ហ្គេមជាព្រួញមុខពីរ លោកអ្នកអាចទទួលបានអត្ថប្រយោជន៍ បើសិនចេះគ្រប់គ្រងខ្លួនឯង។ យ៉ាងណាមិញ ប្រសិនបើអ្នកលេងហ្គេមលើសពី 6ម៉ោងក្នុងមួយសប្ដាហ៍ នោះអ្នកនឹងទទួលបាន ផលប៉ះពាល់វិញ។ ដើម្បីស្វែងយល់ថា តើការលេងហ្គេម ធ្វើឱ្យសុខភាពផ្លូវចិត្ត មានការប្រសើរឡើង ឬមានឥទ្ធិពលវិជ្ជមាន លើជីវិតប្រចាំថ្ងៃឬយ៉ាងណា? អ្នកពិសោធនបានជ្រើសរើស មនុស្ស 33 នាក់ដែលមានអាយុពី 55 ទៅ 75 ឆ្នាំមកសាកល្បង។...
ប៉េងប៉ោះ ត្រូវបានគេចាត់ទុកជាបន្លែ ដ៏ពេញនិយមដែលបងប្អូនខ្មែរ យើងទទួលទានស្ទើរតែរៀងរាល់ថ្ងៃ ព្រោះវាមានរស់ជាតិខ្លាញ់ ហើយមានតម្លៃថោក។ ប៉ុន្តែ មនុស្សជាច្រើនមិនទាន់ដឹងថា ការទទួលទានប៉េងប៉ោះច្រើន អាចជួយជំរុញឲ្យរាងកាយមានសុខភាពល្អ និងជៀសផុតពីជំងឺឡើយ។ បើយោងតាមការស្រាវជ្រាវ បានរកឃើញថា ផ្លែប៉េងប៉ោះ មានផ្ទុកសារធាតុ លីកូពីន(lycopene) សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វីតាមីនC វីតាមីនA ជាតិសរសៃ និងសមាសធាតុសំខាន់ៗជាច្រើនទៀត ដែលអាចជួយការពាររាងកាយ...
ជារឿយៗ ក្រុមវេជ្ជបណ្ឌិតបានណែនាំឲ្យ យើងគ្រប់គ្នាញ៉ាំទឹកក្តៅឧណ្ឌៗមួយកែវនៅពេលក្រោកពីគេង ដើម្បីឲ្យមានសុខភាពល្អ។ ទម្លាប់បែបនេះ ត្រូវបានអ្នកជំនាញទទួលស្គាល់ថា អាចជួយសម្អាតជាតិពុល ឬកាកសំណល់ផ្សេងៗនៅក្នុងរាងកាយ ហើយជួយឲ្យសរីរាង្គខាងក្នុង ជៀសផុតពីជំងឺមួយចំនួន។ ក៏ប៉ុន្តែ ហាមដាច់ខាតកុំទទួលទានទឹកកក នៅពេលភ្ញាក់ពីគេងឲ្យសោះ ព្រោះវាមិនត្រឹមតែមិនអាច សម្អាតជាតិពុលចេញពី រាងកាយប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យគ្រោះថ្នាក់ ដល់រាងកាយថែមទៀត។ ការទទួលទានទឹកកក ឬទឹកត្រជាក់ នៅពេលព្រឹកអាចបណ្តោលឲ្យ ប៉ះពាល់ដល់ការរំលាយអាហារ...
