១.អាហារដែលធ្វើពីម្សៅ និងស្ករៈ អ្នកជម្ងឺទឹកនោមផ្អែមមិនចាំបាច់តមអាហារទាំងពីរមុខនេះទេ ប៉ុន្តែត្រូវទទួលទានក្នុងបរិមាណសមរម្យ ព្រោះថាអាហារដែលធ្វើពីម្សៅ និងស្ករ គឺជាប្រភពថាមពលយ៉ាងសំខាន់។ ប៉ុន្តែចំណុចដែលគួរឲ្យយកចិត្តទុកដាក់នោះគឺអ្នកគួរទទួលទានអាហាធ្វើពីម្សៅដែលមានកាកសរសៃអាហារ ដូចជាអង្ករសំរូប ឬនំបុ័ងហូលវីតជាដើម ព្រោះថាជាតិកាកសរសៃអាហារអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន។ ដូច្នេះអ្នកគួរទទួលទានបាយ ប្រមាណ ២ ទៅ ៣វែកក្នុងមួយថ្ងៃ។ 2.បន្លែៈ មានបន្លែមួយចំនួនដែលអ្នកពុំអាចទទួលទានច្រើនពេកនោះទេដូចជា ល្ពៅ ដំឡូងបារាំង ដំឡូងជ្វា ត្រាវ...
សំឡេងស្រមុកបណ្តាលមកពីផ្លូវដង្ហើមត្រូវរាំងស្ទះ ខណៈគេងលក់ អាចមកពីគេងផ្ងារហើយអណ្តាតធ្លាក់មកខាងក្រោម ព្រមទាំងខ្លាញ់ស្ទះបំពង់ក សម្រាប់អ្នកធាត់។ ចំពោះអ្នកស្គមក៏អាចស្រមុកដែរ ប្រសិនបើកន្លើតវែងខុសប្រក្រតីហើយមនុស្សដែលមានផ្លូវដង្ហើមតូចចង្អៀត នឹងកាន់តែស្រមុកខ្លាំង។ ការគេងស្រមុក មិនត្រឹមតែរំខានអ្នកជិតខាងទេ តែថែមទាំងនាំមកនូវគ្រោះថ្នាក់ដល់ខ្លួនឯងទៀតផង ប្រសិនជា ការស្រមុក បែបឈប់ដកដង្ហើម ដែលនាំឲ្យរាងកាយខ្វះអុកស៊ីសែនមួយរយៈពេលខ្លី បេះដូងខ្វះឈាមនឹងលោតខុសចង្វាក់ កើតជម្ងឺសួត និងជម្ងឺសរសៃឈាមខួរក្បាល។ មនុស្សស្រមុកបែបលែងដកដង្ហើម តែងតែស្ងាបងងុយគេងនៅពេលថ្ងៃ រាងកាយហាក់ដូចជាមិនបានសម្រាក គេងមិនលក់...
លទ្ធផលនៃការសិក្សាបានបង្ហាញថា អាហារដូចខាងក្រោមនេះអាចជួយឲ្យអ្នកមានអារម្មណ៍ស្ងប់សុខ បំបាត់នូអារម្មណ៍តានតឹង និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ អាហារដែលអ្នកគួរជ្រើសរើសបរិភោគទាំងនេះមានដូចជាៈ ក្រូចជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយវីតាមីនC ដោយអាចជួយប្រឆាំងជាមួយអារម្មណ៍តានតឹងយ៉ាងល្អ។ គួររកក្រូចមកបរិភោគឲ្យបានញឹកញាប់ ដែលក្រៅពីជួយមិនឲ្យមានអារម្មណ៍ C ហើយនៅជួយឲ្យមានអារម្មណ៍ស្រស់ស្រាយទៀតផង។ ទំពាំងបារាំងៈ បន្លែប្រភេទនេះមានភាពល្បីល្បាញខាងសម្បូរវីតាមីន B ដែលវីតាមីនប្រភេទនេះអាចជួយកាត់បន្ថយអារម្មណ៍តានតឹងបានយ៉ាងល្អ។ ទោះបីជាយ៉ាងណាក្តី អ្នកគួរចងចាំថា ការបរិភោគទំពាំងច្រើននឹងធ្វើឲ្យទឹកនោមមានក្លិនឆ្អេះ ដូច្នេះអ្នកកួរតែបរិភោគក្នុងបរិមាណសមរម្យបានហើយ។ ផ្លែប័រៈ ក្រៅពីប្រភេទខ្លាញ់ដ៏ល្អហើយ ផ្លែប័រនៅជួយឲ្យអ្នកបរិភោគ...
