ្លួន ការកន្ត្រាក់របស់សាច់ដុំ និងតុល្យភាពជាតិរ៉ែ ។ ជាមួយគ្នានេះដែរ ប៉ូតាស្យូមក៏មានឥទ្ធិពល ជាមួយជាតិសូដ្យូម ដែលអ្នកទទួលទានដែរ ។អ្នកអាចអាចរកបានជាតិប៉ូតាស្យូម បានយ៉ាងងាយ ពីក្នុងអាហារជាច្រើនដូចជា ផ្លែប័រ ផ្លែចេក និងសណ្តែកសជាដើម។ យ៉ាងណាមិញ បើសិនជាអ្នកធ្លាប់មានអាការៈ ឬរោគសញ្ញា ដូចខាងក្រោមនេះមែន...
ប្រូតេអ៊ីន គឺជាសារធាតុ ដែលរាងកាយត្រូវការ ដើម្បីបង្កើតជាសាច់ដុំ ហើយវាក៏មានក្នុងអាហារជាច្រើនផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណី ដែលអ្នកទទួលបាន ប្រូតេអ៊ីនមិន បានគ្រប់គ្រាន់ ឬញ៉ាំមិនគ្រប់ វានឹងបង្ហាញជាអាការៈ ជាច្រើនឲ្យអ្នកបានដឹង ។-កូឡេស្តេរ៉ុលឡើងខ្ពស់កាលណាក្នុងខ្លួនមានកូឡេស្តេរ៉ុលខ្ពស់ វាអាចនឹងបណ្តាលឲ្យមានការរលាកកាន់តែខ្លាំង អតុល្យភាពអ័រម៉ូន និងញ៉ាំអាហារមានជាតិផ្អែមច្រើន។ បើសិនជាអ្នកមិនចូលចិត្តញ៉ាំអាហារសម្បូរប្រូតេអ៊ីន តែបែរជាញ៉ាំរបស់ផ្អែមច្រើនវិញនោះ កូឡេស្តេរ៉ុលក្នុងឈាមអាចនឹងចាប់ផ្តើមឡើងខ្ពស់ជាមិនខាន។ -មានអារម្មណ៍តក់ស្លុតខ្លាំង និងឆាប់ខឹងអាស៊ីតអាមីណេគឺជាសារធាតុដើម្បីធ្វើការឲ្យសារធាតុចម្លងសរសៃប្រសាទ...
(ទីក្រុងឡុងដ៏) ៖ យោងទៅតាមការសិក្សា របស់ក្រុមអ្នកស្រាវជ្រាវ នៃមហាវិទ្យាល័យ College London (UCL) របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ អាចកាត់បន្ថយអត្រា នៃការកើតជំងឺទឹកនោម ផ្អែមទាំងពីរប្រភេទបាន ។ ក្រុមអ្នកស្រាវជ្រាវនៃមហាវិទ្យាល័យ College London (UCL) របស់ចក្រភពអង់គ្លេស បានដឹកនាំការសិក្សាស្រាវជ្រាវមួយ ដោយការពិនិត្យទៅលើទិន្នន័យបានមកពីការសិក្សាពីមុនៗ...
បើសិនជាអ្នកធ្លាប់មានអារម្មណ៍ថា អ្នកមិនអាចដកដង្ហើមបានគ្រប់គ្រាន់ទេ នោះមានន័យថាជាការពិបាកដកដង្ហើមហើយ។ ការពិបាកដកដង្ហើមអាចជាសញ្ញាមួយនៃបញ្ហាសុខភាព ដែលវាច្រើនតែទាក់ទងនឹងជំងឺបេះដូង ឬសួត។ ប៉ុន្តែអ្នកក៏អាចធ្លាប់មានការពិបាកដកដង្ហើមនេះបណ្តោះអាសន្នក្រោយពីហាត់ប្រាណហត់ខ្លាំងដែរ។ អាការៈសំខាន់នៃការពិបាកដកដង្ហើម គឺដង្ហើម ឬចង្វាក់ដង្ហើមញ៉ាប់។ វាអាចកើតឡើងយូរបំផុតរយៈពេលមួយនាទី ឬពីរនាទីក្រោយពីធ្វើសកម្មភាពខ្លាំងពេក។ ឬវាអាចជាបញ្ហារ៉ាំរ៉ៃមួយ។ អ្នកប្រហែលជាមានអារម្មណ៍ថា មិនអាចស្រូបខ្យល់ចូលសួតគ្រប់គ្រាន់ឡើយ។ ករណីធ្ងនធ្ងរ អ្នកប្រហែលជាយល់ថា ខ្លួនឯងដូចខ្វះអុកស៊ីសែនដកអ៊ីចឹង។ ការពិបាកដកដង្ហើមអាចធ្វើឲ្យមានអារម្មណ៍ថាតឹងទ្រូងដែរ។ ការពិបាកដកដង្ហើមដែលកើតឡើងក្រោយពីហាត់ប្រាណខ្លាំងគឺអាចស្រួលយល់ទេ។ ប៉ុន្តែចូរស្វែងរកការព្យាបាលភ្លាមបើសិនជាមានអាការៈដូចខាងក្រោមនេះ៖ ដោយ៖...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈមួយចំនួនដែលមុនមហារីកក្រពះមកដល់ អាចបង្ហាញអ្នកឲ្យប្រុងប្រយ័ត្នទុកមុន។ តើមានអ្វីខ្លះទៅ? 1. មុនពេលដែលមហារីកក្រពះមកដល់ វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារអ្នកដើរមិនស្រួលទេ ដោយរំលាយអាហារមិនបានល្អ ធ្វើឲ្យអ្នកបត់ជើងធំជាពណ៌ខ្មៅ។ ជាពិសេស អ្នកនឹងអាចហើមពោះ ឬតែងតែចង់ក្អួតជានិច្ច។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។ 2. ក្រពះអ្នកនឹងអាចឈឺមុន និងក្រោយពេលបរិភោគអាហាររួច មានន័យថា ទោះបីជាអ្នកឃ្លាន ឬឆ្អែតក៏ដោយ...
