ការកើនឡើង នៃការបែកញើសគឺ ជាការបញ្ចេញ ញើសខ្លាំង ជាងតម្រូវការចាំបាច់ ដើម្បីអោយមានភាព ត្រជាក់ដល់ ខ្លួនប្រាណ។ ការបែកញើសខ្លាំងជាធម្មតាកើតឡើង នៅលើបាត ដៃ, បាតជើង និងក្លៀក។ ក្រៅពីរំខានសកម្មភាពប្រចាំថ្ងៃ, ការកើនឡើងនៃការបែក ញើសអាចបណ្តាលអោយមានការថប់ បារម្ភដល់សង្គម ឬមានការខ្មាសអៀន ។ការកើនឡើងនូវការ បែកញើសនៅបាតដៃ, បាតជើង និងក្លៀកនៅពេលថ្ងៃ...
ស្រ្តីភាគច្រើនទទួលទានសារជាតិប្រូតេអ៊ីន តិចជាងតម្រូវការរបស់រាងកាយ។ ធម្មជាតិរបស់ស្ត្រីមានសារធាតុសេរ៉ូថូនីន ក្នុងកំរិតទាប ដែលសារធាតុនេះសំខាន់ក្នុងការធ្វើឲ្យមានអារម្មណ៏ល្អ។ វិធីដែលអាចជួយបន្ថែមកំរិត សេរ៉ូថូនីនយ៉ាងឆាប់រហ័សនោះ គឺស្រ្តីត្រូវទទួលទានសារធាតុកាបូហៃដ្រេដ ដើម្បីបន្ថែមកំរិតជាតិស្ករនៅក្នុងឈាម។ ក៏ប៉ុន្តែ នៅពេលដែលកំរិតជាតិស្ករក្នុងឈាមខ្ពស់ឡើង កំរិតអាំងស៊ូយលីនក៏អាចកើនឡើងខ្ពស់តាមដែរ។សារជាតុប្រូតេអ៊ីនមានសារប្រយោជន៏ខ្លាំងណាស់ ចំពោះការប៉ូវកោសិកានៅក្នុងរាងកាយ។ មួយវិញទៀតប្រូតេអ៊ីនដែលបានទទួលទានចូលទៅ ត្រូវរំលាយ និងបំបែកខ្លួនឲ្យអាស៊ីដអាមីណូ ដែលជាកោសិកាប្រើសំរាប់ប៉ះប៉ូវខ្លួនឯង។ ប្រសិនបើមិនបានទទួលប្រូទីនគ្រប់គ្រាន់ទេ នោះធ្វើឲ្យស្រ្តីមានរាងកាយចុះអន់ថយទៅ ហើយកាន់តែមានសភាពទ្រុឌទ្រោមឬធ្វើឲ្យឆាប់ចាស់។ ដូច្នេះដើម្បីឲ្យរាងកាយមាំមួន ស្បែកតឹងណែនស្រ្តីទាំងឡាយ...
ក្រលៀនគឺជាផ្នែកដ៏សំខាន់មួយនៃរាងកាយ ដែលវាមានតួនាទី ច្រោះឈាម ផលិតអ័រម៉ូន ស្រូបយកជាតិរ៉ែ ផលិតទឹកនោម បញ្ចេញជាតិពុល និងបញ្ចេញអាស៊ីត។ ហេតុដូច្នេះហើយ យើងគួរតែថែរក្សាវាឲ្យបានល្អ។ ជាក់ស្តែងមានទំលាប់ ១០ យ៉ាងដែលអាចផ្តល់គ្រោះថ្នាក់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រលៀនរបស់អ្នក ដោយអ្នកនឹកស្មានមិនដល់។ ១. មិនបានទទួលទានទឹកឲ្យបានគ្រប់គ្រាន់ក្រលៀនរបស់អ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការច្រោះឈាម និងបច្ចេញជាតិពុល ព្រមទាំងបញ្ចេញកាកសំណល់នៅក្នុងខ្លួនផ្សេងៗ។ នៅពេលដែលអ្នកមិនបានទទួលទានឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ ជាតិពុលនៅក្នុងរាងកាយរបស់អ្នកនឹងកើនឡើង ដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រលៀន។...
តើអ្នកដឹងទេថា អ្នកតែងតែប៉ះពាល់ ជាមួយជាតិពុកគ្រប់ទីកន្លែង នៅក្នុងពិភពលោកដ៏ទំនើបសព្វថ្ងៃនេះ មិនថាបរិយាកាសដែលអ្នកដកដង្ហើម ទឹកដែលអ្នកញុំា សាប៊ូកក់សក់ និងផលិតផលថែរក្សាស្បែករបស់អ្នក និងអាហារដែលអ្នកទទួលទាន សុទ្ធតែជាផ្ទុកដោយសារធាតុពុល ដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នក ។ វាអាចប៉ះពាល់ដល់ថាមពលមេតាប៉ូលីស របស់រាងកាយ និងអ័រម៉ូន ប្រព័ន្ធរំលាយអាហារ និង កំរិតនៃថាមពលរាងកាយរបស់អ្នក។ ដោយឡែក មានវិធីម្យ៉ាងដែលអ្នកគួរតែធ្វើរៀងរាល ព្រឹកបន្ទាប់ភ្ញាក់ពីគេងក្នុងរយៈពេលតែមួយនាទី ដើម្បីជួយកំចាត់សារជាតិពុលទាំងនោះ...
