លក្ខណៈពិសេសរបស់មនុស្សយើងម្នាក់ៗ គឺត្រូវឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយដោយក្រូម៉ូសូមរបស់ពួកគេ។ ឪពុកម្តារបស់យើងម្នាក់ៗផ្តល់ក្រូម៉ូសូមចំនួន២៣ឲ្យយើង ដោយបូករួមទាំងអស់មានចំនួន៤៦។ ប្រការនេះមានន័យថា យើងមានតំណពូជពីរ ប្រសិនបើតំណពូជទីមួយមានឥទ្ធិពលខ្លំាងជាងយើងអាចមើលឃើញលទ្ធផលបន្តពូជដែលខ្លាំងជាងបន្តែបើការបន្តពូជខ្សោយជាងនៅតែមាន និងអាចបន្តទៅកូនរបស់យើង។ ក្រូម៉ូសូម គឺជាសរសៃតូចល្អិតៗដែលមាននៅក្នុងកោសិកាទាំងអស់ លើកលែងតែកោសិកាឈាមក្រហម។ វាផ្ទុកពត៌មានទាំងអស់សម្រាប់មនុស្សដើម្បីវិវឌ្ឍន៍ឡើង។ ជាមួយគ្នានេះដែរ មានក្រូម៉ូសូមមួយគូយ៉ាងពិសេស ដែលកំណត់អំពីភេទរបស់មនុស្ស។ ក្រូម៉ូសូមខ្លីៗហៅថា តំណពូជ។ តំណពូជនីមួយៗបានបង្ហាញលក្ខណៈពិសេសដូចជាពណ៌ភ្នែកជាដើម។ ការបន្តពូជមួយចំនួនបានប្រព្រឹត្តទៅជាមួយនឹងតំណពូជដទៃទៀតដូច្នេះ វាមិនមែនជាការងាយស្រួលទេ ក្នុងការនិយាយថាតើវានឹងមានលទ្ធផលបែបណា។ បច្ចុប្បន្នអ្នកវិទ្យាសាស្រ្តជាច្រើននាក់កំពុងសិក្សាស្រាវជ្រាវអំពីតំណពូជទាំងអស់នៅក្នុងកោសិកាមនុស្ស...
ទារកជាធម្យមមានប្រវែងប្រហែល 50.8សង់ទីម៉ែត្រ នៅពេលកើតមក។ ជាង ២០ឆ្នាំក្រោយមករាងកាយមនុស្សយើងបានកើន៣ដង ហើយបានឈានដល់កម្ពស់ប្រហែល ១៧២,៧២ សង់ទីម៉ែត្រ។ ប៉ុន្តែហេតុអ្វីបានជាមនុស្សយើងមិនបន្តរីកលូតលាស់តទៅមុខទៀត? នៅក្នុងរាងកាយមានប្រព័ន្ធក្រពេញមួយហៅថា ក្រពេញបញ្ចេញអ័រម៉ូនដែលគ្រប់គ្រងលើការលូតលាស់របស់យើង។ ក្រពេញនេះរួមមានក្រពេញទីរ៉ូអ៊ីតនៅក្នុងបំពង់ក ក្រពេញស្លេស្មដែលស្ថិតនៅក្រោមខួរក្បាល ក្រពេញទីមុស ដែលស្ថិតនៅក្នុងដើមទ្រូងនិងក្រពេញភេទ។ ដោយឡែកក្រពេញស្លេស្មគឺជាក្រពេញមួយដែលធ្វើឲ្យឆ្អឹងរបស់យើងលូតលាស់។ បើប្រការនេះមានដំណើរការទៅលំបាកពេក ដៃនឹងជើងរបស់យើងនឹងវែងជ្រុល ហើយប្រអប់ដៃនិងប្រអប់ជើងនឹងធំហួសហេតុ។ ប្រសិនបើក្រពេញមិនមានដំណើរការខ្លាំងគ្រប់គ្រាន់ទេ យើងនឹងក្លាយទៅជាមនុស្សតឿ។ យើងបន្តលូតលាស់ទៅមុខ...
អាហារដែលយើងបរិភោគចូលទៅក្នុងរាងកាយ បានផ្តល់សារធាតុសំខាន់ៗមួយចំនួន ដូចជាប្រូតេអ៊ីន ខ្លាញ់ ធាតុកាបូអ៊ីដ្រាត ទឹក សារធាតុរ៉ែ ប៉ុន្តែសារធាតុទាំងនេះមិនគ្រប់គ្រាន់នោះទេ។ ដើម្បីរក្សាជីវិតយើងប្រចាំថ្ងៃ យើងចាំបាច់ត្រូវមានសារធាតុដទៃទៀត ដែលហៅថា វីតាមីន។ វីតាមីនសេ គេអាចរកឃើញនៅក្នុងផ្លែក្រូចឆ្មារ និងបន្លែស្រស់។ នៅពេលរាងកាយរបស់យើងខ្វះវីតាមីនសេ ជំងឺនឹងកើតឡើង។ ដូច្នេះតើអ្វីទៅកើតឡើងពិតប្រាកដ នៅពេលខ្វះជាតិវីតាមីនសេនៅក្នុងរាងកាយ?សរសៃឈាមកាន់តែផុយស្រួយ ហើយងាយនឹងចេញឈាម។ ចំណុចពណ៌ខ្មៅនិងខៀវបានលេចឡើងនៅលើស្បែក និងនៅជិតភ្នែក។...