តើអ្នកជាមនុស្សស្គមទេ ហើយចង់ឡើងទម្ងន់ច្រើនជាងមុនដែរទេ? អ្នកប្រហែលជាចង់ញ៉ាំអាហារណាដែលសម្បូរកាឡូរី និងខ្លាញ់ហើយមើលទៅ។ ប៉ុន្តែការហាត់ប្រាណជាប្រចាំ គួរតែជារឿងដែលមនុស្សស្គមៗគួរតែធ្វើដែរ។ ពិតណាស់ ការហាត់ប្រាណគេមិនគិតថា ទាល់តែមនុស្សភេទប្រុស ឬស្រី អាយុច្រើន ឬតិច ឬធាត់ឡើយ ព្រោះវាគឺជាអ្វីដែលជួយឲ្យមានសុខភាពល្អ។ យ៉ាងណាមិញ សម្រាប់មនុស្សស្គមៗ អ្នកនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ជាពិសេសការហាត់ប្រាណបែបលើកដុំដែកតែម្តង។ ការហាត់ប្រាណទៀងទាត់នឹងធ្វើឲ្យមានអារម្មណ៍ថាមានកម្លាំង យកល្អគួរតែហាត់ប្រាណឲ្យបានច្រើនជាពិសេសបើសិនជាអ្នកកំពុងតែរស់នៅបែបរវល់ ឬរបៀបរស់នៅបែបសកម្មច្រើន។ បើសិនជាអ្នកជាមនុស្សស្គម...
អ្នកមានជម្ងឺហើមជើង នៅពេលព្រឹក អ្នកនឹងទទួលអារម្មណ៍ថា ជើងមានសភាពធ្ងន់ និង ស្ពឹកស្រពន់ ហើយជួនកាលអ្នកនឹង មានអាការហើមសរសៃលសិកា ។អ្នកត្រូវសំអាត ប្រព័ន្ធលសិកាៈ លសិកា ជាធាតុទឹកពណ៌លឿង ឬឥតពណ៌ដែលជ្រាបចេញពីឈាម មានតួនាទីសំខាន់ក្នុងការដឹកនាំគោលិកាក្រហម ប្រូតេអ៊ីន និងខ្លាញ់។ វាបំពេញចន្លោះរវាងជាលិកា និងសរសៃឈាមតូចឆ្មារ វាផ្ទេរកាកសំណល់ កោសិកា។ ដំណើររត់មិនល្អ របស់លសិកា...
ថ្លើមរបស់មនុស្ស យើងច្រើនតែធ្វើការលើស ម៉ោងជានិច្ច ជាពិសេសនៅពេលរាង កាយត្រូវការច្រោះជាតិ ពុលដែលកំពុង តែកើនឡើង ក្នុងខ្លួនយើង ចាប់ពីក្នុងអាហារ ដែលយើងញ៉ាំ រហូតដល់កត្តាមជ្ឈដ្ឋានជុំវិញខ្លួន ។ ជាអកុសល្យ ថ្លើមអាចនឹង រងការ ប៉ះពាលច្រើន ឬមិនមាន សុខភាពល្អ ដោយសារតែរបៀបរស់នៅ របស់មនុស្សយើង មិនត្រឹមត្រូវ ហើយពេលខ្លះ...
បំពង់កគឺជាផ្នែកដ៏សំខាន់មួយ របស់សារពាង្គកាយរបស់មនុស្ស។ មិនតែប៉ុណ្ណោះវាត្រូវការ ការថែទាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយការឆ្លងមេរោគ អាការៈឈឺបំពង់ក និងបញ្ហាចំបងដទៃទៀត។ ជាមួយគ្នានេះដែរ បំពង់កគឺជាក្លោងទ្វាដ៏ល្អ ដែលវាជួយការពារសារពាង្គកាយពីមេរោគគ្រោះថ្នាក់ផ្សេងៗ និង ងាយស្រួលក្នុងការធ្វើឲ្យរលាយ នៅពេលដែលបំពង់កត្រូវបានឆ្លងមេរោគក្នុងអំឡុងពេលដែលអ្នកមានអាការៈផ្តាសាយ។ ទោះបីជាយ៉ាងណាក្តី ការថែទាំនៅផ្ទះដោយវិធីសាមញ្ញៗ អាចជួយឲ្យបំពង់ករបស់អ្នកមានសុខភាពល្អ និងជៀសផុតពីបញ្ហាផ្សេងៗបានយ៉ាងមានប្រសឹទ្ធភាព។ •1. អ្នកគួរជៀសវាង ការនិយាយលឺៗ និងស្រែកខ្លាំង ពីព្រោះនឹងនាំឲ្យខូចបំពង់សំលេងរបស់អ្នក។...