ធូរេន ជាផ្លែឈើអំបូរក្នុងស្រុក ដូចជាចេក ប័រ និងខ្នុរអ៊ីចឹង។ ធូរេន សំបូរថាមពល សារធាតុរ៉ែ និងវីតាមីន។ ធូរេនស្រស់ ១០០ ក្រាម មានកាឡូរីដល់ទៅ ១៤៧។ ធូរេន មានសាច់ទន់ ហាប់ និងងាយស្រួលទទួលទាន។ ធូរេន មានជាតិស្ករខ្ពស់ ហើយក៏មានជាតិខ្លាញ់ និងកូឡេសស្តេរ៉ុលផងដែរ។ធូរេន...
ការពុលអាហារ ពេលខ្លះ អាចបង្កជាបញ្ហាធ្ងន់ធ្ងរ និងឈានទៅដល់ការ ស្លាប់បាត់បង់ជីវិតទៀតផង។ ចំពោះអ្នកជំងឺមួយចំនួន ការពុលអាហារ មិនបណ្តាលឲ្យ មានរោគសញ្ញាអ្វី គួរឲ្យកត់សម្គាល់នោះទេ ។ ក្នុងករណីជាច្រើន រោគសញ្ញា នៃការពុលអាហារ មានដូចជា ចុកពោះ ឆ្អល់ពោះ រាគ និងបាត់បង់ជាតិទឹកធ្ងន់ធ្ងរ។ដើម្បីការពារការពុលអាហារ សូមព្យាយាមអនុវត្ត តាមការណែនាំ ដូចខាងក្រោមនេះ...
ការពិសាទឹកដោះគោ មិនត្រឹមតែធ្វឲ្យឆ្អឹងមាំមួន ថែមទាំងជួយដល់សាច់ដុំទៀតផង ។ការពិសោធន៍ ពីភាពមាំមួនរបស់ដៃ គេរកឃើញថា មនុស្សដែលមានវីតាមីន D ក្នុងឈាមខ្ពស់មានសាច់ដុំ នឹងឆ្អឹងមាំមួនជាងមនុស្សដែលមានវីតាមីន D ក្នុងឈាមទាប ព្រោះពេលរាងកាយខ្វះវីតាមីន D នឹងធ្វើសាច់ដុំទន់ខ្សោយ ។ វីតាមីន D ជួយឲ្យរាងកាយ ស្រូបយកកាល់ស្យូម ទៅប្រើបានកាន់តែប្រសើរ ហើយមានតួនាទីសំខាន់ចំពោះការផលិតអ័រម៉ូន...
ផ្លែអាវ៉ូកាដូ ឬអ្នកខ្លះហៅថា ផ្លែប័រមានកំហាប់ខ្ពស់ណាស់ ហើយជាតិខ្លាញ់ ក្នុងផ្លែប័រ ជាខ្លាញ់ប្រភេទល្អទាំងអស់ ដោយពិសា ហើយជួយកាត់បន្ថយកូលេស្តូរ៉ល បានរហ័សដូចចិត្ត បំបាត់បញ្ហាស្ទះសរសៃឈាម ។ បញ្ហានេះអ្នកជំនាញ ជំងឺបេះដូងនៅមណ្ឌល Wesley Medical Center ប្រទេសអូស្រ្តាលី អះអាងថា ការទទួលទានទឹកអាវ៉ូកាដូ ១ថ្ងៃ ឬ ២...
គ្រប់ឥរិយាបទអង្គុយ ឈរ ឬដេក អ្នកមិនត្រូវធ្វើអ្វីដែលនាំឲ្យរំខាន ដល់ចង្កេះរបស់អ្នកនោះទេ ។ ប្រសិនបើអ្នក ខ្វះការប្រុងប្រយ័ត្ន វានឹងបង្កឲ្យមានគ្រោះ ថ្នាក់ដល់ឆ្អឹងខ្នងរបស់អ្នក។ ម្យ៉ាងវិញទៀត ការតម្រង់ខ្នងមិនមែន ជាបញ្ហាតែមួយ សម្រាប់ឥរិយាបទនោះទេ ក៏ប៉ុន្តែនៅមានសកម្មភាព ប្រចាំថ្ងៃជាច្រើនទៀត ដែលនាំឲ្យមានគ្រោះថ្នាក់ដល់ចង្កេះ និងខ្នងរបស់អ្នក ។ ជាក់ស្តែងនៅលើឆ្អឹកកង ខ្នងមាន៥គន្លាក់ ដែលស្ថិតនៅលើចង្កេះ...
អាហារល្អបំផុតសម្រាប់គេងមានវីតាមីន និងសារធាតុរ៉ែសំខាន់ៗចំនួន ៤ ដែលអាចរកឃើញនៅក្នុងអាហារ ដែលអាចជួយគេងបានលក់ស្រួល មានដូចជា tryptophan, ម៉ាញេស្យូម, កាល់ស្យូម និងវីតាមីន B6 ។ សារធាតុទាំងនេះមួយចំនួន ជួយឱ្យរាងកាយផលិត អរម៉ូន ដែលទទួលខុសត្រូវក្នុងការធ្វើឱ្យចង្វាក់ចរន្តរបស់អ្នក (លំនាំនៃការគេង / ភ្ញាក់) ។ នៅពេលដែលអ្នកចូលគេង ការផលិតម៉ាឡូធីននិក...