អាការឈឺក្បាលកើតចេញពីបញ្ហាច្រើនយ៉ាងណាស់ ហើយខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលបង្កឲ្យយើងកើតមានអាការឈឺក្បាលដែលយើងពុំបាននឹកនាដល់។ ការទំពារស្ករកៅស៊ូៈ ការកម្រើកធ្វើចលនាថ្គាមដើម្បីទំពារស្ករកៅស៊ូគ្រប់ពេលវេលានោះ អាចធ្វើឲ្យសាច់ដុំជុំវិញថ្គាមមានការចុករួយស្រពន់ បង្កឲ្យកើតមានអាការឈឺក្បាល ទាំងផ្នែកមុខ និងផ្នែកខាងក្រោយ។ ការ៉េមៈ បង្កឲ្យកើតមានការត្រជាក់ខ្លាំងនៅក្នុងក្រអូមមាត់បណ្តាលឲ្យសរសៃប្រសាទ ចំនួន២ និងជាលិកានៅបរិវេណនោះបញ្ជូនសញ្ញាឈឺចាប់ទៅកាន់ខួរក្បាល។ អំបិលៈ ការបរិភោគប្រៃខ្លាំង អាចបង្កឲ្យកើតមានអាការឈឺក្បាលមួយចំហៀងឬ ប្រកាំង (Migraine)។ អាការនេះច្រើនកើតឡើងក្រោយពេលយើងបរិភោគប្រៃខ្លាំងមិនបានប៉ុន្មានម៉ោងផង។ កាបូនម៉ូណុកស៊ីដ (Cabon Monoxide) :...
មានមនុស្សច្រើនណាស់ដែលស្គាល់ត្រប់ស្រួយ ប៉ុន្តែសួរថា តើមានប៉ុន្មាននាក់ដែលដឹងថាត្រប់ស្រួយអាចជួយអ្នកកើតជំងឺទឹកនោមផ្អែម។ អ្នកកើតទឹកនោមផ្អែមពិតជាញញឹមបិទមាត់មិនជិតទេ ប្រសិនបើបានដឹងថា គ្រាន់តែទទួលទានទឹកជាមួយត្រប់ស្រួយ រាល់ថ្ងៃក៏អាចបញ្ឈប់កម្លាំងនៃទឹកនោមផ្អែមបានដែរ ពីព្រោះតែត្រប់ពូជនេះនឹងបញ្ចេញថាមពលស្រដៀងៗអាំងស៊ុយលីន ធ្វើឲ្យលំពែងគ្រប់គ្រងជាតិស្ករនៅក្នុងរាងកាយឲ្យនៅថេរ ជួយបណ្តេញសត្វល្អិត កាត់បន្ថយភាពរលាក ជួយរំលាយអាហារ និងជួយបត់ជើងស្រួល កាត់បន្ថយដំណើរចាប់ច្របាច់នៃសាច់ដុំ ទប់ស្កាត់មហារីក ជំនួយបេះដូង និងបន្ថយសម្ពាធឈាម។ នេះជាប្រសិទ្ធភាពអស្ចារ្យរបស់ត្រប់ស្រួយ ដែលពិបាករកបន្លែ ផ្លែឈើណាប្រៀបបានណាស់។ ប្រែសម្រួលដោយ៖ ហង្ស...
រៀងរាល់ពេលដែលយើងយំ ច្រមុះរបស់យើងក៏ចាប់ផ្តើមហូរសំបោរព្រមទាំងមានអាការៈតឹងណែន។ តើហេតុអ្វីបានជាវាមានរឿងបែបនេះកើតឡើង? ជាក់ស្តែងវាគឺជាក្រពេញទឹកភ្នែកដែលមានតួនាទីបង្កើតទឹកភ្នែក។ ក្រពេញទឹកភ្នែកផលិតទឹកភ្នែកយ៉ាងច្រើន ដើម្បីឆ្លើយតបជាមួយនឹងប្រតិកម្មមួយចំនួន ដូចជាការរំជួលចិត្ត ផ្សែង ខ្យល់ និងចំហាយខ្ទឹមបារាំង ជាដើម។ ទឹកភ្នែកឡើងមកផ្តុំជាបន្តបន្ទាប់តាមត្របកភ្នែកក្រោម បន្ទាប់មកទឹកភ្នែកត្រូវបានបង្ហូរចេញទៅកាន់ជ្រុងនៃត្របកភ្នែកក្រោម និងលើដែលមានរន្ធមួយសម្រាប់ទឹកភ្នែកត្រូវធ្លាយចេញ។ ទឹកភ្នែកត្រូវបានបញ្ចេញចោលជានិរន្តរ៍ ដោយ មានទឹកភ្នែកជិត ២០មីលីលីត្រត្រូវបង្ហូរចេញនៅរៀងរាល់២៤ សម្រាប់ភ្នែកម្ខាង។ ការបញ្ចេញទឹកភ្នែកចាប់ផ្តើមកើតឡើងតាំងពីមនុស្សយើងកើតមកម្ល៉េះ ហើយបរិវេណបង្ហូរទឹកភ្នែកកើនឡើងជាអតិបរមា នៅចន្លោះអាយុ...