នៅពេលដែលអាសធាតុក្តៅស្អុះស្អាប់ ឬបន្ទាប់ពីបំពេញកិច្ចអស់មួយថ្ងៃ អ្នកតែងតែងូតទឹកជម្រះកាយ ដើម្បីឲ្យស្រឡះខ្លួន។ ប៉ុន្តែសូមប្រយ័ត្ន ប្រសិនបើអ្នកងូតទឹកមិនត្រូវពេលនោះទេ ច្បាស់ជាមានគ្រោះថ្នាក់ ដល់ជីវិតជាមិនខាន។ ចៀសវាងងូតទឹក បើអ្នកស្ថិតនៅក្នុងកាល:ទេស:ដូចខាងក្រោម៖ ការងូតទឹកចំពេលសីតុណ្ហភាព រាងកាយឡើងខ្ពស់ពេក មនុស្សជាច្រើនតែងតែមាន ទម្លាប់ងូតទឹកភ្លាមៗ ក្រោយពេលធ្វើលំហាត់ប្រាណរួច។ បើទោះជាវាធ្វើឲ្យអ្នកមាន អារម្មណ៍ស្រស់ថ្លាភ្លាមៗ ប៉ុន្តែ នៅពេលដែលអ្នកងូតទឹកពេល ដែលរន្ធញើសកំពុងតែបើកធំ អ្នកច្បាស់ជាមានបញ្ហាក្អក, កើតជំងឺគ្រុន,...
ការងូតទឹកអាចធ្វើឲ្យយើង មានអារម្មណ៍ស្រស់ស្រាយ ហើយអាចលាងជម្រះរាល់ភាពកខ្វក់ ទាំងឡាយចេញពីរាងកាយ។ ក៏ប៉ុន្តែ អ្នកគួរតែដឹងថា ការងូតទឹកមិនបានត្រឹមត្រូវ ក៏អាចធ្វើឲ្យមានផលប៉ះពាល់ ធ្ងន់ធ្ងរដល់សុខភាពដែរ។ បើយោងតាម គេហទំព័រ soha បានបង្ហាញថា អ្នកពុំគួរងូតទឹកឡើយ បើសិនបើអ្នក កំពុងតែ ស្ថិត នៅក្នុងស្ថានភាព ដូចខាងក្រោម: ១.កំពុងតែបែកញើសខ្លាំងជាធម្មតា ក្រោយពេលដែលអ្នកធ្វើសកម្មភាពខ្លាំង ឬធ្វើលំហាត់ប្រាណ...
ជំងឺក្អក និងផ្កាសាយអាចចាត់ទុកថា ជាជំងឺដែលស្រាល ប៉ុន្តែប្រសិនបើអ្នកមិនបាន ព្យាបាលឲ្យត្រឹមត្រូវនោះទេ វានិងមានគ្រោះថ្នាក់។ ព្រោះការក្អកអាចប៉ះពាល់ដល់សួត ហើយរំខានដល់អារម្មណ៍រកធ្វើអ្វីកើត។ ហេតុនេះអ្នកគួរតែបង្កើន ប្រព័ន្ធការពាររាងកាយឲ្យ មានសុខភាពល្អឡើងវិញ ដោយប្រើធាតុផ្សំបួនមុខ គឺខ្ទឹមបារាំង, ទឹកឃ្មុំ, ទឹកក្រូចឆ្មា និងទឹក។ របស់ទាំងអស់នេះជាសមាសភាព ដែលសកម្មអាចជួយ ពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងការរលាក ហើយអាចកាត់បន្ថយស្លេស យ៉ាងមានប្រសិទ្ធិភាព។...
ការទទួលទានទឹកក្រូចឆ្មា ជារៀងរាល់ព្រឹក អាចជួយឲ្យអ្នកមានអារម្មណ៍ល្អ និងការពារសុខភាពរបស់អ្នក ពីជំងឺដង្កាត់ផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។ លើសនេះពីទៅទៀត ប្រសិនបើអ្នកអាចបន្ថែម ទឹកម្នាស់ ទៅក្នុងទឹកក្រូចឆ្មា វានឹងក្លាយទៅជាភេសជ្ជ:កាន់តែដ៏អស្ចារ្យ សម្រាប់សុខភាពល្អ និងការពារជំងឺបានកាន់តែច្រើនមុខ។ ១.ការពារមហារីកនៅពេល ដែលអ្នកលាយទឹកម្នាស់ ចូលទៅក្នុងទឹកក្រូចឆ្មា វានឹងក្លាយជាភេសជ្ជ:ធម្មជាតិមួយ ដែលមានសារជាតិអាល់កាឡាំងខ្ពស់ អាចប្រឆាំងនិងជំងឺមហារីក ព្រោះមេរោកមហារីក មិនអាចរស់នៅកន្លែងដែលមានសារជាតិ អាល់កាឡាំងបាននោះទេ។ ២.បំបាត់ការឈឺធ្មេញ...
ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រេងអូលីវ និងក្រូចឆ្មារ បានក្លាយទៅជាឱសថធម្មជាតិ ដែលត្រូវបានគេនិយមប្រើប្រាស់ ខ្លាំងបំផុតក្នុងការថែរក្សាសម្រស់ និងសុខភាព។ ជាពិសេស ការប្រើប្រាស់ប្រេងអូលីវ ក្នុងការកែច្នៃអាហារ មិនមានផលប៉ះពាល់ដល់សុខភាព ហើយធ្វើឲ្យអាហារមានជីវជាតិខ្ពស់។ ប្រសិនបើអ្នកបញ្ចូលជាមួយទឹកក្រូចឆ្មារ វានឹងក្លាយទៅជាឱសថ សម្រាប់ថែរក្សាសម្រស់ និងការពារជំងឺមួយចំនួន។ ប្រឆាំងនឹងការទល់លាមកឱសថនេះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ អាហារពេលព្រឹក ព្រោះវាអាចជួយបង្ការជំងឺទល់លាមក និងជំងឺរំលាយអាហារ។ ប្រេងអូលីវ...
អ្វីទៅជាប្រេងអូលីវ? ប្រេងអូលីវ គឺជាប្រេងធម្មជាតិមួយប្រភេទ ដែលគេចម្រាញ់ចេញពីដើមអូលី ហើយត្រូវបានគេប្រើប្រាស់ សម្រាប់ចម្អិនអាហារផ្សេងៗ និងផ្សំធ្វើជាគ្រឿងសម្អាង សម្រាប់ថែសម្ភស្សផងដែរ។ តាមពិតនាពេលថ្មីៗនេះ អ្នកជំនាញផ្នែកសុខភាពជាច្រើន បានផ្តល់ដំបូលន្មានថា គ្រប់គ្នាគួរតែប្រើប្រេងអូលីវ ដើម្បីចម្អិនអាហារប្រចាំថ្ងៃ ជំនួសឲ្យការប្រើប្រាស់ប្រេងចម្រាញ់ ទូទៅទើបមានសុខភាពល្អ។ នៅក្នុងប្រទេសក្រិច និងរ៉ូមបុរាណ ស្លឹកអូលីវ និងប្រេងអូលីវត្រូវបាន គេចាត់ទុកជាឱសថដ៏ល្អ ព្រោះវាអាចផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់សុខភាព។...
កាហ្វេត្រូវបានគេចាត់ទុក ជាប្រភេទភេសជ្ជ:ផ្តល់ ថាមពលមួយប្រភេទ ប៉ុន្តែប្រសិនបើមានការប្រើប្រាស់ ច្រើនហួសអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់សុខភាពទៅវិញ។ បើយោងតាមការផ្តល់អនុសាសន៍ របស់អ្នកជំនាញផ្នែកសុខភាព បារាំង បានបង្ហាញថា ការញ៉ាំកាហ្វេក្នុងមួយថ្ងៃមិនគួរច្រើនជាង ៣-៤ ពែង ឬ៤០០ មីលីក្រាមនៃជាតិកាហ្វេអ៊ីនឡើយ។ ខាងក្រោមនេះជាសញ្ញាព្រមាន មួយចំនួនដែលអ្នកគួរតែ ផ្អាកការញ៉ាំកាហ្វេភ្លាម៖ ញ័រទ្រូង, ថប់អារម្មណ៍ការទទួលទានជាតិកាហ្វេអ៊ីន ច្រើនពេកអាចប៉ះពាល់ដល់ ប្រព័ន្ធសសៃប្រសាទកណ្តោល...