ថ្ងៃណាដែលអ្នកបានធ្វើដំណើរច្រើនអ្នកតែងតែមានអារម្មណ៍ថា ប្រអប់ជើងរបស់អ្នកមានអាការៈចុករួយស្រពន់។ ជាមួយគ្នានេះ ប្រសិនបើអ្នកចង់បំបាត់នូវអាការៈឈឺចុកចាប់នេះ អ្នកគួរយកតែបៃតង ដាក់ចូលទៅក្នុងទឹកក្តៅហើយទុកប្រមាណជា ១០នាទី។ បន្ទាប់មកដាក់ប្រអប់ជើងរបស់អ្នកត្រាំនៅក្នុងទឹកតែដែលមានសីតុណ្ហភាពក្តៅឧណ្ណៗនេះ ចំនួន ១៥នាទី ដើម្បីឲ្យទឹកតែធ្វើការសម្អាតជើង ដោយធ្វើឲ្យស្បែករបស់អ្នកមានសភាពទឹងណែនល្អ ព្រមទាំងជួយកម្ចាត់ក្លិនជើងផងដែរ។ ក្រោយមកទៀត អ្នកត្រូវយកស្លឹកជីអង្កាមមកចាក់ចូលទៅក្នុងទឹកត្រាមជើង ហើយយកវាទៅឈ្លីជាមួយជើង។ លុះនៅពេលដែលអ្នកដកជើងចេញមកវិញ អ្នកត្រូវយកកន្សែងពោះគោមករុំប្រអប់ជើងនៅពេលគេងនោះវានឹងធ្វើឲ្យអ្នកគេងបានលក់ស្រួល។ ដោយ៖ ហង្ស សុបញ្ញា
ទោះបីគ្រាប់ស្វាយចន្ទី គឺជាគ្រាប់ធញ្ញជាតិ មួយប្រភេទដែលមានជាតិ សសៃទាបក៏ពិតមែន ប៉ុន្តែវាមានផ្ទុកនូវវីតាមីន, ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ចាំបាច់សម្រាប់សុខភាព រាងកាយជាច្រើន។១. ទប់ស្កាត់ជំងឺមហារីកគ្រាប់ស្វាយចន្ទី គឺមានផ្ទុកសារធាតុ proanthocyanidins ជួយរឹតបន្តឹងការរីកលូតលាស់នៃកោសិកាមហារីក និងដុំសាច់។ លើសពីនេះទៅទៀត គ្រាប់ស្វាយចន្ទី ក៏ជាប្រភពដ៏ប្រសើរ នៃជាតិទង់ដែង ដែលជួយកម្ចាត់រ៉ាឌីកាល់ សេរីពីរាងកាយផងដែរ។២. ពង្រឹងសុខភាពឆ្អឹងគ្រាប់ស្វាយចន្ទី ជួយធ្វើឲ្យឆ្អឹងរក្សាបាននូវភាពរឹងមាំល្អប្រសើរ...
ផ្លែភ្ញៀវ គឹជាផ្លែឈើមួយប្រភេទ ដែលមានរសជាតិជូរអែម ហើយអាចទទួលទានបានទាំងឆៅ និងទាំងសំបកតែម្ដង។ មនុស្សភាគច្រើនយក ផ្លែភ្ញៀវមកទទួលទានលេង ដោយមិនបានចាប់អារម្មណ៍ដឹងថា ផ្លែឈើនេះអាចផ្ដល់នូវ អត្ថប្រយោជន៍ អស្ចារ្យជាច្រើនចំពោះសុខភាព របស់ពួកគេឡើយ ។១. ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ សារធាតុចិញ្ចឹមចាំបាច់មួយ ដែលមានផ្ទុកនៅក្នុងផ្លែភ្ញៀវ គឺវីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឲ្យប្រព័ន្ធភាពស៊ាំ មានភាពប្រសើរឡើង ។...