មនុស្សយើងម្នាក់ៗ ចេះស្ងាប តាំងពីមិនទាន់កើតចេញពីផ្ទៃម្តាយ រហូតទៅដល់វ័យជីដូនជីតាទួតគេ ។ មិនតែប៉ុណ្ណោះ សត្វក៏ចេះស្ងាបដែរ។ ក៏ប៉ុន្តែ ហេតុអ្វីបានជាអ្នកទាំងអស់ នោះចាប់បាច់ស្ងាប? គ្មានអ្នកណាដឹងច្បាស់ អំពីមួលហេតុរបស់វាឡើយ ។ ទោះជាយ៉ាងណាក្តីក៏នៅមានទ្រឹស្តី ជាច្រើនដែលនិយាយអំពីមូលហេតុ បានជាមនុស្សត្រូវស្ងាប ។ មូលហេតុទីមួយនោះគឺ នៅពេលដែលយើងមានភាពនឿយហត់ និង មានអារម្មណ៏ធុញថប់ ពីព្រោះនៅពេលដែលយើង...
ប្រសិនបើមានអារម្មណ៍នឿយហត់ ស្រពាប់ស្រពោនធ្លាក់ទឹកចិត្ត ស្ទើរប្រចាំថ្ងៃនោះ បញ្ជាក់បានថា ខួរក្បាល របស់អ្នកបញ្ចេញ អ័រម៉ូនស្រ្តេសច្រើនពេក ។ដូច្នេះបើមានបញ្ហាបែបនេះ សូមប្រញាប់ជួយខួរក្បាល ឲ្យមានតុល្យភាពឡើងវិញ ដោយអាហារដូចតទៅនេះ ៖ -អ្នកត្រូវទទួលទានទឹកក្រូច ច្របាច់ស្រស់ព្រមគ្នា នឹងអាហារពេលល្ងាច ។ពេលនោះវីតាមីន C ដែលបានពីទឹកក្រូចច្របាច់ វានឹងធ្វើឲ្យរាងកាយបឺតស្រូប យកធាតុដែកបានច្រើន ដល់ទៅ ២ដង...
មនុស្សមួយចំនួន ដែលមានកូលេស្តេរ៉ូល ក្នុងឈាមខ្ពស់ ច្រើនទទួលទានអាហារមួយចំនួនដូចជា អាហារដែលមានជាតិខ្លាញ់ប្រភេទ ឆ្អែតជាដើម ។ ប៉ុន្តែតាមពិតទៅនៅមានវិធីផ្សេងទៀត ដែលអាចជួយឲ្យកូលស្តេរ៉ូល ត្រលប់មកក្នុងកម្រិតធម្មតាវិញ នោះគឺការទទួលទានអាហារទាំង៥ខាងក្រោម ដែលអាចជួយកាត់បន្ថយ កូលេស្តេរ៉ូលប្រភេទមិនល្អបាន..។ -ផ្សិត ៖ តាមលទ្ធផល នៃការស្រាវជ្រាវ ដែលបានបញ្ជាក់ក្នុងព្រឹត្តិប័ត្រ Experi mental Biology and...
បញ្ហាសក់ជ្រុះ តែងតែកើតមានលើ មនុស្សគ្រប់គ្នា គ្រាន់តែពេលខ្លះជ្រុះសក់តិច ហើយពេលខ្លះជ្រុះច្រើន ដែលអាចបណ្តាលមកពីការ ទទួលទានសារជាតិ ចិញ្ចឹមមិនបានគ្រប់គ្រាន់ជា ពិសេសសារជាតិ ដែលការពារមិនឲ្យសក់ជ្រុះ។ នៅពេលឃើញសក់ជ្រុះម្តងៗ អារម្មណ៍ របស់យើង និងប្រែ ទៅជាមានការព្រួយបារម្ភភ្លាម ហេតុនេះសូមសាកល្បង ទទួលទាន កំពូលអាហារទាំង៥មុខ ដែលសម្បូរសារជាតិ ចិញ្ចឹម សក់ការពារមិនឲ្យសក់ជ្រុះ។ ១...