ជំងឺថ្លើម ជាជំងឺដែលមនុស្សគ្រប់រូប មិនចង់ប្រឈមមុខឡើយ ។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញ អ្នកពីបន្លែដែល អ្នកគួរតែបរិភោគដើម្បីការពារថ្លើមរបស់អ្នក ។ តើមានអ្វីខ្លះទៅ? ១អ្នកអាចពិសារខ្ទឹមសបាន ព្រោះក្នុងនោះមានផ្ទុកវីតាមីនA, B1 និងC ដែលអាចជួយប្រឆាំងនឹងមេរោគ ថែមទាំងអាចធ្វើឲ្យសរសៃឈាមអ្នកមិនងាយកករឹងទៀតផង។ ជាពិសេស វានឹងជួយការពារមិនឲ្យអ្នកកើតមហារីកថ្លើមនោះទេ។ ២អ្នកក៏អាចបរិភោគត្រកួនផងដែរ ព្រោះក្នុងនោះមានសារធាតុដែលអាចជួយបណ្តេញជាតិពុលពីក្នុងរាងកាយអ្នក ដោយធ្វើឲ្យថ្លើមអ្នកមិនងាយមានជាតិពុល។...
នកបានដឹងខ្លះ ហើយពីការហ្វឹកហាត់នានា ដើម្បីស្រក់ទម្ងន់ ។ ចូរញ៉ាំកាឡូរី ឲ្យបានតិចជាងដុតកាឡូរី។ ប៉ុន្តែ តើអ្នកដឹងទេថា របបអាហារ និងផែនការសម្រកទម្ងន់ភាគច្រើន មិនរហ័ស និងមិនមានប្រសិទ្ធភាពដូចការសន្យានោះទេទេ។ប្រសិនបើអ្នកព្យាយាម ទម្លាក់ទម្ងន់ឲ្យបានលឿន គន្លឹះពីរបីខាងក្រោមនេះ គឺអាចទុកចិត្តបាន ហើយធ្វើឲ្យអ្នក ងាយស្រួលសម្រកទម្ងន់ បានយ៉ាងរហ័ស ។ ១. សរសេរពីអ្វី ដែលអ្នកញ៉ាំសម្រាប់មួយសប្តាហ៍...
នៅក្នុងពិភពលោកដ៏មមាញឹក មនុស្សភាគច្រើនត្រូវធ្វើការហត់ពេញមួយថ្ងៃ ដែលនាំឲ្យពួកគេមានការអស់កម្លាំងយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ មានកត្តាជាច្រើនទៀតដែលនាំឲ្យអ្នកមានអារម្មណ៏ហត់នឿយ ដោយក្នុងនោះរួមមាន ភាពស្មុគស្មាញ និងធ្វើការហួសកំនត់។ ប៉ុន្តែចូរអ្នកកុំបារម្ភ ពីព្រោះការផ្លាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកនឹងជួយឲ្យអ្នកមានអារម្មណ៏ល្អប្រសើរ បង្កើនថាមពលក្នុងខ្លួនរបស់អ្នក និងកាត់បន្ថយការអស់កម្លាំងបាន។ ១ ទទួលទានរបបអាហារណាដែលផ្តល់អត្ថប្រយោជន៏ដល់សុខភាព ដើម្បីជួយផ្ទុកកំរិតថាមពលនៅក្នុងរាងកាយឲ្យបានពេញមួយថ្ងៃ។ អ្នកគួរតែទទួលទានរបបអាហារណាដែរសម្បូរទៅដោយ បន្លែ ផ្លែឈើ គ្រាប់ធុញ្ញជាតិនិងអាហារដែលមានជាតិស្ករទាប ពីព្រោះអាហារដែលមានរសជាតិផ្អែមខ្លាំងអាចជួយឲ្យអ្នកមានកម្លាំងបានតែមួយភ្លែតប៉ុណ្ណោះ បន្ទាប់មកនឹងមានអារម្មណ៏អស់កម្លាំងជាងមុននៅពេលដែលថាមពលត្រូវបានដុតបំផ្លាញអស់។ជាមួយគ្នានេះ អ្នកគួរតែកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន...
បញ្ហាគឺថាអាហារខុសគ្នា អាចមានឥទ្ធិពលខុសគ្នា យ៉ាងខ្លាំង ទៅលើភាពអត់ឃ្លាន និងការឆ្អែត។ឧទាហរណ៍នំខេកចំនួន ៥០០ កាឡូរី អាចធ្វើឱ្យអ្នកមាន អារម្មណ៍ឆ្អែត ប៉ុន្តែ អ្នកអាចទទួល ទានសាច់ ទ្រូងមាន់ ២០០ កាឡូរី ដោយមានអារម្មណ៍ថា ឆ្អែតដូចគ្នា ។ ដូច្នេះការសម្រកទម្ងន់ មិនមែនសុទ្ធតែត្រូវតមមិន ញុំាអាហារនោះទេ ។...